កន្លងមកតម្លៃសំបុត្រការប្រគំតន្រ្តីទោលរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា រៀបចំឡើងនៅរាជធានីភ្នំពេញត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងក្នុងស្រុក។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានបំបែកកំណត់ត្រាតម្លៃសំបុត្រតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងការរៀបចំប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAh4ooR2z-FL_MlMicEtSv_2sBR8q9DEZ_7ZfFW5frfBFbSLTEUTiRFT3qEmz1ILO1KEzOHscCTmkrayzruowHArAQqDSKPaZWtKL6o1x9nPZ9tRBX6BZt6HVCfahCUFHe-aHJrSWdopAR86_7I8hSVS9r-8GyKw5tfsfbl3gSlK3z9V0iuRJDjkEGCvE/s2048/image_2025-01-14_10-15-50.png
នៅល្ងាចថ្ងៃទី១២ មករា តារាចម្រៀង ពេជ្រ សូលីកា បានប្រកាសពីតម្លៃសំបុត្រការប្រគំតន្រ្តីរបស់ខ្លួនដែលមានឈ្មោះថា «PICH SOLIKAH Twilight The First Concert 2025 » ដែលនឹងធ្វើឡើងនៅ៖ ថ្ងៃសៅរ៍ ទី២២ កុម្ភៈ ២០២៥ នៅឯផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ។ សំបុត្រការប្រគំតន្រ្តីតារាចម្រៀងរូបនេះមានចំនួនបីប្រភេទដែលមានតម្លៃ ២៥ ដុល្លារ ៤០ដុល្លារ និង១៤៩ដុល្លារ។ តម្លៃខ្ពស់បំផុតនៃប្រភេទសំបុត្រ VIP នឹងទទួលបាននូវកាតសម្រាប់ចូលរួម EXCLUSIVE POP UP STORE, ប្រអប់អនុស្សាវរីយដែល មាន ALBUM ចុះហត្ថលេខាដោយពេជ្រ សូលីកា ផ្ទាល់, អាហារសម្រន់ និងភេសជ្ជៈ (ពិសាដោយសេរី), កាត VIP, OFFICIAL POSTER, PLASTIC TICKET និងកាបូបយួរដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6pD0Rp0lqOg68p4Klu2nNh5z7iYgpC_kjB3LQRiCcBBWmQJCM6pXCF8OSBBhPA7y3zmkxqMwX_4VOND7UrwUtHx_qhuzaU1Iu0gMby1E1gh7_b8SENul6rY3jYmvzICF9OtMRKnwJl2txVXaRGZJmLQsY_Jjr5AkGcfv8u0aZJYDbjNFHQYV0tlC6SKl/s1800/image_2025-01-14_10-15-51.png

យ៉ាងណាមិញ តម្លៃសំបុត្រការប្រគំតន្រ្តីទោលលើកដំបូងរបស់ ពេជ្រ សូលីកា គឺអាចបំបែកកំណត់ត្រារៀមច្បងគឺជាតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានតម្លៃខ្ពស់បំផុត១០០ដុល្លារ ដែលត្រូវបានចាត់ទុកថាជាតម្លៃខ្ពស់បំផុតសម្រាប់តារាចម្រៀងក្នុងស្រុកទៅទៀត។ ការរៀបចំប្រគំតន្រ្តីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា The Q – Rise of The Queen កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះគឺមានការដាក់លក់សំបុត្រចំនួន៥ប្រភេទ គឺមាន ៣០ដុល្លារ ៤០ដុល្លារ ៧០ដុល្លារ និងខ្ពស់បំផុត១០០ដុល្លារដែលជាសំបុត្រ VIP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5U5smPqlAdfoUZtV6grcevNyslff07gkGEW-KGaWVP6IoWuNOCJ56UaxjloWgeZdpb_kYWxIx7jqtXhkhIKmuM6L8PZduyuaBGPZDpNWbDzga25Nutd1bAnnIR1kbU6w3H-vbMPppUDclUiXO8XZX7zjH1CjNxf7sZBqkNanah6XysSOJlFjo5ajE8lE/s2048/image_2024-09-28_11-50-29.png

នាគ្រានោះតម្លៃសំបុត្រការប្រគំតន្រ្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្កទៅជាប្រធានបទជជែកវែកញែកពីអ្នកលេងបណ្តាញសង្គមដោយអ្នកមួយចំនួនបានលើកឡើងថាតម្លៃនេះគឺខ្ពស់មិនមានសមត្ថភាពទិញសំបុត្រចូលរួមបើទោះបីជាចង់ទៅក៏ដោយ។ ដ្បិតថាមានការត្អូញត្អែរបែបនេះក៏ពិតមែន ប៉ុន្តែការលក់សំបុត្រគ្រប់ប្រភេទត្រូវបានលក់អស់លក់អស់ក្នុងរយៈពេលមិនដល់១ម៉ោងខណៈមានទស្សនិកជនសម្រុកចូលទិញរាប់លាននាក់៕