ថ្មីៗនេះនៅបណ្តាញសង្គមគឺមានការចែករំលែកច្រើនមែនទែន ទាក់ទងនឹងប្អូនៗកុមារាមួយក្រុមនៅតាមជនបទ ចេះណាត់គ្នាមកច្រៀងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយភ្ជាប់មកជាមួយនឹងឧបករណ៍ស្គរដៃខ្មែរ ក៏ទទួលបាននូវមានការចាប់អារម្មណ៍និងកោតសរសើរព្រោងព្រាតពីមហាជន។
យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា សិល្បៈស្គរដៃ តែងដាក់បង្ហោះនូវវីដេអូជាច្រើន បង្ហាញអំពីសកម្មភាពដែលប្អូនៗកុមារាមួយក្រុមតែងមកជួបជុំគ្នា ដើម្បីជាការកម្សាន្តសប្បាយក្នុងវ័យកុមារភាពរបស់ពួកគេ។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ ពួកគេតែមានភ្ជាប់ជាមួយឧបករណ៍ភ្លេងខ្មែរមួយប្រភេទគឺ ស្គរដៃ ហើយក៏ធ្វើការវាយ និងច្រៀងតាមចង្វាក់ភ្លេងយ៉ាងពិរោះរណ្តំ។

កុមារាមួយក្រុម មានគ្នាប្រមាណនឹងជិត ១០ នាក់ នៅក្នុងទឹកមុខញញឹមញញែម និងសើចក្អាក់ក្អាយ ពោរពេញដោយសេចក្តីសុខ បានធ្វើការច្រៀងផង ទះដៃផង ហើយម្នាក់ក្នុងចំណោមនោះបានវាយស្គរទៅតាមចង្វាក់ភ្លេងយ៉ាងប៉ិនប្រសប់។ ទាំងនេះឆ្លុះបញ្ចាំងពីទំពាំងស្នងឬស្សីដ៏ល្អរបស់សង្គមជាតិ សាមគ្គីភាពជាធ្លុងមួយ ខណៈក៏មានការតាំងចិត្តក្នុងការហាត់រៀនច្រៀងនិងលេងឧបករណ៍ភ្លេង ជាផ្នែកមួយសិល្បៈបុរាណខ្មែរ។

បន្ទាប់ពីវីដេអូបានដាក់បង្ហោះនិងចែកចាយនៅលើបណ្តាញសង្គម ក្រុមកុមារាទាំងនេះហាក់ទទួលបាននូវការស្រលាញ់ពេញចិត្ត និងមតិកោតសរសើរក្រៃពីសាធារណៈជន ដោយអ្នកខ្លះបានលើកឡើងថា«ធ្លាប់តែឃើញចាស់ៗ ឥឡូវមានក្មេងៗ ពូកែណាស់ប្អូន ដើម្បីសិល្បៈខ្មែរយើង», «ពន្លកថ្មីមកហើយ», «សូមឲ្យមិត្តភាពគង់វង្សណាប្អូន», «ក្តីសុខណាស់», «ទំពាំងស្នងរឬស្សីពិតៗ», «ក្មេងៗទេតែចេះមកប្រជុំគ្នាលេងច្រៀងបែបនេះពិតជាគួរឲ្យសរសើរមែន»៕
@bongvyy8 Khang nis fan nurrin????










