ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីចិនមិនដែលអាក់ខានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZPeevgzOdbvG2fAGVHIeYd1U5JUmzAJDQN3RS9cxKyByp3eOnvxz_j85gNH4TS6IHS83hF-90jnRvE5sTJxmslTpB2cps5cslM5HneqnxC689g2W3TsYZwjfSueyPIK6fxB48dSa4F_a2LkVUeUXKcJQqQC-8p9wFTtut2CYGz-MWq4MY-Zjc_mqsRvs/s1280/image_2025-01-18_14-00-13.png

ឆ្នាំនេះ ថ្ងៃសែនចូលឆ្នាំចិន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា ខណៈពិធីសែនដកជើងធូបនឹងចាប់ផ្តើមនៅថ្ងៃទី២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9yf8qkfn9ppQrddLU8j7EJcpiuKK4lt8xXr8u37T_vi9kem66BJixhkuWKzAudWDqpF63In_ll5hEJb530Ork0rc3nJULBlQCpaDvsXHvUXyzsJJoYnBwgyCcfipLU65EquKiFMsLkDh7eD-2dJ2g3bs1abPYNY5hxhc5IXf1W1_I7MU43VK_3sE1Gs35/s1280/image_2025-01-18_14-00-15.png
នៅក្នុងពិធីបុណ្យនេះ ក្រៅតែពីសំណែន និងក្រដាស ជូនពរឆ្នាំថ្មី ដាក់តាំងនៅក្នុងផ្ទះ បងប្អូនជនជាតិខ្មែរ ជាប់សែស្រឡាយចិន ក៏តែងដាក់តាំងលម្អគេហដ្ឋាន ជាមួយដើមរុក្ខជាតិ ឬដើមផ្កាផ្សេងៗ ដូចជាដើមក្រូច ឬផ្កាអង្គាសិល្ប៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqKr8k8mSvHesxqVkqtWa5xTwakHtB0jxXqX9OysnjBTHpWmiKyqjfmA9Su3Uw4HaLB_oePQwN0xWt83hxU0qOvFgeqEnYrK1Jc_3Y-jJwccb_EhFX0xPza4JHysXIp_Mm7oIH1O__BCKjpK5-3IB__Afk-jHAIzgfJ8sNuV85-EetKV4dS0UsXB-uBdwD/s1280/image_2025-01-18_14-00-17.png

ការដាក់តាំងដើមអង្គារសិល្ប៍ ត្រូវបានពលរដ្ឋមួយចំនួនមានជំនឿថា ដើមនេះនឹងជួយលើករាសី ឱ្យរកស៊ីមានបាន និងបញ្ចៀសរឿងរ៉ាវអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNTkBNqpIRDJYZtLZWiX_LMT7EPliW9s7W_ZU1Aiyu-JWuBx_hc38o4m209vCQqYN1C-P2HhQUbusZftf0OXavyroY-hWZcP14mfG_e-k8-1N1wilCB-T446nkN0g3Z0LEB7TynjyfrMf6H3SiamzpAbnIg4Jcp6GZ8t58ccRLkD6YxvnS4IBxzNl-tohV/s1280/image_2025-01-18_14-00-59%20(2).png

គួរបញ្ជាក់ថា ផ្កានេះ ជាធម្មតាអាជីវករទាំងនាំគ្នាប្រមូលទិញពីខេត្តឆ្ងាយៗ ជាពិសេសខេត្តពោធិ៍សាត់ ដែលជាតំបន់សម្បូរព្រៃភ្នំ យកមកលក់នៅទីក្រុងភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuMZRcnldahFmunC_VmyPJo_1KIh0u1PWrjCSBwwPb1IEm4o52DsyPemJ4kMhhw21qzx93bmWnPhUUgWV1uL-GfYNmhGwcUIQBAOR_61Cep1Hyb5gkH2yyqt_7c8UyiNFvPFeuwEw37i0jSVqVFWRLIMIxq_93PGurLJzQkCaT0lWVNh6F6A07rK4RUuXk/s1024/image_2025-01-18_14-00-59.png