ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី។
ក្រៅពីប្រកាសមោឃភាពលិខិតឆ្លងដែនហើយនោះ សមត្ថកិច្ចរបស់កម្ពុជា ក៏បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ។
បច្ចុប្បន្ន ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូន អតីតអ្នកឧកញ៉ា ហេង សិទ្ធី មកកម្ពុជាវិញ ក្រោយពីត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្សុី៕











