ពិធីសែនដកជើងធូប ជាពិធីមួយដ៏ចាំបាច់ ដែលជនជាតិចិនតែងធ្វើឡើងចន្លោះពី៥ថ្ងៃ ទៅ៧ថ្ងៃ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។
សម្រាប់ក្នុងឆ្នាំនេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ខណៈថ្ងៃសែនចូលឆ្នាំចិន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា។
បើតាមជំនឿ ការដកជើងធូប គឺជាការដូរកំប៉ុងជើងពាន ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្តូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មី។
ពិធីនេះ ធ្វើឡើងជាការអរគុណ និងជូនដំណើរកុងម៉ា និងទេវតាឆ្នាំចាស់ដែលបានថែរក្សាការពារឱ្យចម្រុងចម្រើនអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ។
ក្នុងក្បួនដកជើងធូបនេះ គេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ៕










