ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយ កុមារាដែលពោរពេញទៅដោយទេពកោសល្យមួយរូប កុសល ហុងហ្វូ ដែលនាពេលកន្លងមកនេះ តែងដាក់បង្ហោះនូវបទចម្រៀងរ៉េបនៅលើបណ្តាញសង្គមជាហូរហែរ ខណៈក៏ទទួលបាននូវសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1xmDfRBKEfy8K0re-IMpWtYSfySrhbfobYq1Qdo7AcZmp1CRDGUKpjzvtzgwsKRsDgB1Fv6cFRHYbAqw_csNBlboL4mj93-vwHb3ZpCH-5v4s8EjpAhLGXdw_KAAPcpnlZLKB9arT0hHrI5rwaTYxsNUsMc1cDwLvUdVgCipjGBE5te7MEVfuu4mtnYiF/s960/IMG_0436.JPG

នាថ្ងៃទីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅលើយូធូបផ្លូវការរបស់កុមារារូបនេះបានបង្ហោះចម្រៀងថ្មីមួយបទទៀត ក្រោមចំណងជើងថា «កម្ពុជាមាតុភូមិខ្ញុំ» ដើម្បីជាការសាទរកម្ពុជា និងស្វាមន៍ឆ្នាំថ្មី។ មិនខុសពីចម្រៀងមុនៗឡើយ, «កម្ពុជាមាតុភូមិខ្ញុំ» គឺជាបទចម្រៀងរ៉េប ដោយភ្ជាប់មកជាមួយនឹងឃ្លាកាព្យឃ្លោងនិងទឹកដមសំឡេងយ៉ាងពីរោះរណ្តំ។ ចំពោះចង្វាក់ភ្លេងនៃបទនេះវិញ គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អរវាងភ្លេងបុរាណខ្មែរនិងតន្ត្រីសម័យ ខណៈដែលចម្រៀងក៏បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលពិណ៌នាអំពីប្រទេសកម្ពុជាដ៏រុងរឿងនិងរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8-59zVFglNH5Lia-D4CuCA_1mLac4PnH8DQIS0QbBjdj2iD39hmOwrOjl0dSK-41ZofDiMihyphenhyphenOR5_BflKqx-IWp_u5jSYFCyhYDx26XnsCVywNPWPADIzfDRSyWLUVVwCH8dU6hX9fg81CDer41Jm0TfUMxsnnfUDNF2E3O58FZHJwueZx-dp1aMZ_8D/s1440/IMG_0440.JPG

បើក្រឡេកទៅកាន់ MV នៃចម្រៀងមួយបទនេះវិញក៏រឹតតែអស្ចារ្យទៅទៀត ដែលឆ្លុះបញ្ចាំងពីទំនើបកម្មនៃប្រទេសកម្ពុជា (ការអភិវឌ្ឍទីក្រុង) ដែលផ្សារភ្ជាប់ជាមួយសម្បត្តិបុរាណ។ តាមរយៈវីដេអូ បានរំលេចទៅដោយចំណុចពិសេសៗជាច្រើនដែលទាក់ទងនឹងសិល្បៈ វប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ រួមមានទាំងសំណង់ប្រាសាទបុរាណ ព្រះបរមរាជវាំង ចម្លាក់ របាំ ឧបករណ៍ភ្លេងខ្មែរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUoYqOWcco_K958lbEKQXWvV-0vtqmzNdrAZmraS40BQomq29j2wf8Xlls9mR8nx6wpJY-WfZja5pNKUAEmneyGTPoWl5jBUK-08i3qzJ60bCNV9GQJRIWI3BprQMoXThNbhU8ERaysHtg1moGbVwCIfuj1zTs8bBu20zlkNeqegUP4t3CmMiPtgkSmGs/s2048/IMG_0441.JPG

កុមារាហុងហ្វូ ដែលស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់សង្ហា ច្រៀងដោយមោទនភាពរៀបរាប់អំពីទឹកដីអច្ឆរិយៈខ្មែរ ដែលនាំឲ្យមហាជនគ្រប់ៗរូបរំភើបចិត្តនិងកោតសរសើរព្រោងព្រាត៕