នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសេចក្ដីណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល ។
បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏សម្រេចបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឱ្យបានសមស្រប។
តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម៖
• Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣០(សាមសិប) ដុល្លារអាមេរិក
• e-Visa E បញ្ចុះតម្លៃពី ៤២ (សែសិបពីរ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ (សាមសិបប្រាំ) ដុល្លារអាមេរិក៕











