តារាចម្រៀង Lee Ahreum ដែលជាអតីតសមាជិកក្រុម T-Ara បានទទួលការកាត់ទោសព្យួរទោសពីបទបំពានផ្លូវចិត្តលើកូន និងបរិហាកេរ្តិ៍អតីតស្វាមីរបស់នាង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅថ្ងៃទី១៧ ខែមករា តុលាការនៅទីក្រុងសេអ៊ូលបានកាត់ទោស Lee Ahreum ឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ប៉ុន្តែបានផ្តល់ឱ្យនាងនូវការព្យួរទោស និងការឃ្លាំមើលរយៈពេល ២ ឆ្នាំ។ នាងត្រូវបានបង្ខំឱ្យចូលរៀនវគ្គ ៤០ ម៉ោងស្ដីពីការការពារការបំពានលើកុមារ។ តាមការបញ្ជាក់របស់តុលាការ តារាចម្រៀងរូបនេះ ធ្លាប់ជេរប្រមាថ និងបង្អាប់អតីតស្វាមីនៅចំពោះមុខកូនៗ។ នាងមានទង្វើនិងពាក្យសម្ដីដែលធ្វើបាបកុមារ។ .png)
ទាក់ទិននឹងករណីនេះ ម្តាយរបស់ Lee Ahreum ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ ខែ ព្យួររយៈពេល ១ ឆ្នាំ ពីបទធ្វេសប្រហែសលើចៅធ្វើឱ្យពួកគេ «រស់នៅក្នុងបរិយាកាសមិនល្អ» ក្នុងកំឡុងឆ្នាំ ២០២១-២០២២។
Lee Ahreum ធ្លាប់បានដាក់ពាក្យប្តឹងអតីតស្វាមីរបស់នាងដែលគេមិនបញ្ចេញឈ្មោះនិង អត្តសញ្ញាណពីបទវាយដំ និងធ្វើបាបកូន។ ទោះជាយ៉ាងណា ប៉ូលិសបានច្រានចោលការចោទប្រកាន់នេះ ដោយសារពួកគេមិនអាចរកឃើញព័ស្តុតាងដែលថាអតីតប្តីនាងធ្វើបាបក្មេងនោះទេ។.png)
Lee Ahreum និងអតីតស្វាមី បានលែងលះគ្នាក្នុងខែធ្នូ ឆ្នាំ២០២៣។ យោងតាមកិច្ចព្រមព្រៀង កូនប្រុសពីរនាក់របស់ពួកគេ ដែលមានអាយុ ៥ ឆ្នាំ និង ៣ ឆ្នាំរស់នៅជាមួយឪពុករបស់ពួកគេ។ ក្នុងពេលជាមួយនឹងការប្រកាសពីការលែងលះនោះ នាងបានបង្ហើបថា នាងបានណាត់ជួបបុរសម្នាក់ដែលពួកគេបានបែកគ្នាកាលពីខែមេសា ឆ្នាំ២០២៤។
តារាចម្រៀងរូបនេះមានអាយុ៣១ឆ្នាំបានបង្ហាញខ្លួនជាសមាជិកក្រុម T-ara ក្នុងឆ្នាំ ២០១២មួយឆ្នាំក្រោយមក នាងបានចាកចេញពីក្រុម ហើយធ្វើជាតារាចម្រៀងទោល។ ក្រោយមកនាងបានរៀបការជាមួយនឹងអ្នកជំនួញម្នាក់ហើយមានកូនពីរនាក់មុនពេលលែងលះ។ កាលពីឆ្នាំ២០២៤ នាងរៀបការម្តងទៀតនិងបានសម្រាលកូនទី៣ក្នុងខែវិច្ឆិកា។ រឿងអាស្រូវក្នុងជីវិតឯកជនរបស់នាងបានប៉ះពាល់ដល់មុខមាត់របស់នាង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះនាងមិនសូវបានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាមួយឡើយ៕










