ជាការពិតណាស់ នៅពេលដែលមនុស្សកើនអាយុ ឬប្រើប្រាស់ខួរក្បាលច្រើន អាចធ្វើឱ្យប្រសិទ្ធភាពនៃខួរក្បាលថយចុះ ងាយនឹងភ្លេចភ្លាំង។ ខួរក្បាលមានតួនាទីគ្រប់គ្រង និងបញ្ជាចលនា ឥរិយាបថ ក៏ដូចជាចង្វាក់បេះដូង សម្ពាធឈាម តុល្យភាពសារធាតុរាវក្នុងរាងកាយ និងសីតុណ្ហភាពជាដើម…។ វាក៏ទាក់ទងទៅនឹងការយល់ដឹង អារម្មណ៍ ការចងចាំ ការសិក្សា និងចលនាផ្សេងៗ របស់ខួរក្បាលផងដែរ។ ហេតុនេះដើម្បីជួយឱ្យមានការចងចាំខ្ពស់ យើងសូមណែនាំអាហារ ៨ ប្រភេទដែលល្អបំផុតសម្រាប់សុខភាពខួរក្បាល៖

១.ទឹក៖ ទឹកគឺជាសារធាតុដ៏សំខាន់បំផុតមួយសម្រាប់មនុស្ស ដែលជំនួយដល់រាងកាយ និងខួរក្បាល ធ្វើការបានល្អ។ ដូច្នេះការផឹកទឹកទៀងទាត់មិនត្រឹមជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ក៏ជួយឱ្យខួរក្បាលដំណើរការល្អ មានការចងចាំខ្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuD7n3Zq3GeMX3oJyvBN0FpytA68aSgebAEbY-HRwZYF1LMDgTJTz6bdp-XiWA9kzoLdOcYblhQOLXCDNRnpAw2c1Et1YYl-EZkLEgmArxYKnhwLE1vQlrhIW2bu72KoOqHN9c9ekHlPy6E7daWl7rrGO-jwBQjP5PFZNCqOjRG9Pa0BJnapYZ71ZuDn23/s1600/image_2025-02-04_11-56-54.png

២.អង្ករសម្រូប៖ យោងតាមការសិក្សាបានឱ្យដឹងថា អង្ករសម្រូបមានថាមពលគ្រប់គ្រាន់ក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយដល់ការចងចាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHf-vwD7_R3f9Q5oNeD1SW4tHcsjyE2YH4l5g21ungH-4EscbFOv5GwnU8-x6c-sp5ZChzw6SL_YvQ7BIxaObUqZzBo5jdz8m_oV45eE1ojnM7UJ5fcB_lc5_gHy_YxWp2jfx76HyX4xun-xHBJeoaU9LuofiR-P1SDYEpH56asoMtTQd2ZiSOoJxcMwLB/s1386/image_2025-02-04_11-56-55.png
៣.ត្រីសាម៉ុន៖ ត្រីសាល់ម៉ុន សម្បូរទៅអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលសារធាតុទាំងនេះជួយពង្រឹងរាងកាយឱ្យមាំមួន ការពារខួរក្បាល និងប្រឆាំងការរលាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMkhkNVQbzckKYly5N8Nr83OnI64DgJW3jBimhb0gCKUIpKDTHFentDpyAO2qYoJUbHnGQLQ2Uzwc1Mg722W6WOwNezN3-MhNvDBuQTZwYxWnXliBH-ALviLn6isGBCyNWBY-rqZYlrggvVTGsMxyp_9SECc4oY536VjzSJDu5RG8KHIE_39Qbm9GIF01/s1170/image_2025-02-04_11-56-56.png

