ថ្មីៗនេះអ្នកស្នេហាវិស័យហ៊ីបហបនៅក្នុងប្រទេសកម្ពុជាមានការបញ្ចេញមតិព្រោងព្រាតបន្ទាប់ពីអ្នក Reaction ជាជនបរទេសម្នាក់ មានឆាណែលយូធូបឈ្មោះថា «teddy grey» ត្រូវបាន ជី ដេវីត ប្លុករាល់វីដេអូ Reaction របស់លោកទៅលើបទចម្រៀងរបស់ ជី ដេវីត ទាំងថ្មីទាំងចាស់កន្លងមកខណៈចុងក្រោយនេះលោកបានបញ្ចេញមតិរបស់ខ្លួនទៅលើបទ DissTrack «ថីអ្ហែងថី»។
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង ជី ដេវីត បានទម្លាក់បទ Diss Track របស់ខ្លួនមានចំណងជើងថា «ថីអ្ហែងថី» បន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមពី វណ្ណដា ទៅលើការច្រៀងបទ JO2 និងការនិយាយទាក់ទងនឹងការចាប់ដៃ។ មិនទាន់ចប់នោះទេ មុននឹងហោះទៅប្រទេសក្រៅ ជី ដេវីត ក៏បានបង្ហោះសំណេរមួយឃ្លា ពេលលោកត្រឡប់មកវិញនឹងបន្តទៀតមិនឱ្យរួចខ្លួនឡើយទាំងអ្នកស៊ីឈ្នួល Reaction ជាដើម។
អ្វីដែលកាន់តែក្តៅគគុក teddy grey បានបង្ហោះនៅលើឆាណែលយូធូបរបស់ខ្លួនថារាល់វីដេអូរបស់លោក Reaction ទៅលើបទចម្រៀង ជី ដេវីត ត្រូវបាន ជី ដេវីតនិងក្រុមការងារប្លុកចោលទាំងអស់ ហើយអ្នក Reactions រូបនេះបានបោះសម្តីដែរថា នេះជារឿងគួរឱ្យអាម៉ាស់ និងគួរឱ្យអាណិតបំផុតដែល ជី ដេវីត អាចធ្វើបាន ហើយធ្វើឱ្យលោកកាន់តែរំភើបសម្រាប់ការ Reaction ទៅលើអាល់ប៊ុមទី៣របស់ វណ្ណដា ។ teddy grey គឺជាអ្នក Reaction ម្នាក់នៅចក្រភពអង់គ្លេសហើយមានការ Reaction បទចម្រៀងជាច្រើនប្រទេស។

ការប្លុករបស់ ជី ដេវីត ទៅលើវីដេអូ Reaction របស់ teddy រាល់បទរបស់ខ្លួនគេមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ តែមានការសង្ស័យថាទំនងដោយសារតែវីដេអូរបស់លោកបានបញ្ចេញមតិយោបល់របស់ខ្លួនទៅលើបទ DissTrack «ថីអ្ហែងថី»៕