Selena Gomez មានអារម្មណ៍រំជើបរំជួលនិងស្រក់ទឹកភ្នែកម៉ាត់ៗអាណិតអាសូរមិនអាចជួយអ្វីបានចំពោះប្រជាជនម៉ិកស៊ិកដែលត្រូវនិរទេសចេញពីសហរដ្ឋអាម៉េរិក ខណៈរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ចាប់ផ្តើមការបង្រ្កាបអន្តោប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5G0uxDKOhngWfGXvpgI7YKE0fQhr5EXdu5YlF9oX7sgffp_ORmJC69T0A93JH9jXwhJzqIPgbvFdRBONyGcyaLjKXmMrtJRJtbVqwRxrXglKwCuUqcTLF-fsy8cSay4ZmIsNRZG-tQza05YrQH4ZyQ308UW456bOP3EQtjNNYKuflVT_WoSi_B2XUTRO/s1160/image_2025-01-28_15-09-52.png

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ Instagram របស់នាង តារាសម្តែង និងតារាចម្រៀងរូបនេះត្រូវបានគេមើលឃើញដោយភ្នែកហើម និងទឹកភ្នែកហូរចុះមកលើមុខរបស់នាង ខណៈដែលនាងយំសោកដែលមនុស្សជាច្រើនរងការវាយប្រហារនិងបានពោលពាក្យសូមទោសដែលមិនអាចធ្វើអ្វីមួយអំពីរឿងនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5sWCwle__eFaiHNkkUin0fOuvggDS5qlVoByRcnzlDNdrFOYBr4Q4KUD2GMVbUxMKNGcd076AlbaLonBQvlHkznTbF-_qz9HmBSreiPndReGCpZOnviuCzwiQuYPFods2evZ2A-Xy2JdDyMt0yEdFhJqLapCRwOzkpXGtrK4aoQX6cq8EaMUgnHxboUO/s2048/image_2025-01-28_15-09-54.png

នៅក្នុង caption នាងបានសរសេរថា «ខ្ញុំសូមទោស» ហើយភ្ជាប់ជាមួយវាជាមួយនឹងសញ្ញាអារម្មណ៍នៃទង់ជាតិម៉ិកស៊ិក។តារាហូលីវូដរូបនេះបានលុបចោលStoryនេះហើយបន្ទាប់ពីទទួលបានប្រតិកម្មអវិជ្ជមានពីទស្សនិកជនមួយចំនួន។ ក្រោយមកនាងបានបង្ហោះStory មួយទៀតនៅលើគណនី Instagram របស់នាងដែលនិយាយអំពីបញ្ហានេះ ដោយសរសេរថា «តាមពិតវាមិនអីទេក្នុងការបង្ហាញការយល់ចិត្តចំពោះមនុស្ស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhT-x_7L9s2Xqqshj2lV3MTAWftssGcQtK4OfWZeUAUnW7FGU23xbXoOsAVBzdtpmzzGFZm6PSRnNlwc3MTgktavWLX4cAL7y23Scqd5SKqbfivA8Vw0oqXlr7l8-CCKkaisrZL_-I59xfC0ooDbLs7UV9Q3u1RVX9HyvMyCXKDsdGamq_In7VkXGjwOBE/s1218/Snapinst_app_467636238_1095414602132677_5840181575288133662_n_1080%20(2).jpg
ការបង្ហោះរបស់ Selena Gomez ធ្វើឡើងបន្ទាប់ពីមនុស្ស ១,១៧៩ នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលីសអន្តោប្រវេសន៍ និងគយ នេះបើយោងតាម NBC News ។ ខណៈពេលដែលមិនមានទិន្នន័យជាក់លាក់ណាមួយថាតើពួកគេប៉ុន្មាននាក់ជាជនជាតិម៉ិកស៊ិក អាជ្ញាធរអន្តោប្រវេសន៍បានលម្អិតថាពាក់កណ្តាលនៃមនុស្សមានកំណត់ត្រាព្រហ្មទណ្ឌ ខណៈដែលអ្នកផ្សេងទៀតត្រូវបានឃុំខ្លួនពីបទឆ្លងព្រំដែនដោយខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZdKcZ53jysP-HTNk2gvcsivubGdhuclT4CLvueSUmmQEgYnMBzKiO8qYIKmvvFh4AnYZu92D9f4FOQ8KWCtkFQ9ek3FszjMi6MguEI1PgX9PDJg4GrDKArg0-1_L5orfoxXv7N4XxVkeVDuns8pOFBe69VtAnbYAbbsO3olN0XNb6bcFVyxs6PGv7CU7/s1350/Snapinst_app_472532214_953290666899925_6169383440081916407_n_1080.jpg

ឪពុករបស់ Selena គឺមានដើមកំណើតម៉ិកស៊ិក ពីមុននាងបានបើកចំហអំពីបទពិសោធន៍របស់គ្រួសារនាងជាមួយនឹងការមកសហរដ្ឋអាម៉េរិកដោយគ្មានឯកសារនៅក្នុងអត្ថបទមួយជាយូរមកហើយរបស់ទស្សនាវដ្តី TIME ។ Selena បាននិយាយថាក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០ មីងរបស់នាងបានឆ្លងព្រំដែនពីម៉ិកស៊ិកទៅសហរដ្ឋអាម៉េរិកដោយលាក់ខ្លួននៅក្នុងឡានដឹកទំនិញ។ ជីតារបស់នាងបានមកអាម៉េរិក ហើយឪពុករបស់នាងបានកើតនៅរដ្ឋតិចសាស់ភ្លាមៗ។ នៅឆ្នាំ១៩៩២ នាងកើតជាពលរដ្ឋអាម៉េរិក ដោយសារពួកគាត់មានភាពក្លាហាន និងការលះបង់៕