Home ព័ត៌មានអន្តរជាតិ ក្តៅៗ! អាជ្ញាធរថៃរឹតបន្តឹង និងពិនិត្យអត្តសញ្ញាណពលរដ្ឋដែលធ្វើដំណើរចេញ-ចូលក្រុងប៉ោយប៉ែត

ក្តៅៗ! អាជ្ញាធរថៃរឹតបន្តឹង និងពិនិត្យអត្តសញ្ញាណពលរដ្ឋដែលធ្វើដំណើរចេញ-ចូលក្រុងប៉ោយប៉ែត

136
0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ ចាប់ផ្តើមរឹតបន្តឹង និងត្រួតពិនិត្យអត្តសញ្ញាណពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរចេញ-ចូលក្រុងប៉ោយប៉ែត ប្រទេសកម្ពុជាញឹកញាប់ ហើយស្នើឱ្យកម្ពុជាជួយត្រួតពិនិត្យការចេញ-ចូលរបស់ពលរដ្ឋថៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLA1MT3Lh6no6ICOkOoTtiBOcNbYEjJoU-xSgAtfMOmyQS1ZBt9bbV2Fdm8lxRl9eQLcZcH4ZMBBWQoaAaTV670Z32buuCE9uYlZohMy3Ft4dNpEGuJdf_CjF1ShO_GiT7TL2SE03SJRF4Xrc4Y3L43hChsaQN7KYKI1KSgPwPKbxJnwYZUOAW1r7ZM5eu/s768/image_2025-01-17_13-30-42%20(2).png

ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងកំណត់អត្តសញ្ញាណពលរដ្ឋថៃគ្រប់រូប ដែលធ្វើដំណើរចេញ-ចូលក្រុងប៉ោយប៉ែតញឹកញាប់របស់ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ គឺក្នុងគោលបំណងទប់ស្កាត់ជនខិលខូលដែលតែងតែបោកប្រាស់ពលរដ្ឋ ព្រមទាំងលុបបំបាត់គណនីធនាគារក្លែងក្លាយ ស្របតាមគោលនយោបាយរបស់មជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFB8eMm5M-57dh2acjnJh9r4DmcyoQr7VC8tJDQDka3gCcITmveuiQan1YITz5u14tfvDNhbG1pUwvbLzDhPkPJADuuD8090TDXYG2z8okKpHoFv6AvgkVd2GBsKtW9H1dxOiz3p-HPHaa_xkeXKPq3kZMIs87G1ANgM_kk8Jr4VxTRLuhphM5-_Tg0PfZ/s1080/image_2025-01-17_13-30-42%20(3).png
សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃដែលត្រូវអាជ្ញាធរសង្ស័យថា បានរួមគំនិតជាមួយក្រុមបោកប្រាស់នៅក្រុងប៉ោយប៉ែត គឺប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ នឹងត្រួតពិនិត្យប្រវត្តិរូបយ៉ាងលម្អិត ព្រមទាំងសាកសួរពួកគេពេលធ្វើដំណើរឆ្លងដែន ។ ជាមួយគ្នានេះ ប៉ូលិសអន្តោប្រវេសន៍ក៏ឱ្យបានស្នើឱ្យកម្ពុជាជួយតាមដានសកម្មភាពពលរដ្ឋថៃនៅក្រុងប៉ោយប៉ែត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHkmz2f4GnTOWsQSMFOBEwBwXm5kLxrCLsW-tixFIuGp1_Na_SJ00-O0TntFeGrW9_ZWESLOjbGSR0-nPgvu_W_53YszHsGjucIvERR2uR6wbidJRCSNxSu2buzvoeWnoilNegtqHG6xIbbULDzw40p3q8uGX6ucwH5unUn7wymALjw9Z8j4hnF3b992O/s1080/image_2025-01-17_13-30-42.png
ក្រៅពីការត្រួតពិនិត្យនៅច្រកព្រំដែនអន្តរជាតិ ក៏មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមច្រកឆ្លងដែនធម្មជាតិផងដែរ ដោយសារនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ទឹកក្នុងប្រឡាយរីងស្ងួតធ្វើឱ្យពលរដ្ឋថៃងាយស្រួលឆ្លងទៅក្រុងប៉ោយប៉ែត ដែលនៅឆ្ងាយពីគ្នាមិនដល់៥ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhNa6V7ph6rSjfSrG7hDkNINkTetNrbO9l_VGLgCsIpOLViOPdW2buz-4h4v8wCFp0-XV9hKAnrf2e-kC7zx45bqgCoXAGmV3slyT8bRIcohpQMdvc2Rb91aPzg0oMVVk0MQCW9r5y-MkWm36RI0dNr9KeByhuSZ4nFjuLbPJePKP2W3RJTeIeu0Q1CwaA/s1280/image_2025-01-17_13-30-43.png
កន្លងមក ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ បានប្រជុំជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ពលរដ្ឋថៃកុំឱ្យលួចទៅធ្វើការជាក្រុមបោកប្រាស់នៅប្រទេសជិតខាង ។ រីឯពលរដ្ឋថៃដែលធ្វើការនៅប្រទេសជិតខាង គឺត្រូវមានឯកសារ ដូចជា ៖ ឯកសារនិយោជកនៅក្រៅប្រទេស, លិខិតអនុញ្ញាតការងារពីស្ថានកុងស៊ុលថៃនៅក្រៅប្រទេស, លិខិតឆ្លងដែន និងប័ណ្ណការងារមានសុពលភាព ៕