កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ មានករណីបា.ញ់ប្រ.ហារ លើ លោក លឹម គីមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង ដែលត្រូវបានគេស្គាល់ថា គឺជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខវត្ត Bowonniwet តំបន់បាងឡាំភូ សង្កាត់ព្រះណាខន ទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZWGbJb_js-YEwINHjZNloCKmZD2mi1hME1zU7BIV1i9BR6jOvUQfE3iOJ6AI0HKjh7AQ2dywze6WtrYqwxrHP8KS5Nu2i2IQDr-7kdmKEilLBlwZ1sHC5Zi81qtWoakiSodTIAB1b9OFJB_Bibtmt4niNvGHXqsfbC-huIbGyQ_EAmDX07y3n-zca8DC/s1920/image_2025-01-08_13-24-52.png

ក្រោយហេតុការណ៍នេះ សមត្ថកិច្ចថៃបានស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឃាតករ គឺឈ្មោះ អេកខាឡាក់ ផេណយ និងឈ្មោះហៅក្រៅថា «អេម កងរឿ» អាយុ៤១ឆ្នាំ ជនជាតិថៃ គឺជាអតីតទាហានជើងទឹក ។ តុលាការថៃបានចេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនឃាតករពីករណីសម្លាប់មនុស្សដោយគ្រោងទុក និងដាក់អាវុធតាមខ្លួននៅទីសាធារណៈគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijAIV81ovisqxIEHXx1hzWDTdLSULlNI6fRZtjRp3AaWNGmBmbQJxF_qRxLNTKndKx2rLt1ys-xJNbr3YNhcpYGkIoLxwf1Ef_EXODczGOXaJG-OjqBQXbmtizZ6x1V0aHMOkuWtAkB_o0Zb8SDaMUjlU_hC2GWC_PyMbOLf3cUH-UMTTPjBblBYP8FCDp/s800/photo_2025-01-08_13-20-12%20(2).jpg

តាមការស៊ើបអង្កេត គឺឃាតករបានបើករថយន្តគេចខ្លួនទៅកាន់ខេត្តស្រះកែវ ហើយការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា ឃាតករបានធ្វើដំណើរទៅចំណុចព្រំដែនខៅឌិន ក្នុងស្រុកឃ្លងហាត ខេត្តស្រះកែវ នាយប់ថ្ងៃទី៧ ខែមករា បន្ទាប់មក ក៏រត់គេចទៅប្រទេសកម្ពុជា តាមច្រកធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKDD-wDj2zyY8gklJlLuIueV5TJyj5x50bbh_t8v_EKQccxSJdYT2pys-vrsTaKdgC62KOoZoneVa_GA3LTt8CX40tQKLRmEjmf_OcFtlm7xOp4DgWoff4cqUkkJ18oPMzu8sRb_9L1qwD09xSJsd3shA8yYRMQyKpkhp-6EwBc9xsKX455ZOEtcUaqQR/s1280/photo_2025-01-08_13-20-12.jpg

ហេតុនេះ សមត្ថកិច្ចថៃបានទំនាក់ទំនងទៅសមត្ថកិច្ចកម្ពុជា និងបញ្ជូនក្រុមសមត្ថកិច្ចស៊ើបអង្កេតថៃទៅចាប់ខ្លួនឃាតករជាមួយសមត្ថកិច្ចកម្ពុជា ។ សមត្ថកិច្ចថៃបញ្ជាក់ថា ឃាតករបានប្តូរប្រាក់ចំនួន៤,០០០បាត នៅកន្លែងប្តូរប្រាក់តំបន់ព្រំដែន រួចហើយក៏ជិះរថយន្តក្រុងសំដៅទៅរាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ពេលឃាតករចុះពីរថយន្តក្រុងចូលហាងបាយមួយកន្លែងនៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiiC7IIR_ePkRlznKZ9xp0B74C457ZAE7xFHUvT4eY8Dpn5c8gAZCSx2GRUNvuxcpFdQZM1nmCgqgCxgf19i42pt_Jk0HeaNzMU3Sp7L4lk3FGGjIWRMcMInIyU4y6r3gTh09JRZT0IO7dCPbcPXfQMXrmmXUBou8xQV3zb4TvYvpFoyD9aoOCjY02U61x/s648/photo_2025-01-09_09-55-15.jpg

ផ្អែកតាមការស្នើសុំសហការពីសមត្ថកិច្ចកិច្ចថៃ សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវរកឃាតករ ហើយនៅថ្ងៃទី៨ ខែមករា កន្លងមក សមត្ថកិច្ចខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនឃាតករនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ កម្ពុជានឹងបញ្ជូនឃាតកររូបនេះទៅប្រទេសថៃវិញតាមសំណូមពររបស់សមត្ថកិច្ចថៃ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី ៕