Home ព័ត៌មានអន្តរជាតិ មកដឹងពីជីវប្រវត្តិរបស់តួឯកស្រីដ៏ល្បី Olivia Hussey ក្នុងរឿង “Romeo and Juliet”

មកដឹងពីជីវប្រវត្តិរបស់តួឯកស្រីដ៏ល្បី Olivia Hussey ក្នុងរឿង “Romeo and Juliet”

46
0

Olivia Hussey គឺជាតួឯកស្រីដ៏ល្បីល្បាញតាំងពីឆ្នាំ ១៩៦៨ ក្នុងរឿង “Romeo and Juliet” ដែលជារឿងមួយល្បីកក្រើកបស្ចឹមប្រទេសរហូតដល់ទ្វីបអាស៊ីយើង។ រឿងនេះក៏ធ្លាប់បកប្រែកែសម្រួលដោយសាស្ត្រាចារ្យ ហង្ស ធុនហាក់ មកជាភាសាខ្មែរផងដែរដោយដាក់ចំណងជើងថា “រ៉ូមេអូ និងស៊ុលីយ៉េត”។ ទោះជាយ៉ាងណាកាលពីថ្ងៃទី២៧ ខែធ្នូថ្មីៗនេះ តួឯកស្រី Olivia Hussey បានទទួលមរណភាពហើយនៅជន្មាយុ ៧៣ ឆ្នាំដោយសារជំងឺមហារីក ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpi6_bCejMo8rC1G22kFOAHHqEyzZLuPwKl0PtGiBWcUBfiMuoIOoOpTeO0IObnkacIlmv3akr4uSwWGvsTCZ5Upa1Q1k_ybXT3eGlRCaG3SzOBd88oeb2K0DM7Udduxl-cfGrf2_jCGwsTeVE_wHijDEkgqmATez5wJCnLGhU7UoiF3-HACdQZKfOHGfA/s892/image_2024-12-30_09-50-12%20(3).png
Olivia Hussey កើតនៅឆ្នាំ ១៩៥១ នៅប្រទេសអាហ្សង់ទីន និងធំធាត់នៅប្រទេសអង់គ្លេសគឺជាតារាស្រីដែលបានបង្កើតស្នាដៃអស្ចារ្យជាច្រើន ត្រូវបានគេចាត់ទុកថាជាសិល្បករឈានមុខគេរបស់ពិភពលោក។ គាត់បានសិក្សាសិល្បៈតាំងពីក្មេង និងសម្ដែងរឿងតាំងពីអាយុ ១៣ ឆ្នាំមកម្លេះ ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿង The Prime of Miss Jean Brodie Hussey។ ហើយបន្ទាប់មកគាត់ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងខ្សែភាពយន្ត Romeo and Juliet ក្នុងនាមជាតួឯកស្រីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3mQ5SeYmHaO1w_TlNV9vkIO60en0NRrEB7hkwfNkZ47WegpPQ3XpO9xv-KdgDQ0sQIMR1VjEDVeupklXqzNXu3nfRuOIIafX_5kTTZON7Gr_OQcYlMl3MmhnZM-h8jA0Z4w1EGAVngw7JwiCIHYS6jhkF8mciAOabv8DyqhP2qObCbk6ADWuYeMbfhjjj/s1024/image_2024-12-30_09-50-14.png

បន្ទាប់ពីខ្សែភាពយន្តនេះជោគជ័យ Olivia Hussey ក៏បានក្លាយជាតារាដ៏កំពូលរបស់ចក្រភពអង់គ្លេស និងជាតារាល្បីម្នាក់នៅក្នុងពិភពហូលីវូដនៃសតវត្សទី ២០ និងជាសហតារា Leonard Whiting ដែលបានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Globe Golden ក្នុងឆ្នាំ ១៩៦៩។ ខណៈពេលដែលខ្សែភាពយន្ត Zeffirelli ដែលលោកស្រីសម្តែងក៏ទទួលបានពានរង្វាន់អូស្ការចំនួន ៤ រួមមាន៖ Best Picture និង Best Director ទៀតផង។ លើសពីនេះលោកស្រី Olivia Hussey ក៏បានសម្តែងក្នុងរឿង All the Right Noises (១៩៧១) និង The Summertime Killer (១៩៧២) រួមទាំងខ្សែភាពយន្តភ័យរន្ធត់ Black Christmas (១៩៧៤) ក៏ដូចជាចូលរួមសម្តែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9_qI_ibTwEckElSa7vzQtbDZbwV7MKF-Y37fc5MlOm_Lk0i8xs8AgMm_dDsjiQXPujt9tKdHTICPJcUr6ODwQO-EZeK4A6EcH0klf_SQKJ9aPlhiGelwfsHKOpMsMF1UVgX3MVrGMXx-qGhg6dlrVLBMKijQsyQZ6i_3iBHzRB3CYnCXRhvlJS3Cuwh3/s1024/image_2024-12-30_09-50-12.png

ហេតុនេះហើយតាំងពីកុមារភាពរហូតដល់វ័យចំណាស់លោកស្រីគឺទទួលបានភាពជោគជ័យខ្លាំងណាស់ និងបានបង្កើតស្នាដៃអស្ចារ្យជាច្រើនដោយសារភាពយន្តដែលគាត់សម្តែងសុទ្ធតែឈ្នះពានទាំងអស់។ ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលោកស្រី Olivia Hussey ក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីកសុដន់។ ដូច្នេះហើយការចាកចេញរបស់តួឯកស្រីដ៏ល្បី Olivia Hussey គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មភាពយន្តហូលីវូត ព្រោះកន្លងមកគាត់ត្រូវបានគេចាត់ទុកថាជាសិល្បករឈានមុខគេរបស់ពិភពលោក និងជាតារាសម្តែងម្នាក់ដែលជោគជ័យខ្លាំងបំផុតក្នុងអាជីពសិល្បៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOdCmZQKjeWMyoyBdpIDm-ljqJyGINL03NFQvug0OalC1iPyE4cjQv7dvaS-idx6Qt18mBuygIq_YBLOILlM275aDEqxTWVoZiaLQA4GAQic71Jyy0AxXdq08FfCsPX0T5NgKZOIjl9kMqcYCZaQ1qWmiA87Fqgx4zKzEbnHCeK-Y-5FdVn6uQE-EV19IE/s1200/image_2024-12-30_09-50-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOCtAbpDZ-PP2dRiOxxPmWFeEE2OYQYn6_n_QXpIaB3xtIsvUjiarnU38muAIqKvwIVXZIPQPdGINeMA4Q2N6fS2b5bp0g2JxBekI68w06TKcrk4m-MUloJZjX9_424VxsIwjannCBy0Y31cENuAAi2Q2zleaJhshOvTDyQqIFBwxo5BzI0XiwCJzxc4kK/s560/image_2024-12-30_09-50-12%20(2).png