Home ព័ត៌មានអន្តរជាតិ គ្រាន់តែរៀបចំកម្មវីធីមួយសោះ ប្រទេសម៉ារ៉ុកគ្រោងសម្លា.ប់សត្វឆ្កែជាង៣លានក្បាល

គ្រាន់តែរៀបចំកម្មវីធីមួយសោះ ប្រទេសម៉ារ៉ុកគ្រោងសម្លា.ប់សត្វឆ្កែជាង៣លានក្បាល

94
0

បរទេស៖ ប្រទេសម៉ារ៉ុកនឹងក្លាយជាម្ចាស់ផ្ទះ FIFA World Cup ក្នុងឆ្នាំ ២០៣០ ដែលជាកម្មវិធីប្រកួតបាល់ទាត់ពិភពលោកដ៏ល្បីល្បាញមួយ។
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ដើម្បីរៀបចំការប្រកួត FIFA World Cup ក្នុងឆ្នាំ ២០៣០ ប្រទេសម៉ារ៉ុកគ្រោងសម្លា..ប់សត្វឆ្កែអាណាថាជាង ៣ លានក្បាលដើម្បីធ្វើឱ្យទីក្រុងស្រស់ស្អាត និងមានភាពទាក់ទាញចំពោះអ្នកគាំទ្រកីឡាបាល់ទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWY-HLTLLqFF0yrFnAkAtHY-tnSwekWPSo7R3_Tj_4KKeejsIKQMQNNtuWgHb52Vs8kwJHvwEpAyjAsBZ36jtoE3dw_IlEw6aFHK_n1W1uqwn5Jr8NgX7EHHXcqwKL_VxgFhwo0MZ76fN4IEjPKk8uFSi0MX26wfRgA5gMoIK_WTa18i_qgWglTr_sw8G/s819/photo_2025-01-16_13-42-01%20(2).jpg
ទោះជាយ៉ាងណាដំណឹងនេះក៏បានសាយភាយដល់សម្ព័ន្ធការពារសត្វអន្តរជាតិ (IAWPC) ដោយពួកគេបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពដ៏ឃោរឃៅរបស់រដ្ឋាភិបាលម៉ារ៉ុក។ សកម្មជនសិទ្ធិសត្វ Jane Goodall បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ FIFA លោក Mattias Grafström ដោយសរសេរថា “ពួកគេមានការតក់ស្លុតនៅពេលដឹងថាអាជ្ញាធរម៉ារ៉ុកកំពុងអនុវត្តការសម្លា.ប់សត្វយ៉ាងទូលំទូលាយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk4DzZzXicM2zuplJyXsecIuD9Yic1LDFBpf8CWSydM69Ju2MPW3j6JFTZAu8eYSRFT_yWRuzmewHQanXf6ExDei8MlyeU2nXKWLszoEV8_6BF7aixs0MimNmUI6uMSGXOoq755cFrRU9t8w2RCFhTYC3tMv-zcwm27LAXBQDFSMpQpJCt-hIPs2PrM7WQ/s1280/photo_2025-01-16_13-42-01.jpg
សកម្មជនសិទ្ធិសត្វបានបន្តទៀតថា «ពួកគេក៏មានការរន្ធត់ដូចគ្នានៅពេលដែលម្ចាស់កម្មវិធី FIFA មិនអើពើនឹងអំពើឃោរឃៅនេះ»។ លោកស្រី Jane Goodall ដែលជាសកម្មជនសិទ្ធិសត្វ ក៏បានសួរថាតើអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលប្រទេសម៉ារុកបានសម្លាប់សត្វស្លូតបូតទាំងនេះ ដើម្បីរៀបចំការប្រកួត FIFA World Cup ក្នុងឆ្នាំ ២០៣០។ លោកស្រី Goodall បានអំពាវនាវដល់ FIFA ឱ្យដាក់សម្ពាធលើប្រទេសម៉ារ៉ុក ដូចជាព្យួរសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ប្រសិនបើប្រទេសនេះមិនបញ្ឈប់នូវការសម្លាប់សត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8asewxtGxW0Cn_GolD_vtWMizYyyiC-Lgfm8cXkRPKPZ98mXZh0g_As4jEiFkQGsoFJtqRbR1mjEgN1IamNVe90iSthris6pniyYPiYnQvYBDvVWsvna7VIYl0b9LfZedyATkl82HwMySYfQ8gsrhZpNeM6NN8h5jnE7_YAasAiH6TB0J2mFHNzkoDZgA/s1280/photo_2025-01-16_13-42-02.jpg

មតិសាធារណៈជាច្រើនក៏ខឹងសម្បារ និងដាក់សម្ពាធលើ FIFA ផងដែរឱ្យធ្វើអន្តរាគមន៍ភ្លាមៗដើម្បីការពារសត្វឆ្កែវង្វេងនៅក្នុងប្រទេសម៉ារ៉ុក។ ប្រសិនមិនធ្វើដូច្នេះទេ កម្មវីធី FIFA World Cup ក្នុងឆ្នាំ ២០៣០ នឹងបាត់បង់ទស្សនិកជន ក៏ដូចជាខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0NyqG4rMnZb83TcSu7a8gA7HgGy6Fd7FGksePF3AGi6hOZBfXtGQU0PYD50aiSZUBr95pz3s0nY2_-3in_sHD38Udd_k5NGzpFUTVXoSrj7DJXUz_y-V9tsacMWRbytj9CyjcOJBOgqaHJpmNM-9Mdo-awq5PJf162bQdZeX9Uwv1XtLx2zQZpGzzJH-P/s1280/photo_2025-01-16_13-42-01%20(3).jpg