គម្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula integrated Resort Bird’s Eye South View Rendering តម្លៃ៥៧៤លានដុល្លារអាមេរិក។
គម្រោងទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ ទល់មុខរូបសំណាកព្រះស្កន្ទគង់លើក្ងោក និងកន្ទុយនាគ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមផែនកាគម្រោងដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៨ខាងមុខ ដោយបច្ចុប្បន្ន សម្រេចការសាងស់បាន១៣ភាគរយ។
នៅពេលគម្រោងមួយនេះ សាងសង់រួចរាល់ នឹងផ្ដល់ការងារដោយផ្ទាល់ប្រមាណ ៤ពាន់នាក់ ជាពិសេសជួយលើកមុខមាត់វិស័យទេចចរណ៍ខេត្តព្រះសីហនុបាន និងជាសក្ដានុពលបន្ថែមសម្រាប់ទាក់ទាញការវិនិយោគមកកាន់ខេត្តមួយនេះ។

គូសបញ្ជាក់ថា គម្រោងនេះស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ដុល្លារអាមេរិក៕










