ជឿជាក់ថាអ្នកទាំងអស់ប្រាកដជាបានជ្រាបហើយ លោកអ៊ុក វណ្ណដេ ស្ថានិកសាលាដូងលើភ្នំគិរីរម្យ ដែលបានធ្វើយុទ្ធនាការណ៍ទេសចរណ៍អំណានកាលពីឆ្នាំ២០២៤ ខណៈក៏ទទួលបានភាពជោគជ័យបន្តក្នុងឆ្នាំ២០២៥នេះទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVB_cRMBhn9q9Xywq9XmuAgD61wMZ68CAQeUgmrlDQQxsAIwAoHRSjA6yii_bYag-gd40IGKm06gJ96iKQjZq5u7NpwVd1qhfQSCbgtYIULgreQxquUQ6NSUEDzU9YdmyTo5Eab1RjIXE2Z3iOQnkT-S0puJK2443pCpv-aLtrkLooUSpgyYLK_FnH-Sgt/s2048/IMG_1864.JPG
កម្មវិធីទេសចរណ៍អំណាន ឬបណ្ណាល័យចល័ត ដែលបានធ្វើឡើងតាមរយៈរថយន្តចល័តតូចមួយ ដែលមានផ្ទុកសៀវភៅជាង ២០០០ ក្បាល ធ្វើដំណើរឆ្ពោះទៅកាន់បណ្តាខេត្តក្រុងនានា ក្រោមឆន្ទៈដ៏មុះមាត់របស់លោក អ៊ុក វណ្ណដេ លើកកម្ពស់ការអាននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcJVZ0bWC5iUATGJIeh1Ra2Ay5w32JFbkKErvPM_1keOJC8_TSLtltuO6hSN-Yr6tF2JUT4aXjAihgHATZnOxZnSR9wEb51-4m133-uDfvgL3nWxr9QszPjxkalabOJ9PqhY26C-kZ60NRT88KorE43LjhkBSnPIwIfgfu5thXiu3M6-zundIwCQHNNczJ/s1500/IMG_1866.JPG

បណ្ណាល័យចល័តនេះគឺបានរំលេចចេញនូវភាពទាក់ទាញ ជាមួយនឹងរថយន្តកែច្នៃពណ៌ទឹកក្រូចមួយគ្រឿង ហើយក៏បានរៀបចំនូវកន្លែងអង្គុយ ព្រមជាមួយនឹងសៀវភៅចម្រុះយ៉ាងច្រើនសម្បូរបែប អានដោយឥតគិតថ្លៃ។ តាមរយៈគំនិតផ្តួចផ្តើមរបស់លោកអ៊ុក វណ្ណដេ គឺពិតជាជួយលើកទឹកចិត្តដល់សិស្សានុសិស្សនិងសាធារណជន ទំនេរពីការសិក្សាឬការងារ បានមកក្រេបយកចំណេះដឹងថ្មីៗពីសៀវភៅ និងរីករាយជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ខាងក្រៅ។ បន្ថែមពីនេះ ដោយសង្កេតឃើញថា ក៏មានការបរិច្ចាគសៀវភៅពីសប្បុរសជននានាជាហូរហែរ ជូនចំពោះអ្នកអាននៅកម្ពុជា តាមរយៈកម្មវិធីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhc5v8lL6lk6R5xBDZuNfupDtuztu1k1EvRjTJd8aTOknlA2k3qHH4-AM8P2rnETpSuWAJdTJDFxA59sEHYqY4gQt_JG32AV_siVcxOEyOSXjkKlZPt4ybNB9K9E8BJF0kcR-_NObtHNmxTYChxpq0_P4sc0VQMrtGg4i5jzjTNS5wEyS6c9crI0oHlBTD/s1500/IMG_1867.JPG

សូមជម្រាបថា កាលពីឆ្នាំ ២០២៤ បេសកម្មទេសចរណ៍អំណានលើកទី ១ ដែលធ្វើឡើងត្រឹមតែ ៣ ខេត្តក្រុងប៉ុណ្ណោះ គឺរាជធានីភ្នំពេញ កំពត និងកែប ហាក់ទទួលបានជោគជ័យ ដោយសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរជាច្រើនបានងាកមកចាប់អារម្មណ៍នឹងការអានសៀវភៅកាន់តែច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBPs7CPg3ojVM_AZKsGC2DWXqYHkhi3xrMuEqy7WwLJFyPAL31l2lidOjg0xdqlymkLTIoy98Jpu2kj3rfUbc0Blyl99Jm939bRokdfl8Q9eFGRxmpW97fdkxcMo_hwtsJszWs88gz8yiLvUHOoFiHmDJ74ww4SICM5YMVHHo-JTAYlajT9N-XZsq2xPjJ/s1500/IMG_1871.JPG

យ៉ាងណា នៅដើមឆ្នាំ ២០២៥នេះ ទេសចរណ៍អំណានបានបង្ហាញខ្លួនសារជាថ្មី ដោយផ្តើមចេញពីខេត្តព្រះសីហនុរយៈពេល ១២ ថ្ងៃ ចន្លោះថ្ងៃទី ៧-១៨ ខែមករា។ ហើយនៅថ្ងៃទី ១៩-២៨ ក៏បានមកដល់លើទឹកដីនៃខេត្តកំពត ហើយក៏នឹងចាកចេញពីខេត្តកំពត ឆ្ពោះទៅកាន់ខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