Zendaya គឺជាកំពូលតារាសម្តែង តារាម៉ូឌែល និងជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់របស់អាមេរិក ដោយថ្មីៗនេះនាងបានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ ជាមួយនឹងស្បែករលោងល្អឥតខ្ចោះរបស់នាង។ Zendaya បានចែករំលែកថា ភារកិច្ចដ៏សំខាន់របស់នាងគឺការថែរក្សាសម្រស់ទោះបីជាការងាររបស់នាងមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងតែងតែចំណាយពេលថែរក្សាស្បែកយ៉ាងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាកំបាំងថែសម្រស់ ៤ យ៉ាងរបស់ Zendaya៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRZXwgFmEXxBf9LnTlGdEHSjsKeBGqfOs3tfMgLhpVFUZJWhxwsp5gsoTLBs3BG3yhvOzaATIrDjA-Wtf3HMCqYi8ID8NtBc-JO9JNturdaD2tWfJW7LAy5yiWyR7EJgM9OJ1bD-Q3UpcSpHRuABsuwhV-NP3Cf6qe-uFYg39S8n3t5Q2V-69EOd7GnSU/s1920/image_2024-12-27_11-53-21.png

១.លាងសម្អាតស្បែកដោយប្រុងប្រយ័ត្ន៖ បន្ទាប់ពីបញ្ចប់ការងាររួចតារាស្រីវ័យ ២៨ ឆ្នាំរូបនេះតែងព្យាយាមសម្អាតស្បែករបស់នាងពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលយប់ ជាមួយនឹងប្រេង ឬទឹកដោះគោ ដើម្បីសម្អាតធូលី និងគ្រឿងសម្អាងដែលនៅសេសសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_fNTB62QHJJB8VBiPgDgXsRTQxFgJiUwpSOu2829jjNYxvHQgF5F1Q7NvkjwSVcqTr_6Z8kI73wcnc8qbh5e238BXZa3IqbD0y-n8KaYzL2ToU3LGRvTN7QB9pfGEwBZrh-nmv7ffcHECqtNtVuyvEAdUnWiknH0oU3xEGmENzS1jNINjPnsenRB194TU/s760/image_2024-12-27_11-53-23.png

២.ប្រើសេរ៉ូម៖ Zendaya គឺចូលចិត្តប្រើសេរ៉ូមដែលមានសារធាតុចិញ្ចឹមដូចជា glycerin, propylene glycol, vitamin E… ដែលសារធាតុផ្សំទាំងនេះមានជាតិសំណើមខ្ពស់ និងប្រឆាំងអុកស៊ីតកម្មលើស្បែក ជួយឱ្យស្បែកសតឹងណែន សរលោង និងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSg1sQum6lEJ35mGtKirAH0Ecr5a1My1tVJIBEahEtle6E-eWXTZ-hYwqPIGvd33RlXlznVeNml-YRdt0Ra7FJiM1BtKsp0GcdnA2wKyYoNo3Iz-JxN_WP7N5nkd8c8DN6qnwR001p7Rnqi2D6oMNrQZYqrIHUWQQ2u5s3DUIHA5yoB4lg5mPOOcpzZ4Dc/s1100/image_2024-12-27_11-53-24.png

៣.ប្រើឡេការពារកម្តៅថ្ងៃ៖ កំពូលតារាសម្តែងដ៏ល្បីរបស់អាមេរិករូបនេះគឺតែងតែយកចិត្តទុកដាក់លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញទៅក្រៅ ដើម្បីធានាថាស្បែករបស់នាងត្រូវបានការពារយ៉ាងល្អពីផលប៉ះពាល់នៃកាំរស្មីយូវី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj41U-ldJ6u2ipNqHzmFaqt8RuIrb2T0CLzfujsZL8-ATcg5ASXNT2omZpmuzozdMhkyEjwwDLRkLkMJp8675VvX7fj_wgxP5Cn7t0FdKL2CcHJlow6oz4QSrQZCay6cUnRvjMJ__CKVYSdXfSCzC38T6EHVSd2eBmRLrQNpID0NAFhhFpnUY2Gc02r0zy/s480/image_2024-12-27_11-53-22.png

៤.របបអាហារត្រឹមត្រូវ៖ Zendaya តែងតែរក្សាទម្លាប់នៃការទទួលទានឱ្យបានត្រឹមត្រូវដើម្បីរក្សាស្បែករបស់នាងឱ្យល្អឥតខ្ចោះ។ នាងតែងញ៉ាំបន្លែ និងផ្លែឈើជាប្រចាំ ដែលជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដល់ស្បែក និងរាងកាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tcokMvUDCtJ5LyFI8cA0WyVHAuWVpJ2yD9Vo8A_z1r4DVQQ5W1pFhari8aH2eNO981eA3by5QT7fYEmV9JwiYWxgsaUqZ37t7BxQ7BDiREGyyLMLu7tXnUpIooeP_TgEmcV7-yYLlS7oFguXbDExYJb92d04GGQWyp8Seiu2-UI-3drEbGCzJQdRHLIF/s1920/image_2024-12-27_11-53-22%20(2).png