Home ព័ត៌មានអន្តរជាតិ វៀតណាមក្លាយជាគោលដៅលេចធ្លោទាក់ទាញវិនិយោគិនជប៉ុនជាងប្រទេសនានាក្នុងតំបន់

វៀតណាមក្លាយជាគោលដៅលេចធ្លោទាក់ទាញវិនិយោគិនជប៉ុនជាងប្រទេសនានាក្នុងតំបន់

52
0

ប្រទេសវៀតណាម ៖ វៀតណាមបានក្លាយជាគោលដៅលេចធ្លោជាងប្រទេសនានាក្នុងតំបន់អាស៊ាន ដោយសារក្រុមហ៊ុនជប៉ុនរហូតដល់ជាង៥០% ចង់មកវិនិយោគនៅវៀតណាម ។ កត្តាសំខាន់ដែលធ្វើឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍វៀតណាមខ្លាំងជាងគេ គឺការចំណាយលើកម្លាំងពលកម្មទាប និងមានស្ថិរភាពនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtfp8QNRrI6FvEXXHhsFs0qMRxhB90oYXOUokD2SBoXysftPKU7sV4_Zy1kxJqHkmtMctEWmjoZsPHMXPK9yhZcJsA1LMeGsjz-1-jgjvF5Ky9KMzsqgiGMqXqvfsg5zMpCVO3PxHoqeeYMIfw9oyjkTPxZmOZuGTowLqqlhRvLELoxOADZmoc-JHpVKUC/s808/image_2025-01-25_13-20-42.png

លទ្ធផលស្ទង់មតិមួយចេញផ្សាយដោយអង្គការជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បង្ហាញថា ក្រុមហ៊ុនជប៉ុនដែលប្រកបអាជីវកម្មនៅក្រៅប្រទេស ស្មើនឹង៥៦.១% មានគម្រោងបង្កើនការវិនិយោគនៅវៀតណាម ចាប់ពី១ឆ្នាំ ទៅ២ឆ្នាំខាងមុខ ។ ហេតុនេះ វៀតណាមស្ថិតនៅលំដាប់ទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុនជប៉ុនចង់វិនិយោគខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-LjHwmyGbKvhmJxtopt7iKohmIKa2c-QTm810F39G-5-hL78xsdOxbk_tVV_Se-GlNO0DqQgOwsdmV5-kZwFo5SFO5LjDdZkc1IpVtCM8bCUEFTZf3R9bcBimIDqNdn45bt4byTbv4ZweI2ry1Qmi2nsSRn9P6pb9MtesabpUwfCzTGlkgVpObnE0q12R/s1200/image_2025-01-25_13-20-43.png

អ្នកតំណាងជាន់ខ្ពស់របស់អង្គការជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុន នៅទីក្រុងហាណូយ និយាយថា ការនាំចេញ និងតម្រូវការក្នុងស្រុកកើនឡើង, ចំណុចមានប្រៀបរបស់វៀតណាម ផ្នែកចំណាយលើកម្លាំងពលកម្មទាប ព្រមទាំងមានស្ថិរភាពនយោបាយ និងសង្គម គឺជាកត្តាសំខាន់ជំរុញឱ្យក្រុមហ៊ុនជប៉ុនមកវិនិយោគនៅវៀតណាម ។ ក្រុមហ៊ុនជាច្រើនបានពិចារណាពង្រីកអាជីវកម្មដើម្បីទទួលបានផលប្រយោជន៍ពីឱកាសបង្កើនការលក់ និងប្រាក់ចំណេញ ខណៈក្រុមហ៊ុនផលិតផ្តោតលើការផលិតទំនិញជាច្រើនដែលមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipA-Y6BUTVT1O-Ah37OSRjUeVuARJWvIPywGCqUJr0hJXx88DxffRVCcVzw2z7Ec4-EqA4sR47fdIe52jiiPc0FgYyBxcW95yXxD3TVypJt1dlN6HFwYDNxvmt4_LmxPZaF7k0dNAF_gqiUrvKYjcCWEu0-QmU8AH4OOlS3P4pVVKD64T05fUYQuixIQr/s768/image_2025-01-25_13-20-44%20(2).png

ទោះយ៉ាងណា ក្រុមហ៊ុនជប៉ុនបានលើកឡើងពីដែនកំណត់ និងហានិភ័យមួយចំនួនក្នុងការមកវិនិយោគនៅប្រទេសវៀតណាម ។ អ្នកឆ្លើយតបការស្ទង់មតិ ស្មើ៦២.៤% ជឿថា នីតិវិធីផ្តល់អាជ្ញាប័ណ្ណវិនិយោគមានភាពស្មុគស្មាញខ្លាំង ខណៈអ្នកឆ្លើយតប ស្មើ៥៧.៨% និយាយថា ច្បាប់វៀតណាមពុំទាន់ពេញលេញ និងខ្វះតម្លាភាព ។ ក្រៅពីនេះ ក្រុមហ៊ុនក្នុងស្រុកពុំអាចអនុវត្តតាមវិធានការកំណត់ផ្នែកគុណភាព និងបច្ចេកវិទ្យា ព្រមទាំងខ្វះខាតក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKlEO_BrDxfNsUJ7IDq0w8sGd3JHbVZN9xCu2xbKnj_FyZ8kHmejU62Ls-k3xd6ljtR1ILhwh8RnfFc70W0_u5xUiLTLI2yWek3yL1aytJAkypDZ9txd0RNyW1m4KPfpKsLVo5K5W9MpnqUOQqwfUAcL4EEBC9yHjCEvZ8XgYgT1kVAtArDVtzxF5suny/s1200/image_2025-01-25_13-20-44.png

អ្នកតំណាងជាន់ខ្ពស់របស់អង្គការជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុនបញ្ជាក់ថា ដើម្បីចាប់យកឱកាសពីការផ្លាស់ប្តូរនិន្នាការវិនិយោគ និងការផលិត គឺវៀតណាមចាំបាច់ត្រូវកែលម្អបរិយាកាសវិនិយោគជាបន្តបន្ទាប់ ដូចជា ៖ កាត់បន្ថយលក្ខខណ្ឌការស្នើសុំឯកសារ, កែសម្រួលច្បាប់ និងបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ។ ក្រៅពីនេះ វៀតណាមត្រូវលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលពាក់ព័ន្ធ និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងកែលម្អបច្ចេកវិទ្យាផលិតទំនិញឈានទៅបង្កើនសមត្ថភាព ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសកាន់តែច្រើន រួមទាំងក្រុមហ៊ុនជប៉ុន ៕