Home ព័ត៌មានអន្តរជាតិ អាថ៌កំបាំងដ៏គួរឱ្យចាប់អារម្មណ៍របស់ត្រីដូហ្វីនពណ៌ផ្កាឈូក

អាថ៌កំបាំងដ៏គួរឱ្យចាប់អារម្មណ៍របស់ត្រីដូហ្វីនពណ៌ផ្កាឈូក

200
0

ត្រីដូហ្វីនពណ៌ផ្កាឈូក គឺជាប្រភេទត្រីដ៏កម្រមួយរបស់ពិភពលោក ដែលបានចុះបញ្ជីក្រហម IUCN (DD) ជាសត្វជិតផុតពូជ។ សព្វថ្ងៃនេះវាត្រូវបានរកឃើញតាមប្រទេស និងតំបន់មួយចំនួនប៉ុណ្ណោះ ក្នុងនោះកម្ពុជាយើងក៏មានពពួកត្រីទាំងនេះរស់នៅផងដែរ។ ត្រីដូហ្វីនពណ៌ផ្កាឈូកមានឈ្មោះជាភាសាអង់គ្លេសថា Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vUR4bdAgyqP54U6qc8xxRjoAY6cUKYTrab7ykx8SNZ22BFmHsprCNdSaWifcp5DTbraQNuyRHqm_ViOLh6uRNHZc8EfV35p-OUaMHtczsb7jaumNAlAVKb4srJTjuUlRLSnRJ2rd93zlCp7t_uPmqcQnF8fvC4Q0jDxYtf8YPInE6_0tMRPhFWHJ6qad/s960/image_2024-12-19_08-48-39.png

ត្រីនេះមានលក្ខណៈពិសេស និងប្លែកគួរឱ្យចាប់អារម្មណ៍ តែងតែបង្ហាញខ្លួនតាមមាត់សមុទ្រ និងមាត់ទន្លេ ពីអាហ្វ្រិកខាងត្បូង រហូតដល់ប្រទេសអូស្ត្រាលី និងទូទាំងអាស៊ីអាគ្នេយ៍ ដោយសារពណ៌ផ្កាឈូកខុសគេ បង្កឱ្យមានការចង់ដឹងចង់ឃើញអំពីឥរិយាបថរបស់វានៅក្នុងបរិស្ថាន។ អ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវអំពីពណ៌ចម្លែករបស់វា ហើយបានរកឃើញថា មូលហេតុដែលពូជត្រីដូហ្វីននេះមានពណ៌ផ្កាឈូកគឺដោយសារវាចូលចិត្តធ្វើចលនា ពិសេសលោតផុតពីផ្ទៃទឹកញឹកញាប់ជាងត្រីដូហ្វីនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjelEarAfYQ-RsJslzkGyho00HQwcODQuBavx8bkpsxrqX9YFJOp0w7GjKbLFtNlLuWRLI__WL8aNlHt8r97HflzI6GOiEm0jSuVwVWIshNzx3P3MYCkz8wKDl2ov75_m5mv1m3RbsmDW7GpWEpgfxruC90paRo67xRpPJ3WfrhMg9vkBHZLH9W2IVsl0bo/s1200/image_2024-12-19_08-48-40%20(2).png

ការធ្វើចលនាច្រើន ធ្វើឱ្យសរសៃរឈាមក្រហមអណ្តែតឡើង បូកផ្សំនិងការត្រូវពន្លឺថ្ងៃញឹកញាប់ផងនោះ ធ្វើឱ្យពណ៌វាប្រែក្លាយជាផ្កាឈូកនេះតែម្តង។ ត្រីនេះអាចបង្កកំណើតបានចាប់ពីអាយុ ៩ ទៅ ១០ ឆ្នាំរយៈពេល ១២ ខែទើបកើតបានកូនមួយ ហើយត្រូវបំបៅនិងបង្រៀនកូនឱ្យចេះចាប់ចំណីរយៈពេលបីឆ្នាំទើបអាចបង្កកំណើតបន្តបានទៀត។ តាមការស្រាវជ្រាវ ដូហ្វីនពណ៌ផ្កាឈូកត្រូវការដេក ៨ ម៉ោងនៅពេលយប់ដូចមនុស្សដែរ ដោយប្រើខួរឆ្លាស់គ្នាហើយចំណីរបស់វាគឺត្រី។ លើសពីនេះវាក៏ជាសត្វមានមនោសញ្ចេតនា និងចេះឈឺចាប់ដូចមនុស្សដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVceAT-kGKoYfiZuYcdGSM5QzleTbBxuo8yCbqlPT23NAPBuFMa9diQHRC1nx3DbqFUDgO75FjlJ8cH0i68oOv7ctPk-Z9Uk4d0kSAu1vKF2UcHFpnInXE3qS5p0LdUOPdXcZ4ldowBuMwf4n6Zu63TSFWMwMMXWn-QVMuAmuS-v846tVxATSc9Zjw_lpx/s960/image_2024-12-19_08-48-40%20(3).png

មិនដូចប្រភេទសត្វដូហ្វីនដទៃទៀតទេ ត្រីដូហ្វីនពណ៌ផ្កាឈូកក៏មានសមត្ថភាពពិសេសអាចបង្វិលក្បាលបាន ៩០ ដឺក្រេដោយសារឆ្អឹងកងមាត់ស្បូនដែលមិនរួមបញ្ចូលគ្នា។ រួមជាមួយនឹងព្រុយធំស្រដៀងនឹងក្តារដែលផ្លាស់ទីក្នុងទិសដៅផ្សេងៗគ្នាក្នុងចលនារាងជារង្វង់ ការសម្របខ្លួនទាំងនេះអនុញ្ញាតឱ្យពួកវារស់បានក្នុងអំឡុងពេលទឹកជំនន់។ ដោយសារលក្ខណៈពិសេសទាំងនេះហើយបានធ្វើឱ្យត្រីដូហ្វីនពណ៌ផ្កាឈូកមានភាពលេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍ច្រើនជាងគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDUEw3Dtf1PXVSQWHfH6m8l94NHVtRFABbkzipEIhF9jCpbEZ1ESfo4aANo3Sv_-B04gW1euprg_jz8FBEiSsWRZ4Idul0Qq_w03riuavUfHGHr0eKH472v6H_yAwdSFKPaIJz9D3Ka3OB8lNHvTwwFiVC8tARb80azSR2mV_WM9EXrTNdIoOh5_NvdtMX/s900/image_2024-12-19_08-48-40.png

ត្រីដូហ្វីនពណ៌ផ្កាឈូក ឬខ្មែរយើងហៅថាផ្សោតឃ្លាច បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ គ្រប់គ្រងចំនួនសត្វព្រៃ និងរួមចំណែកដល់ជីវចម្រុះទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់មនុស្សដូចជា ការបំពុល និងការនេសាទ បានកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ការរស់រានមានជីវិតរបស់ពួកវា ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាដើម្បីការពារអនាគតរបស់ពួកវា៕