កោះព្រហ្មចារី មានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺជារមណីយដ្ឋានទេសចរធម្មជាតិដ៏ស្រស់ស្អាតបំផុតមួយរបស់ប្រទេសកម្ពុជា។ កោះនេះផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ ពោរពេញទៅដោយធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញ ខ្យល់អាកាសបរិសុទ្ធ មានសត្វព្រៃកម្រជាច្រើនហោះហើរ ឬហែលជុំវិញកោះ បង្កើតបានជាទិដ្ឋភាពពិសេសមួយដែលមិនអាចបំភ្លេចបាន។ ដើម្បីទៅដល់កោះព្រហ្មចារីយ៍ ភ្ញៀវត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUZ7YR4v7m2VDm1xFveB3ZbKZ_9Zfs33E6UUhtqdBf9q0PESaNg-n6PMSR4Ky8GS5igoBOj22A5jrOIg3v5m1EfJj_WdxPl4n-siu257JJdQHI34bV25Lr5WXPjpGjzUzozzFDhM6pOi5cUtphTw1rNbjgx9PljvKTAOOYJ2p0tHIdEQURIz5aTQd8P-E/s2048/411091582_756836106471782_945297364472610665_n.jpg
នៅពេលទៅដល់ភ្ញៀវទេសចរអាចសម្រាក និងទទួលទានអាហារឆ្ងាញ់ៗនៅផ្ទះរបស់ប្រជាសហគមន៍មួយពេលសិន មុនបន្តដំណើរតាមកាណូតឆ្ពោះទៅប្រជុំកោះនៅក្នុងក្ដីសុបិន្ត។ កោះព្រហ្មចារីប្រៀបដូចវិមានទេសចរណ៍អណ្ដែតលើផ្ទៃគង្គាយ៉ាងស្រស់ត្រកាល អមដោយឆ្នេរខ្សាច់សក្បុសប៉ប្រះមាត់ទឹក ជាទីស័ក្តិសមបំផុតសម្រាប់ការបោះតង់សម្រាកនៅពេលរាត្រី។ ភ្ញៀវទេសចរអាចគយគន់សម្រស់ជលធារានាពេលព្រះសូរិយារៀបអស្តង្គត និងទទួលទានអាហារយ៉ាងឆ្ងាញ់ពិសានៅលើក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQyeCewLFBZiTO88NrSCPIi0dX7QztH9ZaROPp0hENdGVdBYtkiWZGx3hy9wbEOYRO0wVa88a_VTcFmBYI6ZQzv0O9RVSEAm8lR87YS5Sucv81-pdEK6qAO43eZu41auBfIp94I2q3xI7mxNCA1AwXDiJXapvv-jukJc-U8ZfrnKSH9kgUttMmUCASbh4/s2048/411144245_756835776471815_2165796529557474748_n.jpg

ក្រៅពីទស្សនាទេសភាពដ៏ស្រស់ត្រកាលសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងទស្សនាសត្វក្ដាន់ដែលជាសត្វកម្រ ហើយនៅតែមានវត្តមានក្នុងតំបន់នេះ ភ្ញៀវទេសចរក៏អាចចុះលេងទឹក ជិះទូកកាណូតទស្សនាសម្រស់ធម្មជាតិ នៅតាមប្រជុំកោះជាច្រើនកន្លែងទៀត និងស្ទួចត្រីលេងកម្សាន្តយ៉ាងសប្បាយរីករាយទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7sn8sE3LSgaFdDLE-y8BN9EmojRadd7uCTglwA_0ljBn9e9RuomCFWj_7qtTBMKTxPVMoHAg4R8CPU_2AXtyMKIonEFYwVwFT-oFms4Ib_8isyNYRdKeRRwQcv75eO7-shfgHZFTD1j_gIByoY6ykZbml9urAw1GvQ0ZWtpxo9Lp04PTvoX0Ar-REnTvW/s2048/411152825_756835969805129_3708288232906082263_n.jpg
សូមជម្រាប់ផងដែរថា ដំណើរដើមទងនៃការដាក់ឈ្មោះកោះព្រហ្មចារីនេះ គឺពីដំបូងឡើយ អ្នកស្រុកនៅទីនោះហៅកោះនេះថា «កោះយ៉ៃ» ប៉ុន្តែក្នុងពេលដែលលោក ឡូយ សុផាត នៅធ្វើជាអភិបាលខេត្តក្រចេះ លោកបានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ ហើយដោយឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីមនោរម្យ ដែលប្រៀបដូចជានារីក្រមុំព្រហ្មចារី ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផងនោះ លោកក៏សម្រេចជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារី» តែម្ដង៕