Home ព័ត៌មានអន្តរជាតិ Trump ប្រាប់ប្រធានាធិបតីរុស្ស៊ីបញ្ចប់សង្គ្រា.ម អ៊ុយក្រែនជាបន្ទាន់ បើមិនចង់ឱ្យអាមេរិកដំឡើងពន្ធ និងដាក់ទណ្ឌ.កម្ម សេដ្ឋកិច្ច

Trump ប្រាប់ប្រធានាធិបតីរុស្ស៊ីបញ្ចប់សង្គ្រា.ម អ៊ុយក្រែនជាបន្ទាន់ បើមិនចង់ឱ្យអាមេរិកដំឡើងពន្ធ និងដាក់ទណ្ឌ.កម្ម សេដ្ឋកិច្ច

43
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ចប់សង្គ្រា.ម នៅប្រទេសអ៊ុយក្រែនជាបន្ទាន់ បើមិនដូច្នោះទេ ប្រទេសរុស្ស៊ីនឹងប្រឈមជាមួយការដំឡើងពន្ធទំនិញខ្ពស់ និងការដាក់ទណ្ឌ.កម្ម សេដ្ឋកិច្ចជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrINo25DCqcdzUP0-8_9Der7HXNAO3OawHQd0kjnmFgE1MXXP7z4JXmmtWXUCgwOgvRAUOI9va58ktOCymoOMkwC3yFhc9Sg0i1fHblur0f1e-fpcHYpQGw0wEamxen6C_gsllKOdXxaUIce6zvJ-ErO7CWgqgIkOZu-y-iaQcUO2VcIJOR_DqvZzW6Rki/s1050/image_2025-01-23_13-18-09.png
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន CNBC រាយការណ៍ថា លោក Trump ប្រធានាធិបតីអាមេរិក គ្រោងដំឡើងពន្ធទំនិញនាំចូលពីរុស្ស៊ីខ្ពស់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីបន្ថែមទៀត បើរដ្ឋាភិបាលក្រុងមូស្គូ ពុំអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatkAB7nq06gkbvgIZ7X18YoXkIAyWj6gzoz2_mYCEGHnakV8aRFFZqcTO9AnSJDmaUIaWSPfLD5C4IKb44kPRJcm1i5vb2WrKWDrQ_lqpT2QVl4AoZgPuGZgAUCY5IzL59QFyiePi3_GfegeW8xxhmPjD7_9iRtT3v2xjrsZRh_YbxZEEqCq_xy97jyvU/s1100/image_2025-01-23_13-18-08.png

លោក Trump បាននិយាយបែបនេះក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២២ ខែមករា កន្លងមក ដែលជាថ្ងៃទី៣ នៃការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ របស់លោក ។ លោកថ្លែងថា ៖ «ខ្ញុំពុំបានរកផ្លូវបំផ្លាញរុស្ស៊ីទេ ខ្ញុំស្រឡាញ់ពលរដ្ឋរុស្ស៊ី ហើយខ្ញុំមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី Putin ។ បើទោះជាមានរឿងរ៉ាវពីក្រុមឆ្វេងនិយម, ព័ត៌មានក្លែងក្លាយពីរុស្ស៊ី ប៉ុន្តែយើងកុំភ្លេចថា រុស្ស៊ីធ្លាប់ជួយយើងឱ្យឈ្នះសង្គ្រាមលោក លើកទី២ ដែលមានមនុស្សស្លាប់ជិត៦០លាននាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP70Mwyj9YVK8a8Qt_0YwkHVnaTBdn8gYLVjKSUQlkMYoC3wdxQyNwmOxY2w4V7KCA17_CdY4VRuIwI5KV4gEohvtgjoMXXq87c7wgdkXPcR467wT-ZD_XzORoHq7BKfa65Vj89PYlDx8-oV16Z7FcT6YLRM1uPqhzOGQy7PlwDNcUmvuJgDCXsJ0NOJVE/s1600/image_2025-01-23_13-18-09%20(2).png

ខ្ញុំនឹងជួយរុស្ស៊ី ដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងជួយប្រធានាធិបតីរុស្ស៊ីឱ្យសម្រេចចិត្តឥឡូវនេះ គឺបញ្ចប់សង្គ្រាមឆ្កួតៗនេះទៅ ពីព្រោះសង្គ្រាមកាន់តែធ្វើឱ្យអ្វីៗអាក្រក់ខ្លាំងឡើង ។ បើពុំធ្វើកិច្ចព្រមព្រៀង មិនយូរទេ ខ្ញុំនឹងគ្មានជម្រើសផ្សេងក្រៅពីដំឡើងពន្ធទំនិញរុស្ស៊ីខ្ពស់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្រប់ផ្នែកទាំងអស់ដែលរុស្ស៊ីលក់ឱ្យអាមេរិក និងប្រទេសពាក់ព័ន្ធផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUhwBZLylC6CioVAjZCPspUrwn9jnvax9gT8SPFHzPxHjdoj-iBt8pWAaEh6ZSAXpzQlOk-cCAAHrxlqRyZFyHov23C9cdTaOhu-p04YLlAXhSt6naCRMNjWWn51ONmBlJIPUlr-d9XflkLSnkPaDfHVV_QSNe0QFmIeion8qRnEsgXHc9kKRvOeef8HF/s1080/image_2025-01-23_13-18-11%20(2).png
សូមបញ្ចប់សង្គ្រាមនេះ សង្គ្រាមនឹងបញ្ចប់ពេលខ្ញុំធ្វើជាប្រធានាធិបតីអាមេរិក ហើយយើងអាចធ្វើតាមវិធីងាយ និងលំបាក ប៉ុន្តែវិធីងាយ គឺល្អជាងវិធីលំបាក ។ វាដល់ពេលធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយពុំគួរមានមនុស្សស្លាប់ច្រើនជាងនេះទេ ។ នេះបើតាមការសរសេរក្នុងបណ្តាញសង្គមរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIiRRrVSMuXNdXcABjtOIjzpFsbbjHknQ8eIajF1lB86tDg3Uc4b6JwfV5_iNR5PZ9wduZDhRZjVmvwD_sbkcq8_ULSkGmpYdPaozOOtDYDb4yBxl_fuuU6VNMeCEWygspSxmOE0SZiBZEfxB3jwYdauLILyLlYG8gLrm7dMCEvcbzri_2CkGImYZ510g6/s1600/image_2025-01-23_13-18-11.png

ពេលរកសំឡេងឆ្នោតកន្លងមក លោក Trump និយាយជានិច្ចថា លោកអាចបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ប្រសិនបើលោកឈ្នះឆ្នោតក្លាយជាប្រធាធិបតីអាមេរិក អាណត្តិទី២ ។ ភាគីជាច្រើនទន្ទឹងរង់ចាំមើលថា តើលោក Trump នឹងអាចធ្វើតាមការសន្យារបស់ខ្លួនដែរឬទេ?