ស៊ុតមាន់ និងស៊ុតទាគឺជាអាហារដ៏ពេញនិយម និងមានជីវជាតិសម្រាប់មនុស្សទូទៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្ស ៤ ក្រុមនេះមិនត្រូវណែនាំឱ្យបរិភោគស៊ុតមាន់ ឬស៊ុតទានោះទេ ព្រោះអាចធ្វើឱ្យសុខភាពកាន់តែធ្ងន់ធ្ងរលើសដើម។ ដូច្នេះមនុស្សដែលមានជំងឺ ៤ មុខខាងក្រោមនេះដាច់ខាតត្រូវជៀសវាងការបរិភោគស៊ុតមាន់ និងស៊ុតទា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhghduWgQ5WItb67XEJhHcz4U4DfdA75V1okYat05JNJgkedKrlgRiZHjHgJ5vTC6PxeZjZ6HA2nh4kdOVNjM8FOj1JCjcKve4nuEkulNS9dSnCSIWD-IRmWvZBDTcW8mAVdiI9bsLrBqy6nN6KaldND-fKZuG5trkyMwgb_oPgCgUE0bYfUB63q-Bd0bv5/s1600/image_2024-12-30_10-15-36.png
១.ជំងឺបេះដូង៖ ការសិក្សាមួយបានបង្ហាញថា អ្នកដែលមានជំងឺបេះដូង គួរកាត់បន្ថយការបរិភោគស៊ុត បើកាលណាអ្នកញ៉ាំស៊ុតច្រើនជាង ៣ គ្រាប់ក្នុងមួយសប្តាហ៍អាចធ្វើឱ្យស្ទះសរសៃឈាម ជាហេតុធ្វើឱ្យឈាមរត់មិនស្រួល ក៏ដូចជាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMA2talp_N-fkAV8OBSpLozRo4SUeR6PfuQRzZbgv1n0mP_rDtbrAtsNuHNqXCo-awA9XSVLZBtgA8TlA8SzoZEXO8dVv78J89Whkb0Rwse5qZlut-BgV5Mx0-zc_JrA6TpogM8QHmuX6wiZ0J2FLSPtZfyg5mu95_7QWmnP8ZBq2UAirJPHhLqiK7kkk/s3000/image_2024-12-30_10-15-38.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMA2talp_N-fkAV8OBSpLozRo4SUeR6PfuQRzZbgv1n0mP_rDtbrAtsNuHNqXCo-awA9XSVLZBtgA8TlA8SzoZEXO8dVv78J89Whkb0Rwse5qZlut-BgV5Mx0-zc_JrA6TpogM8QHmuX6wiZ0J2FLSPtZfyg5mu95_7QWmnP8ZBq2UAirJPHhLqiK7kkk/s3000/image_2024-12-30_10-15-38.png

២.គ្រុនក្តៅ៖ អ្នកដែលមានគ្រុនក្តៅ ជាពិសេសកុមារពេលញ៉ាំស៊ុតនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង ជាហេតុធ្វើឱ្យគ្រុនក្តៅកាន់តែខ្លាំង។ ដូច្នេះហើយការថែរក្សាអ្នកជំងឺគ្រុនក្តៅ គួរកំណត់ការទទួលទានអាហារសម្បូរប្រូតេអ៊ីន ដូចជាបន្លែ ផ្លែឈើក្នុងបញ្ជីអាហាររូបត្ថម្ភ ដើម្បីជៀសវាងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWrKAKq02svwDTfk7LyYBGZNaPhe-sJ3sqJq-R0JQQdBVXdC-_ofWr9TRHUDwDWSgNLOIEoAFt-E3s3tFhnIRvPZY0iLLkhj2O2gpUFIO7fy9z92CgQgg2rXFMiI0lSDrkM4aHWqHCVwv5vnUiM7wG714mxJwiFagcIokteXf8pRurIKu_5ysAUKwyHsGK/s1702/image_2024-12-30_10-15-41.png

៣.ជំងឺតម្រងនោម៖ ការទទួលទានស៊ុតអាចបង្កើនកម្រិតអាស៊ីតអ៊ុយរិកក្នុងរាងកាយ ធ្វើឱ្យរលាកតម្រងនោមកាន់តែធ្ងន់ធ្ងរ ហើយថែមទាំងអាចបណ្តាលឱ្យមានជាតិពុលដល់ផ្លូវទឹកនោមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6LBlko64bcfoFHRGaxItZLOg58pi7RsdwBDvs2iWx9eO7uWGi0N6KCbXU42MlgL0hG6VcEJT-EVEej2YmqZk568DZVclf28cjs8FoQXqeX0zv2HK20s19A4DbawjoiHA9nXfwiGS-UBl-dLLBmY0lVP3-wYOtS5ZIAL58Tj2HOhuKyWGFlejpp5Bs4Zcs/s1500/image_2024-12-30_10-15-42.png
៤.ជំងឺទឹកនោមផ្អែម៖ ការសិក្សាបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ប្រសិនបើពួកគេទទួលទានស៊ុតច្រើនជាង ២ គ្រាប់ក្នុងមួយសប្តាហ៍ នឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ដោយសារស៊ុតមានផ្ទុកកូលេស្តេរ៉ុលច្រើន និងខ្លាញ់ឆ្អែត ដែលជាសារធាតុរំញោចដ៏មានឥទ្ធិពលបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ៕