ការកោសខ្យល់គឺជាវិធីសាស្ត្រដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅបណ្តាប្រទេសជិតខាងនានាក្នុងតំបន់អាស៊ី។ ការកោសខ្យល់អាចព្យាបាលអាការៈខ្យល់គរ ផ្ដាសាយ ឈឺក្បាល និងចុកចាប់ផ្សេងៗ ខណៈមនុស្សភាគច្រើនយល់ថាពួកគេមានអារម្មណ៍ធូរស្រាល បន្ទាប់ពីកោសខ្យល់រួច ដោយអ្នកខ្លះទៀតក៏យល់ថាការកោសខ្យល់ជាវិធីដែលងាយស្រួល និងមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ការកោសខ្យល់ក៏មានគ្រោះ.ថ្នាក់ខ្លាំងដែរ ចំពោះកុមារ មនុស្សវ័យកណ្ដាល ឬមនុស្សចាស់ ហើយមនុស្ស ៥ ប្រភេទដូចខាងក្រោមនេះមិនត្រូវបានណែនាំឱ្យកោសខ្យល់នោះទេ។.png)
១.កុមារ៖ ជាការពិតណាស់ ការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារគឺមានផលអវិជ្ជមានជាច្រើន ដោយសារស្បែកកុមារទន់ណាស់ ងាយឆ្លងនូវបាក់តេរីផ្សេងៗបានយ៉ាងងាយ ម្យ៉ាងទៀតចលនាឈាមរបស់កុមារក៏ងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់ផងដែរ។
២.ស្ត្រីមានផ្ទៃពោះ៖ ត្រូវចាំថាក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវកោសខ្យល់ឱ្យមនុស្សមានផ្ទៃពោះដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយយ៉ាងធ្ងន់ធ្ងរបំផុត។

៣.មនុស្សមានជំងឺបេះដូង៖ អ្នកដែលមានជំងឺបេះដូង គឺត្រូវហាមដាច់ខាតក្នុងការកោសខ្យល់។ នេះបើយោងតាមការសិក្សាបានឱ្យដឹងថា ចលនា និងចង្វាក់បេះដូងនឹងបង្ករឱ្យមានការរលាក ហើយការកោសខ្យល់ខ្លាំងៗនឹងធ្វើឱ្យមានការវាយប្រហារដល់បេះដូង ជាហេតុបណ្តាលឱ្យពិការ ឬបាត់បង់ជីវិត។
៤.មនុស្សមានសម្ពាធឈាមខ្ពស់៖ ពេលសម្ពាធឈាមឡើងខ្ពស់ គឺមានន័យថាសរសៃឈាមរីកធំ នៅពេលធ្វើការកោសខ្យល់អាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែកជាដើម។ ដូច្នេះនៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺមិនត្រូវបានណែនាំឱ្យកោសខ្យល់ឡើយ។.png)
៥.អ្នកមានជំងឺស្បែក ឬរោគសើស្បែក៖ នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅតែធ្វើការកោសខ្យល់ទៀត នោះអ្នកនឹងប្រឈមមុខជាមួយបញ្ហាអាឡែហ្ស៊ីស្បែក ក៏ដូចជាងាយឆ្លងមេរោគលឿនបំផុត។
៦.អ្នកដែលឈឺកញ្ចឹងក និងស្មា៖ ការឈឺកញ្ចឹងក និងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយខ្ពស់ពេក ឬការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ នោះធ្វើឱ្យសរសៃឈាមឡើងដុំ និងកកស្ទះ ដូចនេះការកោសខ្យល់អាចបង្កឱ្យមានការហូរឈាមនៅក្រោមស្បែក៕










