រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បី Adidas របស់ ក្រុមហ៊ុន Sunfair Garment Co., Ltd. បោះទុនវិនិយោគសរុបចំនួន ៩០លានដុល្លារ បង្កើតរោងច្រកនៅខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMtkQFrWNgBM0z4mTb9ZB8o5a1hhifb5lppFoiDHxsK52uikT-e8JVaOd5C8uaQuHsrmF81VXeOaescTC7FD5_WxSxVOgzSYQCL5NMnlA9hX_6iRmYNPRxAI1bK9s5jf2aPJD4vaKpjlLxMZU6T3QsBNgXhumZGCKrYdmXb3-jz1Lwx-bMw9qTuCZZrUx/s1200/image_2025-01-20_10-34-16.png

រោងចក្រនេះ សាងសង់ឡើងរផ្តោតទៅលើការនាំចេញផលិតផលយកទៅលក់ តាមបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។

បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖”ការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. ស្ថិតលើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlktl3FpSH4yAHJwbq86Cc1FNUpDlPR2VXvbUnuEhiUrZ-ZuD8lgXcUEyesrPBRwBTjUTjdYpySUysd3eR-Cub-ExGTffoXLHggfPVczlhvpLV7o8BPmn-2Cntuw8LB-ClrimejzVymadWmba_QHusi2_CUoLCJOs7nIQUNpJr2A8xpVYw2Ukx1RqUSw0/s1200/image_2025-01-20_10-34-17.png

ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។ ក្រោយសាងសង់រួច រោងចក្រនេះអាចផ្តល់ការងារប្រមាណជា៤.០០០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKwx9C-q-E37iXvH5s3XNND5v5l5NS4FX-DTv3DLazb1sjG-eruWHQMgVfngREPej6FLS-sSZM7bruLy870FprVAikLnczrYNjbMbR21a7BTm4Pj7DJZyenhxr6ZA-YSg8mbAiyvnnkR96mPfm-8uhQ8GTaBzirWglZJ-BD5BuCMKCVLL_v-Ssh2FFMj2g/s1200/image_2025-01-20_10-34-19.png

គួរបញ្ជាក់ថា Sun Fair Garment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment ដែលបានវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗ ដូចជាម៉ាក Adidas Nike Polo និង Puma។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsyxxiZJfE9SxueyxIcFhbsVDOiyPtwHCF01kzvXiTzAeBeBmKSfYIe0J_u3xdvbW-jtcXuIIc4N_8emIBEcWd6DmwXzii2bR0ZVCxvyuHaYFhimivL6sY07B3FnmtC_wSycY0nbkf9yK04FTcTnIXWfL-QOsGKysrH5F6dFXHzShkAXs90Pb3FP4rgYli/s900/image_2025-01-20_10-34-18%20(2).png

ក្រុមហ៊ុន Marvel Garment បានចាប់ដំណើរការវិនិយោគនៅកម្ពុជានាខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០ លានដុល្លារ វិនិយោគលើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារចំនួនជាង ១,៣ ម៉ឺនកន្លែង៕