ការឆ្លងឆ្នាំសកលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៃថ្ងៃទី៣១ ខែធ្នូ តាមបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz3-mnj0WXuKtXdk4NGM5ymVTrpjXsd1U9JWnmnxST3i98QEaovG3lznGOh3clLXcytqI2o_bkFXxqwtu1x6gpqbLKrl21HhVA-a2p2KhJhLW3GZMde9kekGvQez3FZhWtke27FWh56w8pkyItXYPbZZ_3HKKmdSwJOZKFAyhMnWXEGbz-7gw7wOPNkGfF/s1200/image_2024-12-28_13-39-38%20(4).png
ការប្រារព្ធពិធីឆ្លងឆ្នាំសកល មិនមែនប្រារព្ធឡើងក្នុងពេលដំណាលគ្នានោះតេ ដោយមានប្រទេសខ្លះឆ្លងឆ្នាំមុន និងមួយចំនួនទៀតឆ្លងឆ្នាំក្រោយ។ ជាក់ស្តែងដូចកម្ពុជាយើង នឹងឆ្លងចូលឆ្នាំ២០២៥មុន បណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបប្រមាណជា៦ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3TNeXWTym_zBaaIpgE3pEKzVPCmohVnXbYePEJaK5UMtsedAEeqCwhX0NJKXoCL5TvI0ukbfNvZhVqSJSMFTcGPPCv_0HwYW78asv4dz_lNXhm20dA-hIa8lvwD0nOoXMkLypCo_7Xt40R-i1WoBgKreT_obZLpwzixCVGZ_u8BQFhePwVnY_DGKDM_g/s1200/image_2024-12-28_13-39-38.png

មូលហេតុដែលនាំឱ្យមានការឆ្លងឆ្នាំមុន និងក្រោយនេះ ក៏ព្រោះតែដោយសារល្វែងម៉ោងខុសគ្នា។ គេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) ដែលស្ថិតនៅខ្សែបណ្តោយទី១៨០ របស់ប្រទេសរុស្សុី រដ្ឋអាឡាស្កា និងមហាសមុទ្រប៉ាសុីហ្វិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4UbMtE4IpTw43i0rxYxIRfYMGWY0XwjypYRpwVnaPv6C8y_bs8ZxIl4mg5bVJEe0awNpIMglNjiHZLvN3PwRdYrXMXSFqlVE9xYWSU6I9KxhtMn14ESsPfWmM0P3rKEZx8BgRsRf5nQsii5vlrMDkBHqpgTJ2uRvl2F1dgeL3F4Ali5a67eCLD7CR2xHe/s2560/image_2024-12-28_13-39-37.png

គេរាប់ថ្ងៃថ្មីដូចទៅនឹងដំណើរនៃផែនដីវិល ដោយបណ្តាលប្រទេសនៅខ្សែបន្ទាត់ខាងឆ្វេងដៃនៅឆ្លងឆ្នាំមុន ខណៈប្រទេសដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់ស្ថិតនៅថ្ងៃចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVlSkihwR1m99qTiojHoAWszBQvW6SdF9kfh__WHXMknlBPCyLYdf2IV4gneRSjtpYlQ0uAXnL3OG0W5bdxXG9dDKf9VCDsV8NpyKm_VZs-CTnXxJcLlsbeNMPptAhW5lW2fxDfhkjennalnwlqrUX39AyEemVu39A_emM49e6vu8uChyjazhAbuXrsDev/s1600/image_2024-12-28_13-39-38%20(3).png

ចំពោះ៣ប្រទេសដែលនឹងឆ្លងឆ្នាំសកល២០៥មុនគេ រួមមាន គីរីបាទី តុងហ្គា និងកោះសាម័រ។ បើគិតនឹងម៉ោងនៅកម្ពុជា ប្រទេសនេះនឹងអបអរសាទរការឆ្លងចូលឆ្នាំថ្មីឆ្នាំសកល នៅម៉ោង៥ល្ងាច ថ្ងៃទី៣១ខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgej8J120-9JFcfwqhNIBBa6y0iWMKFZTmU05g5zsu7CU1LxBTWskTQsbDN_Sh6szWGDB5XS4P_MxJam6aOUrkXsVA9RHHgGsa74qkp_c-3iCtmd73VveirrKvlc0lcxR0UysVp6IqiPDNKjq23xigP_63XG99QAUyG2QuTC8TUDB14lz4xoWthyi3M2Erj/s2239/image_2024-12-28_13-39-40.png
ដោយឡែកចំពោះ កោះ Baker និងកោះ Howland នៅទ្វីបអាមេរិកខាងជើងនិងត្បូង នឹងអបអរឆ្នាំថ្មីនៅម៉ោង៧យប់ ថ្ងៃទី១ខែមករាម៉ោងនៅកម្ពុជា៕