Home ព័ត៌មានអន្តរជាតិ ចិននឹងទទួលខុសត្រូវលើពលរដ្ឋខ្លួនរស់នៅខុសច្បាប់នៅអាមេរិក ព្រោះតែខ្លាច Trump ធ្វើរឿងនេះលើខ្លួន

ចិននឹងទទួលខុសត្រូវលើពលរដ្ឋខ្លួនរស់នៅខុសច្បាប់នៅអាមេរិក ព្រោះតែខ្លាច Trump ធ្វើរឿងនេះលើខ្លួន

69
0

ប្រទេសចិន ៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនឱ្យដឹងថា រដ្ឋាភិបាលចិននឹងទទួលយកជនអន្តោប្រវេសន៍ចិនខុសច្បាប់ ឬគ្មានឯកសារសម្គាល់ខ្លួននៅអាមេរិកត្រឡប់មកប្រទេសកំណើតវិញ ហើយចិនប្រឆាំងនឹងការចូលទៅរស់នៅទឹកដីអាមេរិកខុសច្បាប់គ្រប់រូបភាព ។ ការលើកឡើងបែបនេះ ដោយសារចិនមិនចង់ឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញរហូតដល់៥០% ដូចប្រទេសកូឡុំប៊ី ក្រោយពីពុំទទួលពលរដ្ឋរស់នៅអាមេរិកខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz509WL09w77WHcgoo7iszz6OOtJDJHoNsiDEC85FkTEhqodxrH48NQ5mkxcIXcTVOj8rgOo7fv_VvYaxmVB0UJSJfRjr8iR0-VDdHjsNDdkMPUobqvYbn1UiVPdJYBNoGZqYPw7rKxvC8DVdmQJny_j2dI4tywj56C9ynfFKwef39BDl3ZUWbcO05xHZ5/s730/photo_2025-01-28_14-18-15.jpg

លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងទទួលយកពលរដ្ឋចិនដែលរស់នៅអាមេរិកខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ ហើយចិនប្រឆាំងនឹងការចូលទៅរស់នៅទឹកដីអាមេរិកខុសច្បាប់គ្រប់រូបភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ-rWzBjqwy3_4_sdd5zWpVgyuFnOlQdVZ1VyMYEcP5HWQ-vFYroQA75fzJmZt_f70fYWC1vXgVtLMa5T2gXxlMIfIvjex-HBkoeOy3re5yRf9RnyDKgRV3GA49xNgLyhaQJ0RHcvo7N4cuyVFPKu-1GUhotIAjQE4bCmvGQTrKaqvsxohOL78hkyjPh5E/s800/image_2025-01-28_14-43-21.png

ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា មានពលរដ្ឋចិនរស់នៅអាមេរិកខុសច្បាប់ ស្មើនឹង២១ម៉ឺននាក់ក្នុងឆ្នាំ២០២២ ហើយចំនួនជនអន្តោប្រវេសន៍ចិនខុសច្បាប់បានកើនឡើងរាប់ម៉ឺននាក់ តាំងពីស្ថានការណ៍ឆ្លងរាតត្បាតជំងឺកូវីដ-១៩ ធូរស្រាល ។ រីឯសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខចិនបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ចិនបានទទួលយកពលរដ្ឋដែលរស់នៅអាមេរិកខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ តាមយន្តហោះចំនួន៤លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHowUpXSoYhZ5q-VswaObKarT_uMxtH25v7dA_Qyih89jDrIJd-br4MRVdvBDNwYeaJ7JyBLtSX4IAen62G66rLjwzYSegXkMxYwGOOulD_oK9jM6_D12UpQ56tkCNiYOhAAgE6ceR2yWLDIgvBOovhsuEBuDUtODo3z_CD0Dg3QA3p1dfJnbOK4pRauPW/s730/photo_2025-01-28_14-18-15%20(2).jpg

កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពុំព្រមទទួលយកពលរដ្ឋចិនដែលអាមេរិកបញ្ជូនមកវិញទេ ។ រីឯក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាត រដ្ឋាភិបាលចិនក៏បានបដិសេធទទួលពលរដ្ឋរបស់ខ្លួនដែរ ដោយសារចិនបិទប្រទេសទប់ស្កាត់ជំងឺកូវីដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3DVGeNDnU81TyCh8Ldp-bYwMKpIhItshLm3ZcYXJsvQWiYaX1nbJU4UFEs87k_bE65JV-td9UGaRrqQwAIm_b_bJAHcYVmpOMaswvm_nfJQGOmQG2cTM5A2-q2cYP84WR3hYIuKLK2PxF2Scf1dr76ThmuL6QWWyVfQBi5L5B9bfyzvovJ7SRvigiDcui/s1080/photo_2025-01-28_14-18-15%20(3).jpg

គួរបញ្ជាក់ថា លោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីជាផ្លូវការបានរយៈពេល១សប្តាហ៍ ហើយត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកបានលុបចោលបទបញ្ជាផ្សេងៗរបស់រដ្ឋាភិបាលចាស់ជាបន្តបន្ទាប់ ដូចជា ៖ បញ្ហាជនអន្តោប្រវេសន៍ ។ ចុងក្រោយនេះ លោកគ្រោងចុះហត្ថលេខាលើការលុបចោលគម្រោងផ្សេងៗពាក់ព័ន្ធនឹងកងទ័ព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyB0BIcnB_r_8aZRYZ8euaWFiOVTzBnTibaMj01A_2RXFHhHd9pAtpdJQomnBJDeYZ_-JhmEaC3LHnzV7Pd-hLiFWJlQSWphkNu3V6ARY-XvD1gDRmuYKlifQ2IfMq8dIhIcNPYCHk148Vc82Vw6FytLNtcLYLqjiPR5rUmm66aS8f2nF0RxfMYaJE-SR5/s1280/photo_2025-01-28_14-18-16.jpg