នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការបង្កឡើងនៃមេរោ.គ human metapneumovirus (HMPV) ដែលមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយធំ និងកូវីដ ១៩។
.png)
យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហើមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម ២ ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។ 
លោកវេជ្ជបណ្ឌិត បានពន្យល់ទៀតថា កុមារខ្លះដែលឆ្លងមេរោគអាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។
សូមជម្រាបថាក្នុងរដូវរងារនេះ អ្នកមានរោគផ្តាសាយ និងរលាកផ្លូវដង្ហើម គឺភាគច្រើនបង្កឡើងដោយមេរោគផ្តាសាយធំ Influenza ។ ដូច្នេះ ដើម្បីបង្ការចម្លងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហើមផ្សេងៗ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៏លាងដៃញឹកញប់ ចៀសវាងកន្លែងមានមនុស្សច្រើន ដើម្បីកាត់បន្ថយការឆ្លងរាលដាល។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕.png)










