រយៈពេលថ្មីៗកន្លងមកនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនដំរីញី ២ ក្បាល ដែលត្រូវបានគេស្គាល់ថាជា អូនលំផាត់ និងអូនណូអែល ដោយសារតែភាពឆ្លាតវៃ គួរឲ្យស្រលាញ់ និងរឿងរ៉ាវដ៏គួរអាណិតរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkep69zv7jKgtyVDTy9wBilRBchmLjkg9D1NDxrCPNJY-N2GOVb7VybrIj1fO8nf7weCCHo05bcNWUm-uwxXHexXXXTtC8GQh_f6MLwRTrgvOZQ6cg2cYGZ15q6mlx_2VdE9ilgC9DDn8I1y1Aw4DAzK0wPbPrGfSE1w7ymsPbgYnzKubGMRQttiltJDiM/s1280/470007056_591536319909264_6954340693588058325_n.jpg

អូនលំផាត់ ជាកូនដំរីញីមួយក្បាល មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម ដោយបច្ចុប្បន្ន កំពុងតែទទួលការសង្គ្រោះនិងព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ។ ភាពល្បីល្បាញរបស់វាគឺដោយតែភាពឆ្លាតវៃ រូបរាងដ៏ទាក់ទាញ និងរឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរ។ មុនពេលដែលវាមកដល់សួនសត្វភ្នំតាម៉ៅ គឺវាមានរបួសជើងមុខខាងស្តាំដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-TzSSTvm2oRGDyl4Sp31j29hxZO0I4uLSgUlJDxELWCV0X9Z6VyFCAVHYWhI9UQc5nvRAA0E3KZoepL_SEASVo24rk6B-SrqEBpkfl3BfgSOGOZmRrCaUC13czBEE9iSaaJR50Wz5UGUjFHSqogqYc9sCFw6VnbHT0qYZTzHmxfiK7xchqBBGuUB5SD-P/s960/471145301_579751264812736_4257599298436320509_n.jpg
អូនលំផាត់ ត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះភ្នំតាម៉ៅ កាលពីអំឡុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងណា ដោយសារតែមានរបួសជើងមុខខាងស្តាំនោះធ្ងន់ធ្ងរ គឺត្រូវការពេលវេលាព្យាបាលយូរទៀត ខណៈវាក៏មិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផងដែរ។ ដូច្នេះហើយ ក៏ត្រូវតែមានការថែទាំឲ្យបានដិតដល់ពីក្រុមការងារ នៅឯសួនសត្វនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDtrPXPpkkXcKcaqFtN8iDxqlHP6l4o24ecFKGcL1vG-kFmBS4blyxKPTrQKWf6clA72wATK2mSDc6reJBzhdNYOBFnq-WIwShtSqnyCJDaR3ZIA-jYp9hT-BNRbqMKmQZEWcdQEQhcavVveT8m4X0aGoKG3lpJNcTJh5rgk9tI1q4-qdNGNeAAxgTq0vo/s555/Screenshot%202024-12-30%20095411.png

ក្រឡេកទៅកាន់ដំរីញីមួយក្បាលទៀត គឺមានឈ្មោះថា ណូអែល ដែលបានចាប់កំណើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ ខណៈបច្ចុប្បន្ន កូនដំរីញីនេះ មានអាយុ៣ឆ្នាំហើយ។ វាក៏ត្រូវគេបានឱ្យដឹងថា ជាកូនដំរីឆ្លាតដ៏គួរឱ្យស្រឡាញ់ មានសុខភាពល្អមាំមួន និងមានទម្ងន់ជាង៧០០គីឡូក្រាម ។ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សមាគមអៃរាវត្តា បានធ្វើពិធីខួបកំណើតឱ្យកូនដំរី «ណូអែល» ដើម្បីអបអរគម្រប់អាយុ៣ឆ្នាំទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieggwFyJzG3rHFTwbAQj03hCB0kGr3TOCml8eWU6uF9p4aJ7LIz27LbgNIC8kwSJA6osSKxbFo9G1dWVZQjkWLA8JJ0NL5vUM7PceOye3Ab-6tikCAP1pqtkADOfaPm_fL_i1FFOFRSeOzImuGu8nPcsvFBq2xIJ46FFNukvo4QeV4LiVygwu3rM98oOQM/s866/471664378_1127101172498439_3632616654787870142_n.jpg
សូមជម្រាបថា ណូអែល កើតចេញផ្ទៃដំរីញីមួយក្បាលឈ្មោះ «អ៉ីកែវ» ដែលជាដំរីស្រុកញីមួយក្បាលគត់ប្រចាំខេត្តរតនគិរី។ ប៉ុន្តែអ្វីដែលគួរឱ្យអាណិតខ្លោចចិត្តនោះ តំាងពីកើតចេញពីផ្ទៃម្តាយមក ណូអែលហាក់ខ្វះភាពកក់ក្ដៅយ៉ាងខ្លាំង ដោយហេតុថានាង «អ៉ីកែវ» មិនព្រមឱ្យកូនទៅជិតទាល់តែសោះ។ តែយ៉ាងណា «ណូអែល» ក៏ទទួលបានការមើលថែយ៉ាងល្អពីក្រុមការងារ ទើបធ្វើឲ្យនាងតូចដំរីមួយក្បាលមានសុខភាពល្អមាំមួនរហូតមកដល់បច្ចុប្បន្ន៕