សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅលើទឹកដីនៃខេត្តសៀមរាប បាននឹងកំពុងបង្អួតសម្រស់យ៉ាងទាក់ទាញ ទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប ជាពិសេសនោះគឺសេវាកម្មជិះទូកកម្សាន្ត គយគន់ព្រៃលិចទឹក ក៏ដូចជាទស្សនាទេសភាពថ្ងៃរៀបលិច និងភូមិបណ្តែតទឹកទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeUtz7kBG4_KGhnCDUEbB7U29qHx2Kk8QeOweYpHJosIhz6LbQ42JQTLr3sMTUK-yVaoo7TKQyKbWzavW43u4oPk7IFWrzK_3chLCDoRQsAdTC5diZGukYqJkGSzR993OJ805horTbkQbzt-CwBO6pDSTmgS9eNmfuMOhtDCPnejH-hHcaW-LYriGAOA9p/s768/image_2025-01-20_10-45-02%20(2).png

វីដេអូចែកចាយនៅលើបណ្តាញសង្គមដោយគេហទំព័រ ទេសចរណ៍-Tourism នាពេលកន្លងមកបានបង្ហាញពីទិដ្ឋភាពទូកទេសចរណ៍ជាច្រើនបានដាក់បម្រៀបគ្នា ដែលអ្នកអុំទូកសុទ្ធសឹងតែជាស្រ្តីទាំងអស់ នៅឯភូមិបណ្តែតទឹកកំពង់ភ្លុក។ ខណៈដែលភ្ញៀវទេសចរ ទាំងខ្មែរនិងជនបរទេស បានបង្ហាញនូវស្នាមញញឹម និងរីករាយក្នុងការទទួលយកបទពិសោធន៍នៃការជិះទូកតាមដងទន្លេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoLOn8W8x7t46gw9ovfrmwClyoShaLT-dEpprg-58zOVDoOM7v8osTyp2kpJ2AcohPPz_ICfkNaCjbS9bEVrKTz1oNKZSadul1ExNqyz9A7lCqIHVoULxq4pNVs_8HuMLwiMumRkb-693wNCeIg2AbnVCHlfU7tWObgP5fPS-UdRS4EpcXq8HomfjyUr2/s990/image_2025-01-20_10-45-02%20(3).png
ភាពលេចធ្លោនៃសហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលភ្ញៀវជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្ត ដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZMnCHmBDD5XVh69GqyUopqUwSucJSHM6iFj_0hC78-NE-kJHL9z5_BU9E2GcWmLZ7vjcMr5bFeB29TSFaFx21NJl0XkkXHhrq29-59QhM1sf5OpkfA6nbCxv4IOo9PydwQsbvV4EKDCdyiDhM1VAILf3etU6LHjL01fHaD_0v7XtaxC8nhfL9YwB_gaJ/s960/image_2025-01-20_10-45-02.png

ម៉្យាងវិញទៀត នៅឯសហគមន៍នេះ អ្នកទាំងអស់គ្នាអាចឈ្វេងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzccf0AMR995nukX0nsxkn_NJNqmGVz8RF7kfUcIq1xudA6L4g87-XBEpBksQtvSKxl2rfvuGNS2EKFLdYto2vYFMBZleXOoldAGJagb52W9zgccQPtp7frM1Wg6VbqNI1wGCoH2kZAeGcrt26iIFvq7yO2Av_iZi-U3vyi-YnQ4frhTfztZilsleOZCr/s990/IMG_1509.JPG

គួរជម្រាបថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ៕