៤.សូកូឡា៖ សូកូឡា សម្បូរទៅដោយសារធាតុ Flavonoids ដែលជួយដល់លំហូរឈាមទៅកាន់ខួរក្បាល នាំអុកស៊ីហ្សែនទៅខួរក្បាលបានច្រើនជាងមុន និងអាចឱ្យខួរក្បាលធ្វើការបានល្អជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiisB5XGCDEAtx7nTDgdhcPI-Yu4KDnvRBV2Hgwv7byKWsVsLn8eaL6mJcYixVBJmt8MMIAs1OeIrn-Tj8mRxe5bTugClQmr_wm0-HcqEtAqoKnEiUkVxxuWhgzJEamqdExBvZgamPKCyTxxc0jPY4ZqsX_5q9ARUvm5E0OJaf2NUrxdwjdGbRJuV1LfYLp/s1296/image_2025-02-04_11-56-57.png

៥.បន្លែបៃតង៖ បន្លែបៃតង ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ដែលវាជួយកម្ចាត់ខ្លាញ់មិនល្អក្នុងឈាម ពង្រឹងសុខភាពថ្លើម ពង្រឹងសុខភាពខួរក្បាល និងទប់ស្កាត់ជំងឺមហារីក…។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimlGtafJrbpDRR0OnmmPf9rXiSAmheqW41eeiUBoRYJ6JkzEk0nYUOyM7ro1Hse9fQeuRz7EjoiKbQPwDBwJp7_9XoDp2FuuNZ8qn-fCcWjMe2ATbStWpH3YqdCXr0KsOUhHL6hhpqPArp5Ho7OzoRV32OWNT5fQtSLNY8z7EzhLSYIRszXfTS1-OleAZF/s1024/image_2025-02-04_11-56-58.png

    ៦.ទឹកដោះគោ៖ ទឹកដោះគោ គឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍ជាច្រើន ដែលជួយថែរក្សាឆ្អឹង ពង្រឹងធ្មេញ ជំនួយដល់ការចងចាំ និងជួយក្នុងការលូតលាស់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTBI3N1Sno5JW_fdr86f6pD_gYfbovai6r4Iv-iEs8UKzFISHrPS6E7aExRcFDuWx1MV-WWxUNu4m8qLGBPI3d7qUGkWNxxfK3jQo0YXIRctJu_l2MfE8FkV4bNZ8dfn6umF0BOurUwhxKbEPV8p7CKGs2z7iN9B6j0r3QZ6h2aGDKMWwrdK097XKioAtt/s1732/image_2025-02-04_11-56-59.png

    ៧.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ សម្បូរទៅដោយវីតាមីន E និងពពួកខ្លាញ់ អាចជួយឱ្យខួរក្បាលមានថាមពល និងជួយឱ្យអារម្មណ៍ល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3pqDm-dYc3rxCNxbYfe2MbCkFGDwtGjrkwKaulwA0l2OcyAcMWsmjB7fRMIO5qvmxFerKBTy6K7kj3P4_a5DAOSEHmngRMOVhkGryYLUNaXvvIbTnANKVfAFKAFuxDZp3M4-uFgaMH0tIAbmo8jwd7x8YyxAzye7CT7Y5-m6Q-zSHEKnMMCLsqOIjlPps/s6000/image_2025-02-04_11-57-00.png

    ៨.តែបៃតង៖ តែបៃតង ត្រូវគេទទួលស្គាល់ជាឱសថបុរាណដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយវាក៏មានប្រសិទ្ធភាពក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺទឹកនោមផ្អែម និងជំនួយដល់ខួរក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbjnZnkRNHujaTQCPO52B2dBZ-5h5a8vs2_hmUl5UzRpRxJotcvCpP_CLloeG0OxDrJZxO4ejM0hCf-DJ8Zzx4tW-y4SAPaC1AuazgJovGHvSjIV-oh9w-zJtZK4bRPgdp8acu2DB_j5XTKcvLsVzvzEMpcqbE0oQ9k6ohKmKw9cVYlFVt_khsoNUNb0a/s1200/image_2025-02-04_11-57-00%20(2).png