Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ! ក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេសរកឃើញវិធីព្យាបាលអ្នកជំងឺអេដស៍ឱ្យជាសះស្បើយ

ដំណឹងល្អ! ក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេសរកឃើញវិធីព្យាបាលអ្នកជំងឺអេដស៍ឱ្យជាសះស្បើយ

75
0

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក អាណាន់ ចងកែវវឌ្ឍនា អ្នកស្រាវជ្រាវផ្នែកមេរោគនៅប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Anan Jongkaewwattana» ថា ក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស បានរកឃើញវិធីព្យាបាលអ្នកជំងឺអេដស៍ (HIV) ឱ្យជាសះស្បើយដាច់ ។ លោកប្រាប់ថា ជំងឺអេដស៍នឹងអាចជាសះស្បើយបាន ក្រោយពីពិភពលោក រស់នៅជាមួយជំងឺនេះអស់រយៈពេលជាង៤០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZpVgOb8wB1zJ6QpxURWTwPVi68oVwXTyJznjRArlyHXAXz2e4HANRArAYL9NuF4Ifcbm7hvCSI2haZ2oSlV2xypLQGBWRiwbqKHWHd5aAfGxu5cL6ol4bj2OeOdCRtsoYEMmIA-eakyhoS2H5TWFhsp3y70O7IekPXdZy8_S2_CYM6QCxCQur57ORiMNs/s1200/image_2025-01-10_08-18-54.png
ការព្យាបាលជំងឺអេដស៍ដោយការប្រើប្រាស់បច្ចេកវិទ្យាទទួលកោសិកាឈាមស T cell ឬ TCR (T Cell Receptor) ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីស្វែងរក និងកម្ចាត់មេរោគដែលសម្ងំលាក់ខ្លួនក្នុងរាងកាយមនុស្ស ។ វិធីថ្មីនឹងអាចផ្លាស់ប្តូរវិធីព្យាបាលជំងឺអេដស៍ ដែលប្រទេសនានាអនុវត្តកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix9nWJSk1nW17SNwCVKMj3GgRYO9qNmoFTIey5JSWnJU-8yVjt_8IrgRB50ny17E2cCQMKhdmYasyT56tR_gh9caWgVgpM0Z6REccAlgyJgSLt6dZvTf6L9KWm8I-dQmBx04AKVVdlMGQbbl1vx0gnY1cZ1OpfituijPHgiVUDwXDZ63jC71bTkly3yzm_/s1546/image_2025-01-10_08-18-55.png

បច្ចុប្បន្ន អ្នកជំងឺអេដស៍ត្រូវលេបថ្នាំប្រឆាំងជំងឺអេដស៍អស់មួយជីវិត ហើយបើទោះជាថ្នាំទាំងនេះមានប្រសិទ្ធភាពអាចគ្រប់គ្រងមេរោគកុំឱ្យរីករាលដាល និងជួយឱ្យអ្នកជំងឺមានជីវិតរស់នៅបន្តទៀត ប៉ុន្តែវាពុំអាចកម្ចាត់មេរោគអេដស៍ឱ្យអស់ពីក្នុងខ្លួនឡើយ ។ គេចាត់ទុកថា មេរោគអេដស៍ គឺជាមេរោគឆ្លាត ដោយសារវាអាចលាក់ខ្លួនក្នុងកោសិកា CD4+ T cells ដែលប្រៀបដូចជារបងជួយការពារមេរោគ ហើយថ្នាំពុំអាចកម្ចាត់មេរោគ ឬចូលក្នុងកោសិកានេះបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nL_tfNLd5MA6uy5-MC6uUO7VTnEoyJfGVMyWI0s4RL6wW2MMFog8raLeNK9CRR_wFrQMCQ9nhrO5xWMoFXanhlrZnUUT6ktL5RlWQXjLWj-y3Wp_RnIcxvps3zvuIF3rT9pMIpm57Po7q3v4bPgrGPRafRvwDrk8p1MPHOWOlYMFplkJhJNUvKDhKghE/s1500/image_2025-01-10_08-18-56.png

ក្រុមហ៊ុនអង់គ្លេសឈ្មោះ Immunocore បានរកឃើញវិធីព្យាបាលអ្នកជំងឺអេដស៍ ដោយសារវិធីថ្មីនេះអាចចូលទៅក្នុងកោសិកាដែលមេរោគលាក់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យា bispecific TCR ហើយវាមានតួនាទីស្រាវជ្រាវរកមេរោគ, ប្រាប់ពីកន្លែងមេរោគលាក់ខ្លួន និងបំផ្លាញកោសិកាលាក់ខ្លួនរបស់មេរោគ ។ ក្រុមហ៊ុនអង់គ្លេសបានសាកល្បងនៅគ្លីនិករួចហើយឃើញថា ការព្យាបាលមានសុវត្ថិភាព ហើយក្រុមហ៊ុនកំពុងស្រាវជ្រាវបន្ថែមទៀតដើម្បីផលិតថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1jcjJRaEOrR5wGMt18cUTouC4nqG9X4heHf0eEdvsBuPMSGCYZ2iJ5WOh_OiZiGmxwFBK2AG1OfGPxjorRVKblYS7srKdWA-7BnWhVLoRnzhAD5vc8BDeuEJBhM5e8ci2VnvuH_bTMlurAjKf-sxkKHC_w_GAUymooeXBaNqRBR77qppo22kd9cypiY8I/s764/image_2025-01-10_08-18-57.png

ដោយឡែក អ្នកវិទ្យាសាស្ត្រផ្សេងទៀតបានស្រាវជ្រាវរកវិធីព្យាបាលផ្សេងៗ ក្នុងនោះមានវិធីព្យាបាលមានប្រសិទ្ធភាពបំផុត គឺ Broadly Neutralizing Antibodies ដែលអាចបំផ្លាញមេរោគអេដស៍គ្រប់ប្រភេទ ។ វិធីព្យាបាលមួយទៀត គឺការប្រើប្រាស់ហ្សែនតាមរយៈបច្ចេកវិទ្យា CRISPR ដើម្បីកម្ចាត់កោសិការាងកាយដែលឆ្លងមេរោគ ។ ក្រៅពីនេះ មានវិធីព្យាបាលហៅថា Kick and Kill គឺប្រើប្រាស់ថ្នាំជំរុញឱ្យមេរោគចេញពីកន្លែងលាក់ខ្លួន ដើម្បីឱ្យប្រព័ន្ធការពាររាងកាយ ឬថ្នាំសម្លាប់មេរោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVEjuWn0b9Nps0r-TjMvLDkFqmgsHmxJC1oLuooO4rgfZ_QTRtMIevPEzwOP902NCe3d5LNZVjNl2fWUQOqsnqlq3uM3WFk3Q0ToEmY6GxkHgdnbhaWcdrJr75LlqzMdY1336gmaUAjiL268wUA1II87qqFf85vy8djobAflnhfLLnqt7HqTJ3Pu4PtVSm/s1000/image_2025-01-10_08-18-55%20(2).png
ហេតុនេះ យើងត្រូវរង់ចាំការស្រាវជ្រាវបន្ថែមទៀតរបស់ក្រុមហ៊ុនអង់គ្លេស ដើម្បីផលិតថ្នាំព្យាបាលមេរោគអេដស៍ឱ្យជាសះស្បើយ ។ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនឹងជួយពិភពលោក អាចព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយឆាប់ៗ ដោយការរួមបញ្ចូលវិធីព្យាបាលជាច្រើនដើម្បីបញ្ឈប់ការឆ្លងជំងឺនេះ ៕