ជំងឺមហារីកបានឆក់យកជីវិតមនុស្សជាច្រើននៅលើពិភពលោក ហើយជំងឺនេះអាចកើតលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ ។ តាមទិន្នន័យបង្ហាញថា មានកត្តាជាច្រើនបណ្តាលឱ្យមនុស្សបច្ចុប្បន្នកើតជំងឺមហារីកកាន់តែច្រើន ដោយសារពួកគេមានទម្លាប់បរិភោគអាហារពុំល្អសម្រាប់សុខភាព ផឹកស្រា ជក់បារី និងលេងទូរស័ព្ទដៃគ្មានពេលហាត់ប្រាណ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDmvA9NnbKR45aoo3eKoHDDaZuUpCPoK_QXdNfOQ74cALH8a_Y93-NOJf03BDSwJvTDPOmPTu0XdS-BFAtHY9o0Zxt5AEqLVDQiPtJIeCokAbrz3W3aPd0EbK82m_-lGBPZMXh7DRXOcdOp0g2D7bEhf_81ORsXZpXHtpwY5Uc6dyaXWqNBfK1Z0rit9uv/s1500/image_2024-12-27_11-55-31%20(2).png
មន្ទីរពេទ្យ Bach Mai នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញទិន្នន័យគួរឱ្យចាប់អារម្មណ៍ថា ជំងឺមហារីកបណ្តាលមកពីការផឹកភេសជ្ជៈមានស្ករច្រើន ព្រមទាំងទម្លាប់ការបរិភោគអាហារពុំល្អដល់សុខភាព អាហារសម្បូរខ្លាញ់ និងផ្ទុកសារធាតុរក្សាគុណភាពអាហារ ប៉ុន្តែវាពុំផ្តល់វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់សម្រាប់រាងកាយទេ ។ បើបរិភោគអាហារទាំងនេះយូរឆ្នាំ នឹងកើតជំងឺមហារីកពោះវៀន, មហារីកក្រពះ, មហារីកថ្លើម និងមហារីកបំពង់អាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcW8xXq3pSRBsEDbbcgQW9BcIJxBdXFf-d0CycSrQeb26KEVlxyHugK5D2C_yWDwImE5-JLA8_Spv0etGSrAAWy0DCv5sQVC27e5JCBbSbxP-BNnJJfTm5cIek7XqiQfNZwNiXgPpMP6vjK4Kgu-FQR8RXlaXobK_m4BGOej2FcCl0c5boime2rLqk9eAb/s732/image_2024-12-27_11-55-31.png

ក្រៅពីនេះ បរិស្ថានពុំល្អ ជាពិសេស នៅទីក្រុងធំៗមានធូលីកខ្វក់ សារធាតុគីមី ថ្នាំកម្ចាត់សត្វល្អិត និងសារធាតុវិទ្យុសកម្ម គឺនឹងប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ការស្រាវជ្រាវបង្ហាញថា ការស្រូបយកធូលីកខ្វក់ ឬសារធាតុគីមីរយៈពេលយូរធ្វើឱ្យប្រឈមនឹងកើតជំងឺមហារីកសួត, មហារីកស្បែក និងមហារីកពោះវៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoVcVjcPaOIPCRe4MAY3IeA46XfGthXfovTFyABbaNi-w0JjEXj8kFqMPDxnwx-0560tWMejl3FcJ9BnvxnL9utisNGVaUY7kKM0P0WOtvfr83hhLYMVhkfGtnvcoEDE-cBddPNjkZgpiERzMaDl-6F-ShJpO2JN5CGH1iV2gjVvUrzJ_wwobi86lY43yx/s1199/image_2024-12-27_11-55-33.png

ការរស់នៅដោយគ្មានការហាត់ប្រាណ ឬលើសទម្ងន់ ក៏ជាមូលហេតុធ្វើឱ្យកើតជំងឺមហារីកដែរ ហើយការប្រើប្រាស់ទូរស័ព្ទដៃ និងកុំព្យូទ័រច្រើនធ្វើឱ្យមនុស្សភាគច្រើនគ្មានពេលហាត់ប្រាណ ។ វាមិនត្រឹមតែប៉ះពាល់សុខភាពទេ ប៉ុន្តែនឹងធ្វើឱ្យកោសិកាមហារីកលូតលាស់ ពីព្រោះខ្វះចលនារាងកាយ, ប្រព័ន្ធការពាររាងកាយចុះខ្សោយ ។ ដូចគ្នានេះ ការជក់បារីប្រឈមនឹងជំងឺមហារីកសួត, មហារីកបំពង់, មហារីកមាត់ និងមហារីកបំពង់អាហារ ខណៈការផឹកស្រាប្រឈមជំងឺមហារីកច្រើនប្រភេទ ជាពិសេស មហារីកថ្លើម មហារីកសុដន់ និងមហារីកពោះវៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixawI6Xhdl85o_vjQL51Zf8zwhmG-i4uLqCj0uuE8ZpXAjHBUSLBrQrAvJtTmvLYAlpEeAHThCY-DwMF5VIK9k9zyqQcS2UAHIZldbmZ88aNrkCRG3Ij1GGCL3r4TduCn6x99xMYv3JHUdDErv4O-R1MUbKg1uf_gmE3gXN8GJyOQ8gnPbzKcuzw6kxDeN/s800/image_2024-12-27_11-55-35.png

ចុងក្រោយ ជំងឺមហារីកកើតឡើងដោយសារតំណរពូជ ជាពិសេស មហារីកសុដន់ មហារីកពោះវៀន មហារីកលំពែង និងមហារីកស្បូន ។ ចុងក្រោយ គ្រូពេទ្យបានណែនាំឱ្យផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ បរិភោគអាហារផ្តល់ប្រយោជន៍ដល់សុខភាព ហាត់ប្រាណទៀងទាត់ និងត្រួតពិនិត្យសុខភាព ដើម្បីព្យាបាលជំងឺមហារីកទាន់ពេលវេលា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgQzFvUeGmpfaXAnd1-uJPcWpQFDOH7UT5YjeFOGY7VgNhDz3Z-vkOc2hIC0QcDkmaa-9zP0XcEOExzz5A7fJ5Ee-3CZyRProXUFyKf7ev2r3mzA5GAnWqGmVXd2ObWGIkO9Pn58sXPLGQDA4Aq7qyz-R4oJKJCEiELfBuq2yPAtXOOiRBYEyiqymSndBO/s1200/image_2024-12-27_11-55-34.png