តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានថ្លែងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា តៃវ៉ាន់ និងចិន ចាំបាច់ត្រូវតែជជែកគ្នាដើម្បីរកសន្តិភាព ក្រោយពីនយោបាយពិភពលោកផ្លាស់ប្តូរ និងស្មុគស្មាញ ។ នេះជាសញ្ញាបញ្ជាក់ថា តៃវ៉ាន់បបួលរដ្ឋាភិបាលក្រុងប៉េកាំងចរចាដោយសន្តិវិធី ចៀសវាងការប្រឈមមុខគ្នាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO2CTVFqqaS4DF_hEyqf-bGiI-wHcSiGsqKrUr6kChI8qCWpzc8FaXzknKSMUoGfvocRE4Vwilc_vUDEZuEkmGZMIMY0zUayJ7Ol0JtLmU_Jq_CFLr_G8GIDI-OPK5n5k7mLPZUZxOyiMTVLaadKf3gNvyjITguXdmZbeIKiw0j1KSqpTVpqTcw-annnQ4/s1600/image_2025-02-04_10-53-32.png

លោក Lai ត្រូវបានរដ្ឋាភិបាលចិនដាក់ឈ្មោះថា «ជនបែងចែកទឹកដី» ព្យាយាមសុំចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានដាក់សម្ពាធតៃវ៉ាន់ទាំងផ្នែកនយោបាយ និងកងទ័ព ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ ព្រមទទួលយកអំណាចរបស់ចិន ។ បច្ចុប្បន្ន តៃវ៉ាន់ និងចិន បានប្រឈមនឹងសម្ពាធពីរដ្ឋាភិបាលថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក Trump ។ ក្រៅពីការដំឡើងពន្ធទំនិញចិន លោក Trump ប្រកាសថា នឹងដំឡើងពន្ធ Semiconductor នាំចូលផងដែរ ដែលជាឧស្សាហកម្មសំខាន់របស់តៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFaHEKbRt_9BB2tULoa61SlVv8tikdgEnoDD2NWpIdNY_W9a1qqa1vvAKK6b-OkeCDFEObK80xWDksZYBKyn8MN_h42TbhoUlFKpZKPbbTnbPyLI1ZEV4BJmC-uG9EBnM9bqTJk5W_8IFyuhMKc9cNUu5eE-FzMiY72XyeqbnmyGhBi7-aSZJXf_Dp-NO/s1200/photo_2025-02-04_10-41-15.jpg

ពេលថ្លែងសុន្ទរកថាទៅកាន់អ្នកតំណាងអាជីវកម្មតៃវ៉ាន់វិនិយោគនៅចិន លោក Lai បញ្ជាក់ថា តៃវ៉ាន់ និងចិន មានបញ្ហាប្រឈមដូចគ្នារឿងគ្រោះធម្មជាតិ ហើយយើងមានគោលដៅរួមគ្នា គឺពលរដ្ឋទាំងសងខាងច្រកសមុទ្រអាចរស់នៅដោយស្ងប់សុខ ។ ពេលស្ថានការណ៍នយោបាយពិភពលោកផ្លាស់ប្តូរគួរឱ្យស្មុគស្មាញ យើងគួរជជែកគ្នាដោយសន្តិវិធីដើម្បីបង្កើតសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hqgGMmiHxbAc8ZBy-9KQGNdh4v0lEZ8FqgApj_aBy7BtiEHCcKeF3PrFG33JCT3XfH6TW1X0lffOC-81orSp7nEmidrrBzVs7c6TE2WZUDOU1T_2sLkIgI6w3x78EVoBNr798ZDhjXhYPxsA-ksOcvk8mfKfvfTKCUBJw78YfrGEJzdVt5aYNEw0Rjae/s1200/image_2025-02-04_10-53-31%20(2).png
ប្រធានាធិបតីតៃវ៉ាន់បន្តថា រដ្ឋាភិបាលរបស់លោករីករាយចរចាជាមួយចិនផ្អែកលើសមភាពដោយគ្មានលក្ខខណ្ឌ ហើយលោកចង់ឱ្យភាគីទាំងពីរងាកមកជជែកគ្នាច្រើនជាងការប្រឈមមុខ ។ ប៉ុន្តែអនាគតតៃវ៉ាន់ គឺមានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះជាអ្នកសម្រេចចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrpd9laKmYe3uKMgJkVCtZWA3iQ14XC_lNwq3voIy876bz4Zeiz2wEydg8xhIHdGnXCOfb8VosfSWJAdsubms7quETUlGjzLmpwET9-6gMnISauC9HQFI0Xnmiz_kiJqJc9DgfrtN-_N4hBOuFs_nPtsoBl0Ruw_MkM_ZuixYBE2SPCcEsdXBf1Eg4ha6H/s1280/image_2025-02-04_10-53-32%20(2).png

រីឯការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនពុំទាន់និយាយអ្វីទេ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Lai ខណៈកន្លងមក ចិនបានអំពាវនាវឱ្យតៃវ៉ាន់ទទួលស្គាល់ថា ទឹកដីទាំងសងខាងច្រកសមុទ្រ គឺជាផ្នែកមួយរបស់ចិន (One China) ។ ប៉ុន្តែលោក Lai និងរដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យឈានមុខ (DPP) របស់តៃវ៉ាន់ ពុំយល់ស្របនឹងគំនិតនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHRVNoIffY6vzEzZviKjlsxSXwB3HPXsX6RRvWdTNjqjq5TGg-T9LRRk87wkXUGE9iWknpes8zsCZGxZ-8aN8hov_w-coRp-25uUKFnXomYG2zg3GZ6mzIosfaqZDFxxhm7heBjdXCidFGoliAGbFbQfobi7peXcI7izhQZDOOlYYC7LitEmxSfNPFRyb/s1686/image_2025-02-04_10-53-31.png

លោក Lai បានថ្លែងនាពេលកន្លងមកថា តៃវ៉ាន់ពុំគួរមានរូបភាពបំភាន់ភ្នែកពាក់ព័ន្ធនឹងសន្តិភាព ប៉ុន្តែតៃវ៉ាន់ត្រូវស្វែងរកសន្តិភាពដោយការពង្រឹងកម្លាំងខ្លួនឯង ព្រមទាំងដើរតាមបណ្តាប្រទេសប្រជាធិបតេយ្យ ។ ប្រទេសមួយអាចរស់នៅបានលុះត្រាតែមានអធិបតេយ្យភាព ហើយដោយសារមានតៃវ៉ាន់ ទើបមានសាធារណរដ្ឋចិន ៕