ថ្មីៗនេះ តារាសម្តែង Ding YuXi បានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី L’OFFICIEL ប្រចាំឆ្នាំ។ ភ្លាមៗបន្ទាប់ពីនោះទស្សនាវដ្តីនេះបានឡើងដល់កំពូលនៃចំណាត់ថ្នាក់នៃការលក់។ ជាងនេះទៅទៀត នៅពេល Esther Yu និង Ding YuXi រួមគ្នាក្លាយជាតារាសម្ដែងដែលមានការលក់ទស្សនាវដ្ដីបានខ្ពស់ធ្វើឱ្យចំនួនការលក់វ៉ាដាច់តារាធំៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFe4YzkpnC12qOYcoZXXkYtHwUY-JL2ulEuq1g6AZkIZv5wQRQHHUBcwY_WbTB0qtT6_skTWIDp968slZ7FD6jGl4F-ougz2wqJhIKFFO8FWOjx_4f7BkvpiM8VucrVWyrkOz2v24kpGiTQoYyfhtME0UFZgXOorR68JBOlwocMSCaHWxIZO7Yr4Qct0yP/s1079/image_2025-01-18_11-59-23.png
បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្ត Love Game in Eastern Fantasy បានជួយឱ្យ Esther Yu និង Ding YuXi ទទួលបានអ្នកគាំទ្រយ៉ាងច្រើននោះឥទ្ធិពលរបស់ពួកគេក៏កើនឡើងយ៉ាងខ្លាំងផងដែរ។ Esther Yu ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណូលទស្សនាវដ្តីស្ត្រីជាមួយនឹងទឹកប្រាក់ ១៤.០៩ លានយន់ ប្រមាណជាង១លាន៩១ម៉ឺនដុល្លារ។ Ding YuXi បានជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណូលទស្សនាវដ្តីបុរសជាមួយនឹង ២៦.០៣ លានយន់ប្រមាណជាង៣លាន៥៥ម៉ឺនដុល្លារបន្ទាប់ពីការចេញផ្សាយ ២២ ម៉ោង និងឈានដល់ ២៨.៩២ លានយន់បន្ទាប់ពី ២៤ ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLnRok1gzK8K7ehr01emBfFBnPc_K3FcZv9F2CxpBNm0i3JTLSymDcS_xY44mJUyWLpqnUOJsnIszWgF7wKt9rMnT_3c9M2Qg0wsW7uNpuQ-9Rx2hx2bHXNVXHGxwEsFqoCnxaYZYagTyDnjVmwSgTDVB-X1DUqVMPiDNt6H4e0PrRQnwNBx5UJ3etU76/s1600/image_2025-01-18_11-59-16.png

ទស្សនាវដ្ដី Cosmopolitan China បានចេញផ្សាយការចេញផ្សាយចុងឆ្នាំរបស់ខ្លួនខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងតារាបង្ហាញមុខ Esther Yu ។ នាងគឺជាតារាសម្តែងចិនជំនាន់ទី៩៥ ជំនាន់ទី២ (កើតក្រោយឆ្នាំ ១៩៩៥) ដែលបង្ហាញមុខលើក្របទស្សនាវដ្ដីម៉ូតស្ត្រីធំជាងគេទាំង៥នៅក្នុងប្រទេសចិនដែលមានដូចជា៖ Vogue, Elle, Harper’s Bazaar, Cosmopolitan, Marie Claire) ។ គួរកត់សម្គាល់ថាការលក់ទស្សនាវដ្តីរបស់ Esther Yu ទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ខ្លាំង។ បន្ទាប់ពីដាក់លក់មិនដល់១០នាទីទស្សនាវដ្តីនេះលក់បាន ១១ម៉ឺន ច្បាប់ បន្ទាប់ពី ១១ នាទីវាបានលើស ១៣ម៉ឺនច្បាប់។ បន្ទាប់ពីបើកលក់បាន៣ម៉ោង ទស្សនាវដ្ដីរបស់ Esther Yu បានបំបែកកំណត់ប្រាក់ចំណូល១០លានយន់។ ការណ៍នេះធ្វើឱ្យក្លាយជានាងក្លាយជាតារាស្រីចិនដែលរកចំណូលបានខ្ពស់បំផុតទី២ បន្ទាប់ពី Dilraba ។ ចំណែកឯ Ding YuXi ក៏បានទិញទស្សនាវដ្តីរបស់នាងយ៉ាងដោយបានចំណាយប្រាក់ជាង ១០៩,៦២០ យន់ដើម្បីបង្ហាញការគាំទ្រដល់ដៃគូសម្តែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NsEcbxTg5Inxb7rceEQGgH3a6JYHNInK-NzG6yQIR66Ky-ZIABvWuP4n2cro3X8GZo1INefvHqS_Dm-vcUGgi_CCJEK5zOQbpzZ_rXnrD3vVvk53exEe33MOOz4M63EmZUa0cqvpow6Ddc5RngBMwPC7IAKk4wyJLG5aokmY6R5yLN0j7de0MYkrs9P1/s1600/image_2025-01-18_11-59-19.png

សម្រាប់ Ding YuXi វិញថ្មីៗនេះបានស្វាគមន៍ឆ្នាំ២០២៥ ជាមួយនឹងគម្របទស្សនាវដ្តី L’OFFICIEL China (ខែមករា ឆ្នាំ២០២៥)។ នៅក្នុងរូបរាងនេះ បុរសសង្ហា Ding YuXi បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែត កោតសរសើរជាមួយនឹងរូបរាងនិងភាពទាក់ទាញរបស់លោកពី collection ផ្សេងៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT-nBG8GSYujPUS5RUr7-wDlW5GJJJOUvKyQXQeAJEaQCGB3qNlvX3sfx6pC4SqV43KxRE44SIC_noaMiXYwoaxuaEXZtDHKLreRUc0eioTSLMdK9v3aAZS_8_ybiX8myBHmoN_LJ3XJVRWqKOprYV3OsuGZy_4pj3c7J-hfudlAsEA8xDo_UGFgFkDmxg/s1620/image_2025-01-18_11-59-25.png

ទស្សនាវដ្តីចេញផ្សាយពីម៉ូតរបស់ Ding YuXi មិនដល់១នាទីលក់បាន៦ម៉ឺនច្បាប់រួចទៅហើយ។ បន្ទាប់ពីដាក់លក់អស់រយៈពេល ១០ នាទី ប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៨.៨៨លានយន់ប្រមាណជាង២លាន៥៧ម៉ឺនដុល្លារ។ ហើយចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័សខណៈអ្នករួមចំណែកដ៏សំខាន់ចំពោះ «ព្យុះ» នៃការបញ្ជាទិញសម្រាប់គម្របទស្សនាវដ្តីរបស់ Ding YuXi គឺជា Esther Yu ដែលបានទិញចំនួន ១,២១០ ក្បាលដើម្បីគាំទ្រដៃគូសម្តែងរបស់នាង៕