Home ព័ត៌មានអន្តរជាតិ គណៈកម្មការស្រាវជ្រាវគ្រោះរញ្ជួយដីជប៉ុនបានអះអាងថា ជប៉ុននឹងកើតគ្រោះរញ្ជួយដីដ៏ធំក្នុងពេល៣០ឆ្នាំខាងមុខនេះ

គណៈកម្មការស្រាវជ្រាវគ្រោះរញ្ជួយដីជប៉ុនបានអះអាងថា ជប៉ុននឹងកើតគ្រោះរញ្ជួយដីដ៏ធំក្នុងពេល៣០ឆ្នាំខាងមុខនេះ

21
0

ប្រទេសជប៉ុន ៖ គណៈកម្មការស្រាវជ្រាវគ្រោះរញ្ជួយដីជប៉ុនអះអាងថា រយៈពេល៣០ឆ្នាំទៀត ជប៉ុននឹងកើតគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយវានឹងធ្វើឱ្យកើតរលកយក្សស៊ូណាមិ ឆក់យកជីវិ.តមនុស្សរាប់សែននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ស្មើទឹកប្រាក់រាប់លានដុល្លារអាមេរិក ។ រញ្ជួយដីនេះកើតឡើងដោយសារការធ្វើចលនានៃសំបកផែនដីនៅត្រង់រណ្តៅជ្រៅបាតសមុទ្រណាន់កៃ ដែលមានប្រវែង៨០០ម៉ែត្រ រត់ស្របនឹងឆ្នេរសមុទ្រប៉ាស៊ីហ្វិកជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIQ6Npt36UuhJiz1g_7ja8XMvy6LLbVTUcYXUY6y7uLpIR5uS__IhSjvm9-IabrZObyi8hAqbUIfFuiwJs65zCOn-Clyt8EQpgjwpYIcy6OgTAnDjYsHuK2wtzKH1Db5vEDJo63sztCO-AEwwhRp1UzdbWyuohU1_SPFE8cMoa-_3d_Uod7W3vDMexSQ0l/s1920/image_2025-01-23_08-42-02.png

ភ្នាក់ងារស្រាវជ្រាវពីគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាលជប៉ុនឱ្យដឹងថា រយៈពេល១,៤០០ឆ្នាំកន្លងមក មានរញ្ជួយដីកើតឡើងក្នុងរណ្តៅជ្រៅបាតសមុទ្រណាន់កៃ ចាប់ពី១០០ឆ្នាំ ទៅ២០០ឆ្នាំម្តង ។ រញ្ជួយដីធ្ងន់ធ្ងរលើកចុងក្រោយបានកើតឡើងកាលពីឆ្នាំ១៩៤៦ ហើយការខូចខាតដោយសាររញ្ជួយដីបានកើនឡើង១% ជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyNLyKxHjJfxxVwrXuo5sH8RS3Ja3RqTVpUIIwDDc8Uv8_wAigh3rP2DJfDd0rKqUV109aCaPoyYdleic4pTvKbRadbbNXY3d3vsw6nTSzMnYhmJRTZdss1P7VrlaKiU1nHCgAbqI4y4b-u8pLldpUJ3JfXWBXCm7PIQn8j4HNvl5G4CoXMbZ64Sj2zcq/s1216/image_2025-01-23_08-42-03.png

រដ្ឋាភិបាលជប៉ុនបានព្យាករណ៍កាលពីឆ្នាំ២០១២ ថា បើកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរ (Megaquake) វានឹងធ្វើឱ្យមានរលកស៊ូណាមិ កម្ពស់ជាង៣០ម៉ែត្រនៅកោះតូចៗតាមឆ្នេរសមុទ្រ ។ រីឯកោះហនឈូ និងឈិកូគុ ដែលមានមនុស្សរស់នៅច្រើន នឹងត្រូវរលកយក្សស៊ូណាមិ វាយលុកត្រឹមមួយប៉ប្រិចភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYrxNzQq6fXEME3IMj-83OWGTvGw1OINGrlXtrKf7UYvk7ccpcioTsUGDJ3eKI6zoZXpz-974m4DN-8d0zfjIcgWoHztBHMj55jxjBWTNSwdIq9JPV0aGfAPCqoe_4OODgTz8k8HtDfpSqQMBsSCjiLiRzyz_UxqIM1QxFV-S2Yi1SxMSgu1cWx5qGXaw6/s2560/image_2025-01-23_08-42-04.png

ភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសអាសន្នពីរញ្ជួយដីយ៉ាងធ្ងន់ធ្ងរលើកដំបូង កាលពីខែសីហា ឆ្នាំ២០២៤ ក្រោយពីមានរញ្ជួយដី និងរលកស៊ូណាមិ កើតឡើងនៅតំបន់ថូហូគុ នៅឆ្នាំ២០១១ ។ ភ្នាក់ងារឧតុនិយមសន្និដ្ឋានថា នឹងកើតរញ្ជួយដីក្នុងរណ្តៅជ្រៅបាតសមុទ្រណាន់កៃ ក្រោយមានរញ្ជួយដីស្មើនឹង៧.‌១រិចទ័រ បណ្តាលឱ្យមនុស្សរបួស១៥នាក់ ។ ពេលនោះ ពលរដ្ឋជប៉ុនបារម្ភយ៉ាងខ្លាំងនាំគ្នាទិញស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ទុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEineWUB1VwLvgF79qYWxFJyy-pjYInSFaQKVoLmwdaB4M3DOL09hx1TMUUrwwsLkZalhL8gEEDeQriM9uZ6EChk7N3hL8e7lyr1O6HsiXvZYLv5WWvdKpruYjQCHmSJcHtgNyWcYg5oGU_xk3_jsShAZOFC4Om5c17jkEQwsoCMbjiYhJfDFjS5QnvthGrw/s2560/image_2025-01-23_08-42-06.png
កាលពីឆ្នាំ១៧០៧ ផ្នែកទាំងមូលនៃរណ្តៅជ្រៅបាតសមុទ្រណាន់កៃ បានប្រេះធ្វើឱ្យកើតរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយពេលនោះ វាធ្វើឱ្យភ្នំភ្លើងហ្វូជិ ផ្ទុះលើកចុងក្រោយ ។ បន្ទាប់មក ក៏មានរញ្ជួយដីធ្ងន់ធ្ងរនៅរណ្តៅជ្រៅបាតសមុទ្រណាន់កៃ ចំនួន២លើក នៅឆ្នាំ១៨៥៤ និង២លើកទៀត នៅឆ្នាំ១៩៤៤ និងឆ្នាំ១៩៤៦ ៕