Home ព័ត៌មានអន្តរជាតិ ច្បាប់ចម្លែកៗទាំង ៤ នៅលើពិភពលោក ដែលយើងគ្រប់គ្នាដឹងហើយហួសចិត្ត!

ច្បាប់ចម្លែកៗទាំង ៤ នៅលើពិភពលោក ដែលយើងគ្រប់គ្នាដឹងហើយហួសចិត្ត!

74
0

នៅលើពិភពលោកយើងនេះគឺមានច្បាប់ចម្លែកៗជាច្រើន ដែលយើងគ្រប់គ្នាមិនសូវបានដឹង។ ប៉ុន្តែប្រសិនបើដឹងពីច្បាប់ប្លែកៗទាំងនេះហើយ លោកអ្នកប្រាកដជាភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងផងដែរ។ ជាការពិតណាស់នៅក្នុងប្រទេសនីមួយៗសុទ្ធតែមានច្បាប់ទម្លាប់ខុសៗគ្នា ទោះជាយ៉ាងណាច្បាប់មួយចំនួនដូចខាងក្រោមនេះគឺពិតជាប្លែកខ្លាំងមែនទែន រហូតធ្វើឱ្យយើងនឹកស្មានមិនដល់ថាវាកើតមានទៀតផង។

១.ការភ្លេចថ្ងៃកំណើតរបស់ប្រពន្ធគឺជាអំពើខុសច្បាប់៖ នៅក្នុងប្រទេសសាម័រ (Samoa) ចាត់ទុកថា ការភ្លេចថ្ងៃខួបកំណើតប្រពន្ធខ្លួន ជាអំពើខុសច្បាប់ ហើយអាចជាប់ពន្ធនាគាររហូតដល់ទៅ ៥ ឆ្នាំទៀតផង ប្រសិនបើប្រពន្ធត្អូញត្អែប្រាប់ប៉ូលិស។ ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីជួយរក្សាភាពសុខដុមរមនាក្នុងអាពាហ៍ពិពាហ៍ ដូច្នេះប្រសិនបើស្វាមីភ្លេចខួបកំណើតភរិយា មានន័យថាស្វាមីមិនបានខ្វល់ខ្វាយពីភរិយានោះទេ ត្រូវបានគេចាត់ទុកជាអំពើខុសច្បាប់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6KJK_QNJv-2R6QRFQjQg66FcSFeRmniVqf2M_SnBbyK8Sl_UO7JFPHhaLkQsGx-4MQiSaoQ6IH7Dqn5C1y_pAhjc7s6oWJKcHZXkuILtO3rC9V5bTThS3bHCCxacmnLRHnPnsQRyhz0NwDIwRwx2dE0kJbAjNW0gx0tgC-hJP-GIa8ElPBR-hJr0wIY8A/s1633/image_2025-01-28_14-51-20.png

២.ហាមជិះឡានកខ្វក់៖ នៅទីក្រុងឌូបៃ មានច្បាប់មួយហាមឃាត់រថយន្តកខ្វក់មិនឱ្យចរាចរណ៍តាមផ្លូវ ព្រោះវាអាចធ្វើឱ្យខូចមុខមាត់ទីក្រុង មើលទៅបាត់បង់សោភ័ណភាព។ ហេតុនេះអ្នកដែលជិះឡានកខ្វក់នឹងត្រូវផាកពិន័យចំនួន ១៣៦ ដុល្លារអាមេរិក មិនថារថយន្តនោះកខ្វក់ដោយមូលហេតុអ្វីឡើយ ត្រូវតែលាងសម្អាតចេញជាបន្ទាន់បើមិនចង់អស់លុយច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXZzHg6yf_85SyRRg4IwoUBeYSHIwx2ZAafUzrZKrfzzBA7q0CFXFKwlfCBKz3YZawC-zpnBpgVguZ1wcNHAexXtNvhwwgAuxcdvV9GPvzuLsCtI6Y0ivTzV80o-x7wQzpDREkVhMsJ4DCHUWYi8CwfsJRU6Ih-mMpvM40F_tJshwQqz-TKhghLB11Q1jH/s1024/image_2025-01-28_14-51-21.png

៣.ហាមចាក់សាក់៖ នៅប្រទេសជប៉ុនការចាក់សាក់គឺជារឿងមួយដែលសង្គមរើសអើង និងមិនទទួលស្គាល់ ពួកគេយល់ថាការចាក់សាក់បង្ហាញពីឥទ្ធិពលនៃអ្នកលេង ដែលមិនគួររាប់អាន។ ដូច្នេះអ្នកដែលមានសាក់ពេញខ្លួន អាចប្រឈមបញ្ហាមួយចំនួននៅក្នុងប្រទេសនេះ ដោយត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់អាងហែលទឹក ស្ប៉ា កន្លែងហាត់ប្រាណ ឬបន្ទប់ទឹកបែបប្រពៃណីជប៉ុនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiNs6RDc8b2e5RVicPJPUK97lXwKr2AriNeBdkU_Auk9TT6ZoPhAbp0JmbwiTvxS_fccCImJXhRqaAJnn6TxMOreRhgAwMTX18mR6M8obOYgAiPtqwpZASN98IW_sPzpSt4TjGQoLYYaRQGlzTb4R4IVknsg1dXF4BL_YdPZnVcD5aveNZeTO9zc-3n2Wm/s1199/image_2025-01-28_14-51-22.png

៤.ហាមជិះឡានអស់សាំងតាមផ្លូវ៖ នៅប្រទេសអាល្លឺម៉ង់ អ្នកបើកបរភាគច្រើនចូលចិត្តជិះលើផ្លូវល្បឿនលឿន ដោយសារអាចជាន់ល្បឿនបានតាមចិត្តនៅតំបន់ខ្លះ តែក៏មានតំបន់ខ្លះត្រូវកំណត់ល្បឿនត្រឹម ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។ ដូច្នេះហើយ អ្នកសាកស្រមៃទៅមើល បើជិះសុខៗឃើញមានឡានអស់សាំងឈប់ឆ្កឹងនៅតាមផ្លូវ តើនឹងមានអ្វីកើតខ្លះឡើងទៅ? ហេតុនេះហើយទើបគេចេញច្បាប់ផាកពិន័យឡានដែលអស់សាំងនៅលើផ្លូវល្បឿនលឿនជាប្រាក់ ៣៤ ដុល្លារ ប៉ុន្តែប្រសិនបើរថយន្តខូចដោយចៃដន្យ នឹងមិនត្រូវបានផាកពិន័យទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLmT00yrNYUJ9ubf8L3HHxE-FAD13h6Ah1bZwBvBiG7q_ev1vbWilWG0p_Qng7h035ctfYyj01M0afMC6SdrxidRiuvV0FCRAviC-LoLXaFe2Yng3xkLPq2r9sZ58hHnQUPkpMe8n1tpLJS537glX9N540pfxbPHvCUCijwxGSLpfD4M0bKdVi-NuqYI1s/s2000/image_2025-01-28_14-51-23.png