ហេង បូនីកា ជាតារាសម្តែង ពិធីការិនីនិងជាអតីតលំដាប់រងទី២ Miss Universe Cambodia 2022 បានផ្តល់បទសម្ភាសន៍ថាខ្លួននាងស្ទើរតែបោះបង់អាជីពសិល្បៈបន្ទាប់ពីបោះជំហានចូលដំបូងត្រូវបានក្រុមការងារថតប្រើពាក្យសម្លុតខ្លាំងៗមកនាងស្ទើរតែមិនអាចទទួលយកបានព្រោះនាងធ្លាប់ជាកូនស្រីពៅរស់នៅក្នុងគ្រួសារមិនមានអ្នកសម្តីធំដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz119KjnTgAFHLGS_lObYCdsXBkgLQURMz4uYOkS3OnKgxKbxo4C6dvJwnlQFH_cWGFAjsCfp77m6hscyUN8fSUeOg6uDkL5Dx8oJw6r-9DtvkA7HFmPbaAV_Xbo-QHaxcVF3CnOVIXyeWQodqHd5ZSJjegXqJKC-f38g7wIeTR5Hu9Fd2Ck6aoyXYZVFk/s2048/image_2025-02-03_14-22-33.png
ទស្សនិកជនមួយចំនួនអាចនឹងស្គាល់ ហេង បូនីកា ជាពិធីការិនី តារាសម្តែង ឬការសម្តែងវីដេអូខ្លីៗជាមួយនឹងអ្នកនាង ឌី សូនិត្តា ឬស្គាល់នាងជាបវរកញ្ញាមួយរូបជាដើម។ ថ្មីៗនេះ បូនីកា បានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី «អ្នកជិតខាង» ដោយបានទម្លាយរឿងរ៉ាវពីជីវិតឯកជននិងការងារសិល្បៈរបស់នាង។ មុននឹងទទួលបានប្រជាប្រិយភាពជាអ្នកសិល្បៈម្នាក់ បូនីកា ស្ទើរតែបោះបង់អាជីពមួយនេះទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCEe_WoWDmYp94orKJgdL8LI-rwqwnh3cn-BKwWKNrN-nTd1CIeElNL4eYRKdHitaf8MSe3axeCLyQ0S2IoHBRqIsxrRCSPnXZ-p7FWNX39WeycXNZ8p-HO_3veY6FRiF0c-1HszwkG0uXn-MPRXzYgeR-nWYZEW9jxwFTPO05UKdcJo92vxtPIR0Cg7cp/s1800/image_2025-02-03_14-22-36.png
ហេង បូនីកា បាននិយាយថាការចាប់ផ្តើមអាជីពសិល្បៈដំបូងៗរបស់ខ្លួនគឺរអាក់រអួលខ្លាំងហើយសឹងតែមិនស្មានថាអាចទ្រាំមកដល់ចំណុចនេះបាននោះទេវាពិបាកខ្លាំង។ តារាស្រីរូបនេះបន្ថែមដែរថា ការដើរតួ extra គឺមិនពិបាកទេដោយសារតែគេមិនផ្តោតមកលើយើង ថតទាំងមិនស្គាល់អង្គកាម៉េរ៉ាចូលទៅចាញ់ច្រាបគេហើយគសម្លុតញាក់សាច់ហើយនោះគឺជាក្រុមការងារ។ ហេង បូនីកា បានទទួលស្គាល់ថាខ្លួនជាអ្នកខុសប៉ុន្តែនាងឆ្ងល់ថាហេតុអ្វីពេលខុសមិនមានភាសានិយាយឱ្យល្អ ខុសកន្លែងណាអាចប្រាប់នាងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsYSsf6ZtRJEQwRv9LuNO4gy5ehWKWXjeK4YCzMst2qTLNg5Uoctfk5JC-8oP75cDGiA6QTcszsjVkCXESTrHXxUJq5GPc0e28qZx5InUGuHgliR0W1GxrKwQ6754bhwpz0N1bFIuEiMZ28M1KjWv0J7MN-RlLPm2T5njslU0TvpTTP0BOvIE6mAqo03j/s1800/image_2025-02-03_14-22-37.png

ពិធីការិនីរូបនេះបានទម្លាយថាក្រុមការងារមិនដល់ថ្នាក់ប្រើពាក្យជេរប្រមាថនោះទេ ប៉ុន្តែនាងជាមនុស្សម្នាក់នៅក្នុងរង្វង់គ្រួសារមិនមានសម្តីតូចសម្តីធំដាក់នាង ដល់ពេលនាងទទួលបានពាក្យ «មិចបានហែងធ្វើចឹង ហែងធ្វើចឹងមិនត្រូវទេ បើមិនចេះលេងទេមកធ្វើអី …» ហើយពេលនោះនាងនៅក្មេងធ្វើឱ្យពិបាកទទួលយកលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhz985S7GDFzTicGttGGmkb_kYTBePLX-PdHmNIsCA4VKlgpfAGFYWJdLoHBx4P3oENTpqeQxLxS38fXh9zGVyH-WxQYFqw0JEdmggfGTrC4LU3a7Zh8yTwuOFu4F4G361JGdNPcfwYSP3LQX-iFIEFp8D33gxgfgq6fR1T7TWNPuRwJBLydL_PGrfZ6HH/s1800/image_2025-02-03_14-22-44.png
កញ្ញា ហេង បូនីកា បន្ថែមទៀតថា ពេលនោះនាងដល់ថ្នាក់យំស្ទើរតែឈប់ថតភ្លាមៗ ប៉ុន្តែមិនចង់ឱ្យក្រុមការងារនិងអ្នកណែនាំនាងមកឱ្យគាត់លំបាកដោយសារនាងទើបនាងទ្រាំហើយមនុស្សម្នាក់នោះគឺជាអ្នកនាង ផាភួង ហើយស្ថានភាពនោះបានធ្វើឱ្យនាងចង់បញ្ចប់ផ្លូវសិល្បៈ។ ទោះជាយ៉ាងណា បូនីកា ទទួលបានពាក្យសម្តីពីបងប្រុសរបស់ខ្លួនក្នុងន័យពន្យុះ មិនចាំបាច់ធ្វើការងារអ្វីគ្រាន់តែប៉ុណ្ណឹងទ្រាំមិនបានរហូតនាងបានតាំងចិត្តឡើងវិញត្រូវជម្នះយកភាពជោគជ័យឱ្យបងប្រុសឃើញ៕