Home ព័ត៌មានអន្តរជាតិ នារីដ៏ស្រស់ស្អាតមួយរូប Rate ឲ្យកម្ពុជា ១០/១០ ជាទឹកដីអច្ឆរិយ ពលរដ្ឋខ្មែរចិត្តល្អ ថែមទាំងសម្បូរប្រុសសង្ហា!

នារីដ៏ស្រស់ស្អាតមួយរូប Rate ឲ្យកម្ពុជា ១០/១០ ជាទឹកដីអច្ឆរិយ ពលរដ្ឋខ្មែរចិត្តល្អ ថែមទាំងសម្បូរប្រុសសង្ហា!

76
0

ថ្មីៗនេះ មហាជនជាច្រើននៅជុំវិញពិភពលោកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការដាក់ពិន្ទុ (Rating) របស់នារីជនជាតិស្បែកសរមួយរូប ដែលបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចំនួន ៧ កាលពីឆ្នាំ ២០២៤ ខណៈនាងបានចាប់ចិត្តខ្លាំងលើប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW5P_hyphenhyphenJyH62KCfCimiHMgOHj6dmwede77s4EAMb6aiklMjMh3qJs0bFcGElI8e6Oc6uqK4C7oWXc3NGVJxNaD7niFopf_SaT-dpBoGhfBLgNtiLL4ABSUkzf62ZfVHLw7PlM1nilvAkSflQonyNqzUg6gW3rOSzLM7NguDDKgxLBfy0TijuXSe9LhWMa2/s960/IMG_1392.JPG

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Embla Andersson បានបង្ហាញវីដេអូមួយ ដែលសរសេររៀបរាប់ពីចំណាប់អារម្មណ៍នាង ក្រោយបានទៅទស្សនាប្រទេសចំនួន ៧ កាលពីឆ្នាំ ២០២៤។ ប្រទេសទាំងនោះគឺរួមមាន កម្ពុជា វៀតណាម ថៃ ឡាវ សិង្ហបុរី តង់ហ្សានី និងហុងគ្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRhUP55OPQmpuZowicLSr0Lz-g86aqyTXRX5H6WROyREdyNP660dmUIYoqwvrYeX59xiTZzVRNJn35mgykqE29x988G_WPHFaEKC67cOLlEGbl06nAaLhkyaT1myJLo5F-jxcyd6NFKdHv2ClBWNPaIxMLzDPz5wIusKX2u-Ee6l2x7qXBVNaNwoymV9vV/s960/IMG_1395.JPG
កាន់តែពិសេស ក្នុងចំណោមប្រទេសទាំង ៧ នេះ នាងហាក់ចាប់ចិត្តខ្លាំងជាមួយនឹងប្រទេសកម្ពុជា និងហ៊ានដាក់ពិន្ទុឲ្យ ១០/១០ តែម្តង។ មូលហេតុទី ១ ដែលនាងចូលចិត្តទឹកដីអច្ឆរិយនេះមួយ ក៏ព្រោះតែប្រជាជនខ្មែរមានសន្តានចិត្តល្អគ្រប់ៗគ្នា។ នាងមានអារម្មណ៍ថា កម្ពុជាប្រៀបដូចជាផ្ទះទី ២ របស់នាង ខណៈដែលទឹកដីមួយនេះបានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត ហើយថែមទាំងសម្បូរដែនកោះដ៏ស្រស់ស្អាតជាច្រើន។ បន្ថែមពីនេះ បុរសខ្មែរក៏សង្ហាៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohqozkx00xHg-x35kttOs2iyWVFKHYodJ6S2BUcW5KU20J8RdrQcve61wwhlhyphenhyphenoR611vAwqiQOImW2VAZY4fIDu2vI_jGHOw0owm85ghPXFeJ5zHj4wnSm3BOD6T7Z2tXMligySFgX_00gQzHu3Yj8c74T3t4_os1pTULJdkOJ_cVISgIht1XiC1ZXopD/s960/IMG_1393.JPG

ដោយឡែក បើក្រឡេកទៅកាន់ប្រទេសវៀតណាមវិញ នារីដ៏ស្រស់ស្អាតរូបនេះ ក៏បាន Rate ឲ្យពិន្ទុខ្ពស់ផងដែរគឺ ៩/១០ ព្រោះតែអាហារឆ្ងាញ់ សម្បូរកន្លែងស្អាតៗ និងមានអ្វីអស្ចារ្យ ប្លែកៗ ជាច្រើនសម្រាប់ឲ្យនាងរុករក។ ប្រទេសថៃ នាង Rate ឲ្យ ៧/១០ ជាទីតំាងដែលសម្បូរភ្ញៀវទេសចរ ក៏ដូចជាអាចចំណាយពេលវេលាដ៏មានតម្លៃនូវទីនោះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQD054qBWs1d5eZawD3CJ-PWe9x7PtVt_zB9Y-bxOGpAqhPUsBPaan3KPhPdN-zU6dTTheFtGYZEi5n4chaU-0D-y3bhI9pOfxjbIRpKkqZOSl3_iPjgK1lJEKPyQqI_LJjsX986W92VhJpZ7FDNVG-ofqu6YuyLsrcr2mYIz7J4RiVA958nTSSth2VO8f/s960/IMG_1394.JPG
សម្រាប់ប្រទេសឡាវ នាង Rate ឲ្យ ៦/១០ មានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល តែពេលនៅទីនោះនាងហាក់មិនសូវមានអារម្មណ៍សុវត្ថិភាពសោះឡើយ។ ប្រទេសសិង្ហបុរីវិញ Rate ឲ្យ ៥/១០ ជាទីក្រុងទំនើប តែមិនមានជាចំណូលចិត្តនាងឡើយ។ ខណៈ២ ប្រទេសទៀតដែលនៅសល់ គឺប្រទេសតង់ហ្សានី នាង Rate ឲ្យ ៨/១០ ហើយប្រទេសហុងគ្រី នាង Rate ឲ្យ ៦/១០ ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-YRdbobdPFi2SOR-dv5xBu4eqCO981HsckXiuGkqr2QFe9BZKEYWihjQn2i6BYYYK3Fhk7RUnT-EXPSG5ectOrKWIu095k04CD3ccMbEK_3b8XsuxhbAp-N5X6zmRxhk9OTHYH2aR4lYwBUSAoiv-VDCZb9xWHlWtBOUaFLMElaIYtu1TzL_DrhLtJBv1/s960/IMG_1396.JPG