ប្រទេសជប៉ុន ៖ បន្ទប់នានាក្នុងពន្ធនា.គារ ថូឈិគិ ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន ពោរពេញទៅដោយអ្នកទោ.ស ស្ត្រីចំណាស់ ខ្នងកោង ខណៈអ្នកទោ.ស ខ្លះទៀត ត្រូវដើរកាន់ឈើច្រត់ជាជួរយឺតៗ ។ ថូឈិគិ គឺជាពន្ធនា.គារ ដ៏ធំបំផុតនៅជប៉ុន ហើយអ្នកទោ.ស ភាគច្រើននៅទីនេះមានអាយុច្រើន ឬមានជីវភាពក្រីក្រ គ្មានសាច់ញាតិ ។
ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ ចំនួនអ្នកទោសក្នុងពន្ធនាគារជប៉ុន ដែលមានអាយុច្រើនជាង៦៥ឆ្នាំ បានកើនឡើងរហូតដល់៤ដង ។ នៅឆ្នាំ២០២២ អ្នកទោសជាង៨០% គឺជាអ្នកទោសស្ត្រីវ័យចំណាស់ដែលបានលួចសម្ភារៈតូចតាច ហើយការលួចខ្លះ គឺសម្រាប់ឱ្យពួកគេមានជីវិតរស់នៅបន្តទៀត ។ តាមទិន្នន័យបញ្ជាក់ថា ពលរដ្ឋជប៉ុនអាយុច្រើនជាង៦៥ឆ្នាំ ស្មើនឹង២០% មានជីវភាពក្រីក្រ ។
អ្នកទោសស្ត្រីម្នាក់ឈ្មោះ អាយិគុ អាយុ៨១ឆ្នាំ និយាយថា រៀងរាល់២ខែម្តង រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភពុំដល់៤០ដុល្លារអាមេរិក សម្រាប់ចាយវាយប្រចាំថ្ងៃ ហើយប្រាក់នេះពុំគ្រន់គ្រាន់ឡើយ ។ ហេតុនេះ ដោយសារការរស់នៅឯកោ គ្មានសាច់ញាតិ ទើបសម្រេចចិត្តលួចអាហារដើម្បីបានរស់នៅក្នុងពន្ធនាគារ ដោយសារគ្មានជម្រើស ហើយគិតថា ការរស់នៅទីនេះមានស្ថិរភាពបំផុត ។.png)
មនុស្សមួយចំនួនមករស់នៅពន្ធនាគារដោយសារអាកាសធាតុខាងក្រៅត្រជាក់ ឬគ្មានអាហារបរិភោគ ។ រីឯអ្នកមានជំងឺនឹងទទួលបានការព្យាបាលពុំគិតថ្លៃក្នុងពន្ធនាគារ ទើបពួកគេចង់រស់នៅក្នុងពន្ធនាគារឱ្យបានយូរបំផុត ។ អ្នកខ្លះទៀតសុខចិត្តចំណាយប្រាក់ពី២ម៉ឺន ទៅ៣ម៉ឺនយ៉េនក្នុង១ខែ ដើម្បីបានរស់នៅក្នុងពន្ធនាគាររហូត ។ នេះបើតាមការលើកឡើងរបស់ឆ្មាំពន្ធនាគារថូឈិគិ ។
អ្នកទោសទាំងអស់ត្រូវធ្វើការក្នុងពន្ធនាគារ ដើម្បីទទួលបានអាហារ ៣ពេល, ទទួលការព្យាបាលជំងឺ និងការថែទាំផ្សេងៗពុំគិតថ្លៃសម្រាប់អ្នកទោសអាយុច្រើន ។ វាល្អប្រសើរបំផុតសម្រាប់អ្នកទោស បើធៀបនឹងការរស់នៅក្រៅពន្ធនាគារ គឺពួកគេគ្មានលទ្ធភាពទទួលសេវាពុំគិតថ្លៃទាំងនេះទេ ។ អ្នកទោសវ័យចំណាស់ដែលត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេទទួលបានប្រាក់ឧបត្ថម្ភតិចពីរដ្ឋាភិបាល ទើបពួកគេប្រព្រឹត្តល្មើសម្តងទៀត ។
រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ពលរដ្ឋវ័យចំណាស់បានកើនឡើងយ៉ាងឆាប់រហ័ស ហើយនៅឆ្នាំ២០៤០ ជប៉ុននឹងត្រូវការបុគ្គលិកថែទាំមនុស្សចាស់ រហូតដល់ជាង២លាននាក់ ។ បច្ចុប្បន្ន ជប៉ុនខ្វះខាតបុគ្គលិកផ្នែកនេះ និងត្រូវការពលករបរទេស ៕










