គ្រប់រុក្ខជាតិទាំងអស់មិនប្រាកដថាល្អនោះទេ រុក្ខជាតិខ្លះធ្វើឱ្យកន្លែងរស់នៅមានសោភ័ណភាពជួយបន្សុទ្ធខ្យល់ ដែលនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងផាសុកភាព។ ប៉ុន្តែរុក្ខជាតិខ្លះទៀតក៏នាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងផងដែរ ដោយសារវាមានផ្ទុកជាតិពុលដ៏កាចសាហាវមួយ។ ដូច្នេះអ្នកគួរប្រយ័ត្នកុំដាំរុក្ខជាតិខាងក្រោមនេះនៅក្នុងផ្ទះឱ្យសោះ៖

១. Nerium oleander៖ គឺជារុក្ខជាតិម្យ៉ាងដែលជារឿយៗត្រូវបានគេដាំដុះលម្អនៅតាមដងផ្លូវ សួនច្បារ និងសាលារៀន ដោយសារភាពស្រស់ស្អាតនៃចង្កោមផ្កាពណ៌ផ្កាឈូលគួរជាទីទាក់ទាញភ្នែក។ ទោះជាយ៉ាងណា ផ្កានេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ oleander ចាប់ពីឫស ដើម ស្លឹក ផ្កា សុទ្ធតែមានផ្ទុកនូវជាតិពុលដ៏កាចសាហាវបំផុត អាចបណ្តាលឱ្យរលាកស្បែក ក្រហម រមាស់ និងពងបែកជាដើម នៅពេលដែលអ្នកប៉ះវា។ លើសពីនេះប្រសិនបើអ្នកច្រឡំបេះហិត ឬញ៉ាំអាចបណ្តាលឱ្យមានរោគសញ្ញាពុលដូចជាចង្អោរ ក្អួត រាគ ឈឺពោះខ្លាំង បេះដូងលោតញាប់ ប្រកាច់ សន្លប់ និងអាចស្លាប់បានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1OmmgWt9r10HipuD8ClceUYWoKBvIwNHquQavXXKA9XKXvGoMSbsoS9ZJ2Mg7boWgF0-NvcuFfcxlDNPdeOObpqDFHr4Nz_ad31hCMInU7bmIGojDbUqHnxArteDQhTbxyagwudaZQ888AhrdlphMzdnulLp76iHaqstwpOJrRQ3AxfN3dxvAen3-Lav/s1280/photo_2025-01-28_13-05-21.jpg

២. Brugmansia suaveolens៖ គឺជារុក្ខជាតិលម្អដ៏ពេញនិយមមួយ ដោយសារវាមានភាពឆើតឆាយ និងស្រស់ស្អាត ជាមួយនឹងផ្កាពណ៌លឿង រាងដូចកណ្តឹង។ ទោះបីជាមានសម្រស់ស្រស់ស្អាតប៉ុណ្ណាក៏ដោយ ផ្កានេះត្រូវបានគេចាត់ទុកថា ជាផ្កាគ្រោះថ្នាក់ដោយសារគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ ចាប់ពីផ្កា ស្លឹក ដើម និងឫស មានផ្ទុកនូវជាតិពុលអាល់កាឡូអ៊ីត។ ប្រសិនបើអ្នកត្រូវបានប៉ះពាល់នឹងជាតិពុលទាំងនេះ នឹងបណ្តាលឱ្យមានការរលាកស្បែក រលាកភ្នែក និងភ្នាសរំអិល ធ្វើឱ្យមានកន្ទួល រមាស់ និងក្រហម។ ក្នុងករណីទទួលទាន រោគសញ្ញាអាចរួមមានការមើលមិនច្បាស់ មាត់ស្ងួត ក្តៅខ្លួនខ្លាំង បាត់បង់ការចងចាំ សន្លប់ និងអាចស្លាប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgifIj7kOe1yCSSgl9lru0ch2pBh3OcBsnf7wEre6Xtj-nvEZGFnp91Az6hKZlvs4l3Nh3Yq-VKAEDTTm91bn5wLrgf3y1eeoSlScGYNwsgGek3PRLq_ekmGWy7Cov6O10Rgh6OuxSR94KrtTYDc-bvJi3DFmjPgHOFkLfHMCwIX-aORjozO0TvFscDt-LR/s1000/photo_2025-01-28_13-05-26.jpg

៣. Jatropha podagrica៖ រុក្ខជាតិមួយប្រភេទនេះវិញក៏មិនធម្មតាដែរ ដោយដើម មើម និងស្លឹក ជាពិសេសគ្រាប់សុទ្ធតែផ្ទុកជាតិពុលទាំងអស់។ វាមានផ្ទុកសារធាតុ Curcin ដែលជាជាតិពុលដ៏មានឥទ្ធិពលបំផុតរារាំងការសំយោគប្រូតេអ៊ីន និងបណ្តាលឱ្យស្លាប់កោសិកា។ នៅពេលអ្នកច្រឡំដៃប៉ះ ហិត ឬលេបចូល នឹងបណ្តាលឱ្យរលាកស្បែក កន្ទួល រមាស់ ក៏ដូចជារលាកបំពង់ក និងមាត់ ឈឺពោះធ្ងន់ធ្ងរ ក្អួត រាគចេញឈាម ហូរឈាមក្នុងក្រពះពោះវៀន ជំងឺសរសៃឈាមបេះដូង ខ្សោយថ្លើម ខ្សោយតំរងនោម និងរារាំងប្រព័ន្ធប្រសាទកណ្តាលជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqP3AC32Dlejqlq3v7-4X0auI3kLTDspAMeWMByt1oabjQIETJfJ2cGtz3htTBFP3vZzTFaNoQoEBMoR7JlLRQp4SgBr2_vmVM3re172onZRtWmc4EnKirk_jzrKdgoQqCJBT8QHjz3kVTI0WSZ7TBUqx7-cyg5BZqXqqQyrRW7xfzPBZxC8Kytw2dK3Y/s1280/photo_2025-01-28_13-05-31.jpg

៤. Dieffenbachia ឬដើមផាត់ប្រមូល៖ គឺជារុក្ខជាតិលម្អក្នុងផ្ទះដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ ដោយសារតែភាពស្រស់ស្អាតពណ៌បៃតង ភាពងាយស្រួលនៃការលូតលាស់ និងការថែទាំ។ ទោះជាយ៉ាងណាក៏ដោយ ស្លឹក និងដើមរបស់វាមានផ្ទុកគ្រីស្តាល់កាល់ស្យូម oxalate អាចបង្កគ្រោះថ្នាក់ដល់លោកអ្នកបានដូចជាបណ្តាលឱ្យរមាស់ ក្រហម ហើម និងពងបែក។ លើសពីនេះ ការលេបទឹករបស់រុក្ខជាតិអាចបណ្តាលឱ្យរលាកមាត់ និងបំពង់ក ពិបាកដកដង្ហើម ហើមអណ្តាត ឈឺពោះ ក្អួត រាគ ប្រកាច់ និងថប់ដង្ហើមជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jXlyENPLjsdv1Xqap1gR5vqv7SHsZjeOPooSqlBQJ-EIMZBSXCxpxIfwGPgZHMNXcaMZi6hJ2ty4zvit1nTknSZZ1ryvKikxBMDpos2jCWaODBFNhzIT4x7p-s9GFkxwmRYoHODsXmtwmexWhU6lyCetNFJpj7IM56JpsIKWhCWoqLB9ECXo2WcnWAMg/s1280/photo_2025-01-28_13-05-38.jpg