តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយប្រយោគបានបង្កឱ្យមានការចាប់អារម្មណ៍ជាច្រើនពីអ្នកសិល្បៈក្នុងនោះក៏មានលោកជំទាវ ហ៊ុន ស៊ីណាត ចូលទៅបញ្ចេញមតិដូចគ្នារម្លឹកកាលពីជំនាន់ជំទាវ ចន ច័ន្ទលក្ខិណា ដឹកនាំ។ .png)
នៅល្ងាចថ្ងៃទី១៦ មករា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «ខ្ញុំគិតថា សិល្បៈខ្មែរ គឺចែកផែនគ្នានៅ ដូចទឹកនឹងប្រេងគ្មានរីកចម្រើនអីទេបើយ៉ាងនឹង»។ សំណេរខ្លីនេះពីអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យទស្សនិកជន អ្នកសិល្បៈជាច្រើនចាប់អារម្មណ៍រួមទាំងលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលទៅបញ្ចេញមតិយោល់ផងដែរ។ 
លោកជំទាវបានសរសេរថា «ម៉េចហើយ កាលអាណត្តិចាស់គ្នាលើសខ្វះបន្តិចបន្តួច ជេ.រហុយដល់ឥឡូវអ្នកខ្លះមកអង្គុយរអ៊ូប្រាប់ខ្ញុំ តែខ្ញុំថាម៉េចហើយរសជាតិប្រធានថ្មីម៉េចមិននាំគ្នាស្រែកដូចប្រធានចាស់ទៅ ហើយកន្លងមកខ្ញុំចេះតែជួយសិល្ប:ទៅតែឥឡូវមិនហ៊ានក្បែរទេខ្លាចគេថាខ្ញុំកាត់មុខមាត់គេសុំឆ្ងាយពីអ្នកសិល្ប:ទាំងអស់ហើយ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបញ្ចេញមតិថា «ក្មេងៗដែលមានសមត្ថភាពតែគ្មានឱកាសច្រើនណាស់ រួមផ្សំការបើកចិត្តសម្រាប់សិល្បៈនៅមានកម្រិត ការគាំទ្រច្រើនតែហៃអើជាដើម។ ខ្ញុំគាំទ្រសិល្បៈបែបបុរាណ សម័យ រហូតដល់ metal តែខ្ញុំមិនទាន់ឃើញថាមានអ្នកនាំឱ្យមានការវិវត្តន៍ទៅមុខសោះ ច្រើនឆ្នាំនៅតែដដែល»។

គណនីផ្សេងទៀតបានខម្មិនថា «មនុស្សមានសម្ថភាពជាច្រើនបែជាគ្មានឱកាសតែបើពួកឆ្កួតឡប់ចេញធ្វើBA ចេញសម្តែងច្រៀងគ្រប់កម្មវិធី,ធម្មតានៅក្នុងសមាគមន៍ឬក្រុមមួយដែលមានគ្នាច្រើនរមែង មានស្របគាំទ្រនិងប្រឆាំង !!! ខ្មែរតែមួយបើកចិត្តឱ្យទូលាយ បញ្ចេញមតិរិះគន់ដើម្បីស្ថាបនា នឹង ទទួលយកការរិះគន់ដើម្បីកែលម្អ ដោយយកប្រយោជន៍រួមជាធំ។ ប្រជុំជជែកគ្នា រកខុសត្រូវ និង ដំណោះស្រាយជារឿងល្អ។ ជម្លោះជាច្រើន ដែលផ្លោងទៅមកយកត្រូវរៀងៗខ្លួនគឺវាមិនចប់រឿងទេ ហើយអាចបំភាន់ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ, មិនបាច់និយាយអីច្រើនទេមើលតែបទ Songkran Magic បស់ VD ទៅ…ដារ៉ាថៃគេនាំគ្នាលេងtending TikTokពេញហ្នឹង…ទាល់ដារ៉ាក្នុងស្រុកអត់មានឃើញអ្នកណាលេងសោះ…ហួសចិត្តណាស់…»។
អ្នកផ្សេងទៀតបានខម្មិនថា «ខ្ញុំជឿថា មនុស្សធំៗអស់ហើយ បើឈ្លោះគ្នាវាគ្មានព្រះណាមកជួយបានទេ ជាពិសេសអ្នកសិល្បៈ។ ម្យ៉ាងទៀតបងផុសចឹង បានន័យថាមិច? គ្រាន់តែចេញក្បាលមក និយាយមើលងាយអ្នកសិល្បៈដូចគ្នាបាត់ហើយ ទោះជាបងឡើងធ្វើជាប្រធាន ក៏បងមិនអាចបង្ហាញថាបងជាអ្នកសម្របសម្រួលដ៏ល្អដែរ។ បើបងចង់សម្របសម្រួល មិនបាច់យកពាក្យប្រធានមកដាក់ពីមុខទេ យកពាក្យជារៀមច្បងគេដាក់ពីមុខ ហើយនិយាយណែនាំប្អូនៗទៅ កុំផុសចឹងៗ»៕










