តារាសម្ដែង Liu Yifei ដែលធ្លាប់ស្អប់ឈ្មោះហៅក្រៅរបស់នាងថា «Fairy Sister» ឬ«បងស្រីទេពអប្សរ» ឥឡូវនេះបានទទួលយកឈ្មោះនេះថែមទាំងនិយាយថាវាជាផ្នែកដ៏គួរឱ្យស្រឡាញ់នៃអត្តសញ្ញាណរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwo9WYaAcLIN8xxp5fgFY8ParN-fKTl7J7_SSANQjuqe-aYHJ6hJ1Be2mCL4nfUYlHg3aqVKF7LM6f6FPT2yB2ACd6s1CcPyZEy2NZviya7om-5zLJvYpovyFVNWjwVm78RhDHNEmT23j8JO5EMZbXQBjfNgUBVr4JaxHohXDbmHq4TWDHadK5gxka7suq/s803/image_2025-01-14_14-30-27%20(2).png
នៅក្នុងបទសម្ភាសន៍ជាមួយ Harper’s Bazaar China ដែលត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីប្រចាំខែមករា Liu Yifei បានពន្យល់ថា គំនិត និងទស្សនៈរបស់នាងបានវិវត្តទៅតាមពេលវេលា។ ដំបូងឡើយនាងមិនចូលចិត្តការរំលឹកពីតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ ដែលនាំឱ្យនាងត្រូវបានគេដាក់ឈ្មោះថា «បងស្រីទេពអប្សរ» សម្រាប់ការបង្ហាញតួអង្គស្រីគ្មាននិស្ស័យ និងគ្មានកំហុស។ នាងចង់គេចពីការហៅឈ្មោះក្នុងតួនាទីបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUuJeA9uhvB7LYdVwjJkkO5I6JPUloZbbxxJe_5akv2gzQADh7gdKDSb6pq25OSwkahYjTxgACnfmclepH7nDRdCGcAdah_nX5626eoYd2q3z9B27D14i3cw7saHgCzm8SkcMstQwmsTRHhy9Wmj80WzF6trVZ8y3hrJSwPZ5L2gOvfI9Nc2j_dS2wBs7U/s1742/image_2025-01-14_14-30-29.png

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Liu Yifei ដឹងគុណចំពោះការដែលចងចាំដោយមានអត្ថន័យសំខាន់។ បន្ទាប់ពីបានដើរតួក្នុងរឿងភាគទូរទស្សន៍រឿង «The Tale of Rose» នាងត្រូវបានគេដាក់ឈ្មោះថា Golden Rose ដែលជាឈ្មោះដែលកើតចេញពីតួអង្គរបស់នាងនៅក្នុងខ្សែភាពយន្ត ដោយអ្នកគាំទ្រជាច្រើន។ នាងបានសម្ដែងការរីករាយក្នុងការហៅដូច្នេះ ដោយបញ្ជាក់ថា៖ «ឈ្មោះហៅក្រីនីមួយៗគឺជាមេដាយសម្រាប់រយៈពេលជាក់លាក់មួយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZvl6pR8G0gMCZgk8N_Ts97X2YTH9ner_uEXmen5BEFIw3AQseUUjglPeR6DVfW1h455nmXEfd6l-WVAuxqgpzilFiUBQ94LM_W6m0GFnxnb604QCRU-eNKMxdhCYcbwkxrNSXOymA3dlnP84gMa0jH4qLYEhy8YgFxPtizHZJui-l0sc87kBBo5pU-LDL/s1600/image_2025-01-14_14-30-30.png
តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះ ក៏បានបង្ហាញដែរថា នាងមិនទាន់បានថតរឿងថ្មីណាមួយទេ នាពេលថ្មីៗនេះ ដោយសារនាងតែងតែត្រូវការពេលជាច្រើនខែ ដើម្បីផ្តាច់ចេញពីអារម្មណ៍ របស់តួអង្គមុនរបស់នាង បន្ទាប់ពីគម្រោងមួយ។ នាងមិនមានបំណងចង់សម្តែងក្នុងចំនួនជាក់លាក់ណាមួយនៃខ្សែភាពយន្តជារៀងរាល់ឆ្នាំនោះទេ ប៉ុន្តែជ្រើសរើសតួនាទីដោយផ្អែកលើការត្រៀមខ្លួនខាងផ្លូវចិត្ត និងការចាប់អារម្មណ៍លើតួសម្តែង ដោយចូលចិត្តសម្រាកពីឧស្សាហកម្មកម្សាន្តជាជាងបន្តតាមបរិមាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7q7GL06S0wHaKuVQHMggTtYr3p4f-YFs0EjGCRdwhmL9VoyYFaYGQ5DYbD8RK1bnl5eK2JezdRrvoW7-XfsJpXlRV0s8rlYNsBi_9eY33VNL-04bt2uhdXY4xAjdnhRIAxc_CWU0z5M9MxoG6X_81Q4INgV5pUtc_FFMzQqrJ6vTM6_LVz-XjvUq6VaSr/s1200/image_2025-01-14_14-30-34.png

គួរឱ្យដឹងថាប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មរបស់ Liu Yifei គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមតារាចិនសម្រាប់កិច្ចសន្យានីមួយៗនាងទទួលបានប្រហែល ២៥ លានយន់ (៣,៤ លានដុល្លារ)។ យោងតាម Yahoo Finance, St Headline ទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ពាន់លានយន់ (ប្រមាណ១៧០លានដុល្លារ)។ នាងមានផ្ទះវីឡាទំហំប្រហែល ៥,០០០ ម៉ែត្រការ៉េក្នុងទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក៕