បន្ទាប់ពីផ្ទុះភាពចម្រូងចម្រាស ថៃ អតិជាតិបុត្រ ស្រាប់តែបានបង្ហាញថាលោកសម្ងំលាក់ពិសតែប៉ុណ្ណោះខណៈលោកបង្ហាញដំរួយចេញបទចម្រៀងហ៊ីបហបវិញម្តង។ កាលពីមុនតារាចម្រៀងរូបនេះបានសាងប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនា។ ការវិលត្រឡប់មកវិស័យតន្រ្តីហើយប្តូររសជាតិចម្រៀងរបស់ខ្លួន តើ បុត្រ អាចស្តាប្រជាប្រិយភាពកាលពីមុនមកវិញបានទេ?។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMVV9739jQaWaoNrmdH98YwQW1TYiVjwpYuhMGmMSoTeVQjHoxZpXymm1ta3ON6Vnb1b2RWl8y4Hhc1XISAil2z_l5xhswyAIpcLd62_0HKFIj5IHEe4z2KB148QmOWenEsppBgSKI26beAyzqoT5x0wobSi-BjblgbsxB_58udZhOfmIs3nwQH5-gmbS/s849/317239676_1867649320250391_8694420385442463216_n.jpg
ផ្ទុះរឿងអាស្រូវលើកនេះ ថៃ អតិជាតិបុត្រ បានបង្ហោះនៅលើបណ្តាញសង្គមថ្ងៃទី២៦ ធ្នូ ថា ពេលនេះបានយល់ពាក្យថាសង្គមបច្ចុបន្ន។ ជាមួយសំណេរខ្លីមួយនេះ បុត្រ បង្ហាញបន្តទៀតជាមួយនឹងដំរួយលើវិស័យតន្រ្តីនិងថាពេលខ្លះរូបគេសម្ងំយកពិសតែប៉ុណ្ណោះ។ ការប្រកាសនេះបានក្លាយជាចំណុចចាប់អារម្មណ៍មួយរបស់ទស្សនិកជនដែលជាអ្នកគាំទ្រម្ចាស់បទ «គ្រាស្នេហ៍» ព្រោះតារាចម្រៀងរូបនេះខកខានចេញបទចម្រៀងជាយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi67e_tCfR4_chPLDBck9lTAt9jdcC6qTDVEh34sWD6wWLBrI3jaMnuXUf6-Ls3Jwy3YkQaPC-Lodn1qHwZT3U3dSYOPDgZxPNb-Jhyphenhyphen_Scy-0q-xZJjTiMVgU6-BvynMScH3zhST8rPGueKE061tXPk4-JOvKtztDuqBAZJvnrpy3JOumWKeLDN8DgMRbp9/s960/323886140_2063438263860335_8091835900201442990_n.jpg
ជាមួយការបង្ហើបដំណឹងនេះ ថៃ អតិជាតិបុត្រ បានប្រកាសថាការចេញមកអង្រួនវិស័យតន្រ្តីលើកនេះគឺជារសជាតិថ្មីសម្រាប់រូបគេពីចង្វាក់ហ៊ីបហបរ៉េប ដោយបានចំណងជើងថា ប្រេនខ្ចីគេ។ លើសពីនេះទៅទៀត បុត្រ បានបញ្ជាក់ជូនទស្សនិកជនថាគឺជាស្នាដៃតែងនិពន្ធរបស់លោកផ្ទាល់។ ការប្រកាសនេះដែរបានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបបានបង្ហាញការចង់ស្តាប់បទថ្មី និងមានអ្នកខ្លះជូនពរឱ្យ បុត្រ ទទួលបានភាពជោគជ័យក្នុងវិលត្រឡប់មកវិញទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQGyswMi4Kkr8-9XNly-6hI0A7la8_lPqikZGqO3vpN8bBvI60yePvt1mnXIExxPEhqLNCU4rs8aPk5o8EQqPHJn8c54KdTPcyGjgqslUMq3wbkhIkwhccq4KIQh_kCH7unU3GPPqRSFfOUJoSt_SmlixDe4s-wCsY89FJwI81elZ_zumcpcNaku-otFjM/s2048/122324864_3923246397703720_8719671363364881006_n.jpg

ថៃ អតិជាតិបុត្រ បានសាងប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនាស្នេហា តើនៅមានប្តូររសជាតិថ្មីមកកាន់វិស័យហ៊ីបហបតើអាចស្តារប្រជាប្រិយភាពរបស់ខ្លួនដែលបាត់បង់ត្រឡប់មកវិញបានដែរឬទេ?។ ទោះយ៉ាងណា បើក្រឡេកទៅកាន់តារាចម្រៀង វណ្ណដា រួមទាំង ទេព ពិសិដ្ឋ ជាដើមសុទ្ធតែបានសាងអាជីពជាមួយនឹងបទមនោសញ្ចេតនាស្នេហា ប៉ុន្តែនៅពេលផ្លាស់ប្តូររសជាតិមកកាន់វិស័យហ៊ីបហបគឺកាន់តែមានភាពល្បីល្បាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9d5pYG554IbKsK3YMliYtOgDvPYVDlsBLXiBhgENKRYuFNdpk2w7o7rlWe5h24Ir4SNTlTNDthrlKzr4QAo742kUmciJesh13AhS3vfjkKaeplTeELPAr4KAO6erSkC3SyUEF847pEA36UbAf943IjAyOEn4hTvwlLlZEfEpHrNsBvxMhjgq6q0Mt_Odh/s747/image_2024-12-28_09-54-03.png
គួរបញ្ជាក់ផងដែរថាប្រធានបទ ថៃ អតិជាតិបុត្រ បានផុសឡើងបន្ទាប់ពីមានជម្លោះជាមួយសន្តិសុខផ្អើលអស់ប្រព័ន្ធផ្សព្វផ្សាយនិងមហាជន។ ក្នុងភាពចម្រូងចម្រាសនេះ បានធ្វើឱ្យសាធារណជនចាប់ផ្តើមវែកញែកទៅលើរូបរាងរបស់តារាចម្រៀងរូបនេះដែលធ្លាប់តែស្រស់សង្ហាប៉ុន្តែរូបភាពពេលនេះធ្វើឱ្យអ្នកមួយចំនួនមើលសឹងតែមិនចង់ស្គាល់៕