ជាលើកទីមួយហើយ ដែលប្រទេសកាហ្សាក់ស្ថានបានជ្រើសរើសខេត្តសៀមរាបនៃប្រទេសកម្ពុជា ជាទីតំាងសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយ ក្រោមចំណងជើងថា “Kazakh Vibe” របស់ផលិតកម្ម Daubay។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlD2d5Ulp89OsZnyhxOWCXb-5X0gFsvQOOtrrov41T8-grfTMY7dIf-YUyqAbPZZPLBE78TTRMZexdESY23W6BhotJxiFCUb8ueCRbvlKVJ3ZHZ_dxOw6R6acD8bvC8OUN3riG4VtRStot5a6yi_mIR5T301diqRbLYkwk2oD0zKCx89vGb2qbOvbv1g5/s1760/image_2025-01-28_09-54-56.png
ភាពយន្តមួយនេះផងដែរ ត្រូវបានគេឲ្យដឹងថានិយាយជាភាសារុស្សី ដែលប្លង់ថតក៏ដូចជាសាច់រឿងសម្តែងគឺប្រព្រឹត្តិទៅលើខេត្តសៀមរាប បរិវេនក្រុងអង្គរ ជាពិសេសនោះគឺប្រាសាទអង្គរវត្តខ្មែរ ខ្លោងទ្វារអង្គរធំ ម្តុំ Pup Street ជាដើម សុទ្ធតែបានបង្ហាញវត្តមានក្នុងភាពយន្តដ៏ធំមួយនេះ។ បន្ថែមពីនេះ វប្បធម៌ខ្មែរជាច្រើន រួមមានទាំងសិល្បៈភ្លេងបុរាណ សាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក៏បានរំលេចមកជាមួយក្នុងរឿងនេះផងដែរ។ បើក្រឡេកទៅកាន់តួសម្តែងនិងក្រុមការងារវិញ ទឹកមុខប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយលើទឹកដីអច្ឆរិយនេះណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBneSC0DO7SIi5iN3cJY6iDA9BmKCnx6kxtM1NiFxJs4a_wQlRR_km7C7U0O_L7ZvyHTO6Skn0nieymig4h-YMhAvalMlfEbNmf_0vqXJnBVIoZhh4xhFsYAdxtP5CrENrJrPxFN9EKJ-YcObenoixpOb5ZGy8XYTPFdG_CumAKQiBtew79Vh06kz3hJa/s1751/image_2025-01-28_09-54-57.png

ថ្មីៗនេះ ប្រភពក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្រុមការងារផលិតខ្សែភាពយន្តកាហ្សាក់ស្ថានកំពុងផ្តិតយកសម្រស់ដ៏អស្ចារ្យនៃខេត្តសៀមរាប ដើម្បីផលិតខ្សែភាពយន្តលក្ខណៈពិសេសរបស់ Kazakh Vibe , បន្ទាប់ពីបានទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCNGMkXEhywhcxouTy_s6NlGuP6VzBafFtsSlT161dUIdudH6yGLWSAHOfv1-QIvpccq6iAECBAdz68Uh2AtMbucEp13Icx6Jr1TIjL1lS2h-aPaOhehhW-5nc5whXHNEn4OLy9he2vZcEpXuPKS_bAR8qSgTSwjuUS33q-7QmU3ZUvdY46hfePh-A9F9Q/s1777/image_2025-01-28_09-54-58.png

គម្រោងភាពយន្តនេះកំពុងបង្ហាញពីសោភ័ណភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជា តាមរយៈការនិទានរឿងបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅ។ ខ្សែភាពយន្តនេះ គឺបាន ផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ជាពិសេសសៀមរាប-អង្គរ ជាទីកន្លែងមួយដែលភ្ញៀវទេសចរមកពីកាហ្សាក់ស្ថាន ប្រទេសនិយាយភាសារុស្សី និងប្រទេសជិតខាង អញ្ជើញមកទស្សនា ដោយមានជើងហោះហើរថ្មីដោយផ្ទាល់ពីកាហ្សាក់ស្ថានមកកាន់កម្ពុជា៕