តារាចម្រៀង លាង សុផាឡែន ម្ចាស់បទ «បេះដូង១០០» បានបង្ហោះរូបភាព Screenshotមួយសន្លឹកពីខ្លឹមសារការបង្ហោះរបស់ពិធីករ សុខ រ៉ាស៊ី ដោយបានលើកឡើងថាខ្លួនក៏ចេះខឹងជេរតែមិនបង្ហាញតាមចម្រៀងប៉ុន្តែឥឡូវដូចជាចង់ព្រោះសិល្បៈក្នុងស្រុកឈ្លោះគ្នាល្បីលឿន មានទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV09dqsqCyuzcYfJK9mNL9719G4L97uhPzEHDkbXQDVLibVJVTfRsSLHHxDzeyKrpgXK9c3ZFtmDfUd8TPmNJ0lPe-xfIbeJj9zC6P4CzABMGaUKKHlM79hJ5SA8WqyR4X_qw8mCm7YMfQQQ5axlqcZkCrTYMkwu8M5NAmTFQxxF3lpSXy2TbbeMPEmXYa/s640/image_2025-01-28_09-16-59%20(3).png

ថ្មីៗនេះបទចម្រៀង Diss Track កំពុងឡើងកម្តៅនៅលើបណ្តាញសង្គមជាមួយនឹងការទម្លាក់បទរបស់តារាចម្រៀង ជី ដេវីត បន្ទាប់ពី វណ្ណដា បញ្ចប់ការជួបជុំអ្នកគាំទ្រហើយមានវីដេអូចែករំលែកពីបទ J+0 II និងពាក្យសម្តីរបស់ វណ្ណដា ពីរឿងចាប់ដៃ។ រឿងរ៉ាវនៅក្នុងវិស័យរ៉េបផ្ទុះឡើងម្តងទៀតនេះ គេបានឃើញតារាចម្រៀង លាង សុផាឡែន បានបង្ហោះសំណេររបស់ខ្លួនភ្ជាប់មកជាមួយនឹងខ្លឹមសារការបង្ហោះរបស់ពិធីករ សុខ រ៉ាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgInvZgmUjr6jrJMHiQG1ak5yePObsyBiQS64Iju13rEX23bViTELDri_KpaHSLZ2maRRAa85PSH6sgFHCafOfV61qgXQYQDgtftBrDGN-UjetgF369Y-gcMJghrRCmgADH3S1avm1gpla92oKSWGs0m9xFvZOgmI-0nrzJLH891dZYy0uq5WBtphdChgwU/s1274/image_2025-01-28_09-16-59%20(4).png

លោក សុខ រ៉ាស៊ី បានបង្ហោះថា «ចិត្តសាស្រ្តMMO :យល់ដឹងទីផ្សារ មានអ្នកចង់ដឹង រឿងគេឈ្លោះគ្នាច្រើន ល្បី ខំបង្កើតបន្តទៀត វីដេអូ អប់រំ បរាជ័យនៅកម្ពុជា! វីដេអូ ចែករំលែកចំនេះ បរាជ័យនៅកម្ពុជា!»។ ខ្លឹមសាររបស់ពិធីកររូបនេះត្រូវបានតារាចម្រៀង លាង សុផាឡែន Screenshot យកមកបង្ហោះបន្តនឹងអមជាមួយនឹងអត្ថន័យបន្ថែមថា «ខ្ញុំក៏ជាមនុស្ស មានចិត្ត មានថ្លើម ប្រម៉ាត់ ចេះខឹង ចេះគុំគួន ចេះឈ្លោះចេះជេរ តែមិនដែលបង្ហាញតាមរយៈបទចម្រៀង ប៉ុន្តែឥឡូវដូចចង់បញ្ចេញអារម្មណ៍ពិតតាមបទចម្រៀងដែរ ព្រោះសិល្បៈស្រុកយើង ឈ្លោះគ្នាល្បីលឿន ចែកចាយតគ្នា មានទីផ្សារ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJoLsBtn8CK9osMhe9ElJgHNcwyXL03ccqO8Yx-q6UnL_zgRZhzF9JPo81J7VGyUQdVyl__4BfwM8hWIEJNIHTY3tjtZT56M6YZfg2EPckTL5zjN-skRZT0NR-dc3Ax251N-Jqjd5MgPgdKBrrqHpW1C4FQmXdbY4Mwn9GPuFl2Qt2J40o_CN_J428DMC/s677/image_2025-01-28_09-16-59.png

តារាស្រីរូបនេះបានដាក់ហាសថេកបន្ថែមដែរថា «ចង់ Diss បែប Sweet Voice ម្តងក្តៅចិត្ត» ៕