ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកនិយមផឹកកាហ្វេភាគច្រើន ជារៀងរាល់ព្រឹកគឺត្រូវតែស្វែងរកកាហ្វេមួយកែវជាមុនសិន មុននឹងឆ្ពោះទៅបំពេញការងារប្រចាំថ្ងៃ។ តែយ៉ាងណា អ្នកទាំងអស់ប្រហែលជាមិនបានជ្រាបអំពីពេលវេលាដ៏ល្អ ក្នុងការក្រេបកាហ្វេកែវដំបូង នៅពេលព្រឹក ដើម្បីឲ្យរាងកាយមានសុខភាពល្អនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtg4f-q6jRS8lE4gCKb_wYISFiRKspB8vnqlgEWMl7hv3qK_pWBTOUGvqZ6kDKsgSElKZUJRWmRSahSoLo0zn-a-l09pmRDUODON-i3ltMrtaXFyXHcZmKJPxHXmQA3paFufIjRAN_s3Gpu9K9YSBM9obxAEoPSBnD96iv-nBjWGWv-5e31gVwMe3b5Cr_/s1024/image_2025-01-20_10-52-52.png

យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា យើងគួរតែទទួលទានកាហ្វេពែងដំបូងបន្ទាប់ពីភ្ញាក់ពីដំណេកបាន ២ ម៉ោង ព្រោះវាជាពេលវេលាដែលកម្រិតអរម៉ូន cortisol លែងឡើងខ្ពស់បំផុតទៀតហើយ។ ជាទូទៅ អ័រម៉ូន cortisol ត្រូវបានបញ្ចេញនៅចន្លោះម៉ោង ៨-៩ព្រឹក មានន័យថារាងកាយយើងនឹងទទួលបានជាតិកាហ្វេអ៊ីនក្នុងអំឡុងពេលនេះ ដោយមិនចាំបាច់ផឹកកាហ្វេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMrK_nekIGsNcnoj0AzCHybdWcnG3TqUhQvH1wCZtmOuFt1YLETUqGWNhcePQPRDYIY5Q1a40p1lj6eVO1BBQgRJ6Y0HU8l-UWqy4Se5zLrCDbWIkboE-lhZ0oLqtADrIgf489OAyNzfLnV7ElpKcl2ro76zSskQVjkaoB2e0nZ0muelYGsucNZwSK-26Y/s1000/image_2025-01-20_10-52-53%20(2).png
គេហទំព័រ Health Speaker បានគូសបញ្ជាក់ថា ប្រសិនបើយើងភ្ញាក់នៅម៉ោង ៧ ព្រឹក រាងកាយនឹងផលិតអរម៉ូន cortisol ច្រើននៅ ៣ ដំណាក់កាលគឺ ម៉ោង ៩ ព្រឹក ថ្ងៃត្រង់ និង ម៉ោង ៥ ល្ងាច។ ដូច្នេះ ពេលវេលាដ៏ល្អបំផុតសម្រាប់ការផឹកកាហ្វេពែងដំបូងគឺចន្លោះពេលទាំងនោះ គឺប្រហែលម៉ោង ១០ ព្រឹក រហូតដល់មិនលើសពីម៉ោង ១១ កន្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtN3Szf9yySRQicPQvNZGd2hbBFWrUNOUmhrkcbLjyCoFk66twIISwBVb92AiwZ-Px8qXIIhFe6ImMritzNXaE7DpnURVqMgMBZGno7m8Um4ZpigskbjqE4_a5pJ6SkW_AkntfNfKDWf4LWGbTw_30589cvxkwWH74dFOoiDz6VyWxqy6FxlXNocXKs0SY/s1500/image_2025-01-20_10-52-53.png

ប្រសិនបើយើងចង់ផឹកកាហ្វេមួយពែងទៀតនៅពេលរសៀល យើងគួរតែផឹកវាចន្លោះពីម៉ោង ១ រសៀល ដល់ ម៉ោង ៤ ល្ងាច។ ជាការកត់សម្គាល់មួយទៀត រាងកាយយើងគឺត្រូវការពេលវេលារហូតដល់ ១០ ម៉ោង ដើម្បីបញ្ចេញជាតិកាហ្វេអ៊ីនចេញពីរាងកាយតាមរយៈទឹកនោម។ ដូច្នេះ បើយើងផឹកកាហ្វេចន្លោះម៉ោង ១-៤ រសៀលនេះ នឹងអាចបណ្តាលឲ្យយើងសម្រាន្តមិនលក់នៅពេលយប់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibaSmxJi9DOQZyHeDeqa3zsR8uCpjH0DgFsAB2IcBQ4f3Y70tjAwaf4l2VUTqK0IGaZ1Q6MSXRStEZfdWIQXvKScsMaD_7smqFUsPv34k1ZZ1_FTPB2NrPTQaBFTrIlYDbwJUyIJilsBsD7ZOa4T2f63Z8j1jiRd5CfR1pPxlpWb3I3Rui-XLNPmhIm8VK/s1200/image_2025-01-20_10-52-54.png
សូមជម្រាបថា ការផឹកកាហ្វេ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សគ្រប់ៗរូប ដូចជាឲ្យយើងមានភាពស្វាហាប់ ស្វាងងងុយគេង បង្កើនការចងចាំ អារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹងជាដើម។ បន្ថែមពីនេះ កាហ្វេក៏មានសារធាតុប្រឆាំងនឹងជម្ងឺមហារីក និងជម្ងឺកាចសាហាវផ្សេងៗផងដែរ។ យ៉ាងណា ការផឹកកាហ្វេក៏ផ្តល់នូវគុណវិបត្តិផងដែរ បើសិនជាយើងផឹកក្នុងបរិមាណច្រើនក្នុងមួយថ្ងៃៗ ឬក៏ផឹកអំឡុងពោះទទេនៅពេលព្រឹកទេ ព្រោះវានឹងកាត់បន្ថយជាតិអាស៊ីតក្រពះយ៉ាងខ្លាំង៕