Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ! ក្រុមហ៊ុន Meta បានបង្កើតកម្មវិធីថ្មីមួយ ដែលមានមុខងារស្រដៀងនឹង CapCut

ស្ងាត់ៗ! ក្រុមហ៊ុន Meta បានបង្កើតកម្មវិធីថ្មីមួយ ដែលមានមុខងារស្រដៀងនឹង CapCut

101
0

ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់កាត់តរូបភាព ឬវីដេអូនៅក្នុងកម្មវិធី CapCut ហើយ ដោយបច្ចុប្បន្នកម្មវិធីនេះហាក់ពិបាកកាត់ជាងមុន កាត់ទាក់ៗ និងផ្សាយពាណិជ្ជកម្មញឹកញាប់បំផុត។ ប៉ុន្តែឈប់បារម្ភទៀតទៅ លោកអ្នកគ្រាន់តែរងចាំប៉ុន្មានសប្តាហ៍ទៀតទេក្រុមហ៊ុន Meta នឹងបញ្ចេញកម្មវិធីថ្មីមួយដែលមានឈ្មោះថា Edits ជាមួយមុខងារស្រដៀងនឹង CapCut កំពុងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZx7DURxLBlhPjQYJOqWGjuDigMCBjusowZWIkCpbAWa1TtrXfuPoc8FntpPkEMODR5ARJymhp-UCEZ0q6BK0hcIGxbWOVj-y-HSBeGH2P1p_DpMQ8h-6k2ilRlJ5Rfi9lIAmvQtlRbHAntrYF5XuyQaiofyfZbaECEzcF4w_yCFKbmSmIc4PVucaq4SNc/s768/image_2025-01-22_13-51-49.png
វាជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តកាត់តវីដេអូ ឬរូបភាពជារៀងរាល់ថ្ងៃ។ កម្មវិធី Edits របស់ក្រុមហ៊ុន Meta គឺជាកម្មវិធី free ដោយអ្នកទាំងអស់គ្នា អាចចូលទៅទាញយកបាននៅលើ Play Store និង App Store នៅពេលដែល Meta បញ្ចេញវាជាផ្លូវការនៅអំឡុងខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។ កម្មវិធី Edits គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី CapCut របស់ TikTok ដែរ ដែលពួកវាសុទ្ធតែជាកម្មវិធីកាត់តវីដេអូតាមទូរស័ព្ទដៃដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnM7cAUXPs8nbislIU9hvnYzFQ6q5QaaY1EEb41jtxoWEXxsV-CfqoKL-RJeB_ziH44hlT7n5ke_ZVKDEz51PB3aCuEmEU1DgsDZ5JAaMSCnOlCKYFJpz3cnxo3ZMI3NhkIMIlWsnk_lJwBIEAssD5jKujYZzckY9exHVjGiizTXhcOBo_n5SVr5WYoGBS/s900/image_2025-01-22_13-51-49%20(2).png

ចំពោះមុខងារសំខាន់ៗនៅក្នុងកម្មវិធីនេះមានដូចជា៖ insert custom text, captions, AI-generated content, multiple audio tracks, stickers, special effects, green screens និងមុខងារជាច្រើនផ្សេងទៀត។ បន្ថែមលើនេះ user នឹងអាចធ្វើការថតវីដេអូ តាមរយៈកម្មវិធី Edits នេះដោយផ្ទាល់ ហើយវាមានផ្តល់ជម្រើស សម្រាប់កំណត់ទៅលើ resolutions និង frame rates ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_0EknKCoVgM_yzmRYH7DPcRMNBK_kCl-ebbmZNuAZGtFJmTbsaVd-qanSCOpagrguNUPz_CXN-q56yVdHJjbN9o0v7JeBBXjZWe53kCk-v7zBkVa4m_TylPEU26-M_LegisSIOb7yAslN3YosT0G_zzxQMnaCR79W_462PaJq6fQZ8cxR7V3ua3Rpea_N/s2115/image_2025-01-22_13-51-48.png
ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានកែលម្អកម្មវិធី Instagram ទៀតផង ដោយបង្កើនរយៈពេលអតិបរមាសម្រាប់វីដេអូ Reels ពី ៩០ វិនាទីទៅ ៣ នាទី។ លោក Adam Mosseri ប្រធាន Instagram បាននិយាយថា ការកែលម្អនេះកើតចេញពីមតិរបស់អ្នកប្រើប្រាស់ដែលចង់បាននាទីច្រើនជាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1ecHaolxB2jILznlWKACbZ_V6sw64vvMfRZ_XmdXGRazusMklMFLfaUia81gIxGVrMGccEbgAhM_juka9vCI9NFKmLno1QgH_tpYnagIW-D5OUQ0QYkh0QS92k3a_KroPKUG2MFeoj2TgY3orIqMEorRGk5h6gTADSA22b8tEXGb0W48vw-Ij8_gCnfm/s1024/image_2025-01-22_13-51-48%20(2).png

យោងតាមសារព័ត៌មានបរទេស ការផ្លាស់ប្តូរទាំងនេះក៏កើតឡើងនៅក្នុងបរិបទដែល TikTok កំពុងមានបញ្ហាចម្រូងចម្រាសជាមួយអាមេរិកផងដែរ ខណៈមនុស្សជាច្រើនជឿថានេះគឺជាឱកាសមាសសម្រាប់ក្រុមហ៊ុន Meta ដើម្បីទាក់ទាញអ្នកប្រើប្រាស់ពីដៃគូប្រកួតប្រជែង។ ទោះបីជា TikTok និង Capcut នៅតែអាចប្រើប្រាស់បានក៏ដោយ ក៏ក្រុមហ៊ុន Meta ជឿថាកម្មវិធីថ្មីរបស់ខ្លួននឹងអាចយកឈ្នះកម្មវិធី Capcut របស់ TikTok ជាក់ជាមិនខាន៕