ប្រិយមិត្តជ្រាបមកហើយថាថ្មីៗនេះស្រីស្អាត ឡូរីន សង្សាររបស់តារាចម្រៀងរ៉េប វណ្ណដា បញ្ចេញរូបភាពស៊ិចស៊ីបានធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនក្នុងនោះក៏មាន អាចារ្យធំនគររាជ បញ្ចេញកំណាព្យរបស់លោកយ៉ាងក្តៅគគុក។ ភ្លើងកម្តៅកាន់តែក្តៅខ្លាំងបន្ទាប់ពី ឡូរីន បានចូលទៅខម្មិនលើការបង្ហោះរបស់អាចារ្យធំយ៉ាងវែងអន្លាយដោយបញ្ជាក់ថានាងមិនចូលចិត្តអាចារ្យធំជាយូរមកហើយទៅលើអត្តចរិតនិងការជេរប្រមាថខណៈនាងថាឱ្យអាចារ្យធំកុំឱ្យលូកដៃរឿងក្មេងចំណាស់ធ្វើតាគេបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQBJwzfA9LCIMDQGBDg0VG_NpJm1ArU7WfK8ocaN6Gs_Yr0RwcL3Sa-TGxNo0pEVxBPohVTbpFSdmBKyIeGF3W7t7-Osf72i13HlLkPwwg2MNOFyad7QD8MSZcQY4_y_tnb8VQRsAAaHE_IEMKSHKOYRyNeAuGrwcI8-5_7-K2Eq3fJ3YQ-YrpT63GknX/s1536/image_2024-12-18_10-59-03.png

ដើមចមរឿងនេះបានកើតឡើងដោយនៅយប់ថ្ងៃទី១៦ ធ្នូ អាចារ្យធំ បានបង្ហោះរូបរបស់ ឡូរីន ដែលបញ្ចេញរាងនៅមុខកញ្ចប់អមដោយកំណាព្យកាបឃ្លោងនូវមតិរបស់ខ្លួនបើសិនជាមនុស្សស្រីធម្មតានឹងទទួលបានមតិមិនល្អប៉ុន្តែនាងល្បីមានតែហ្វេនសរសើរដោយកុំឱ្យនាងឈ្លក់វង្វេងរៀនគិតខ្លះបើមិនខ្មាសមានមនុស្សស្រីផ្សេងខ្មាសជាដើម។ ទោះយ៉ាងណាកំណាព្យរបស់ អាចារ្យធំ បង្កឱ្យមានមតិពិភាក្សានិងចែករំលែករាប់ពាន់នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDXdY0_QaoeTcAgQ-hJu3yZ7VRqC8r7td6f8-RNw9rFhnG1vUZOl1NrYqgaJA2z5j8RGE7gPxav085EpKxTVkOCPvm3j6yIJyc49AVrBkFjpJpMRLS01bMpGm1a84ElLbMcbvm6FoU7NtBBb2DfG8mrFYZXFIaSnyqRxvBzjIzB5ck0TH4OucWWCizHxBR/s2048/image_2024-12-18_10-59-37.png

ការបង្ហោះរបស់ អាចារ្យធំ បានធ្វើឱ្យសាមីខ្លួនមិនអាចទ្រាំបានដោយ ឡូរីន ចេញមកពន្លះអាចារ្យធំមិនសំចៃវិញដោយបានរៀបរាប់យ៉ាងវែងអន្លាយនៅក្នុងខម្មិនការបង្ហោះរបស់អាចារ្យធំកាលពីយប់ថ្ងៃទី១៧ ធ្នូ។ ស្រីស្អាតរូបនេះបានបញ្ជាក់ថារូបនាងមិនចូលចិត្តអាចារ្យធំជាយូរមកហើយមិនមែនទើបតែបង្ហោះរូបនាងនោះទេទៅលើការបញ្ចេញមតិនិងការជេរប្រមាថ ប៉ុន្តែនាងគ្មានការចាំបាច់អ្វីប្រាប់គេគ្រប់គ្នាថានាងមិនចូលចិត្តនោះទេ។ ការបង្ហោះរូបនាងជាសាធារណៈអមដោយកំណាព្យ ឡូរីន បានចោទសួរទៅកាន់អាចារ្យធំថា សប្បាយចិត្តនឹងជាន់ពន្លិចនិងចូលចិត្តស្តាប់ពាក្យជេរដៀលសប្បាយភ្នែកសម្រាប់លោកឬយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZuSVzD8sorAEtTuzJxbpoqXHVxFKYMUhpoByuFLMBkXnbe0U_jTNFLRg2_nQpWzMHyTs0ebWeWBsYJ2P-Fcqrj7zg9Y3WLJcTbdvoWP1upLZKdIZ3UI-2wuVoevoJQzecMyEl1TxfXRTKubtlhA44DQxmBAHjJjekdAEJxEsedgwWEJKp8PPxReumbwCh/s2048/image_2024-12-18_10-59-04%20(2).png

ឡូរីន ថានាងមានការងារសុច្ចរិតមានគ្រួសារពូជអម្បូរត្រឹមត្រូវ បើគ្រាន់តែការស្លៀកពាក់នាងមិនស័ក្តិសមហ្នឹងភ្នែកបែបណា តែនាងជាក្មេង ជាមនុស្សស្រី នាងសែនស្រលាញ់មុខមាត់រាងកាយសព្វបែបយ៉ាងដែលនាងមានហេតុអ្វីនាងគ្មានសិទ្ធិក្នុងការធ្វើអ្វីដែលនាងចង់ធ្វើ? នាងមិនដែលមានមតិរឺមានចេតនាបំពុលសង្គមឡើយ។ សង្សារ វណ្ណដា ថាសម័យនេះគេស្លៀកពាក់យ៉ាងមិច fashion& lifestyle គ្មាននរណាទៅដើរស្រាតទេទោះមនុស្សមិនស្រាតក៏គេដឹងថារូបរាងមនុស្សស្រីមនុស្សប្រុសគឺមានតែប៉ុណ្ណឹង តែហេតុអ្វី អាចារ្យធំ បានតែរឿងស្មោគរោគបែបហ្នឹងមនុស្សអត្តចរិតយ៉ាងមិចគេ ស្តាប់គេពិចារណាលើការសន្ទនា ការបញ្ចេញមតិផ្សេងៗមិនមែនលើរូបរាងឬការស្លៀកពាក់ទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcbSvH1d25fluRZec69SU1XhyotyIj5XITp15oONjxDA2qxIRt4JMPdCJCAGMKzAoCHSgYUgOycI9MDH9ARurKOVjgLTLl_88edpiZOR-_PlabuUC8Ffnik5-XDv4IDiJ0RDBBDjn8pXGjwHXvr6OZQFQ4LGkawfwKO1vKfD_9Oq_VoSTMLACNlq74ZIo/s1374/image_2024-12-17_10-16-36.png
ការគិតរបស់អាចារ្យធំ ឡូរីន ថាគឺបានត្រឹមគៀបសង្កត់លើមនុស្សស្រីដែលទន់ខ្សោយឱ្យនៅក្រោមសារ៉ុងលោក ចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បម្រើខ្លួន គិតថាខ្លួននៅលើហឹង មាសទឹកដប់ សម្តីមួយម៉ាត់ៗធ្លាក់លុយចេញមក និយាយអីក៏មិនចេះខុស មនុស្សប្រុសបែបនេះមនុស្សស្រីស្អាតឆ្លាតល្អ ក៏គេមិនទៅយកខ្លួនបៀតដែរ។ នាងបានបន្តទៀតងា មនុស្សប្រុស មុខមិនស្អាតសម្តីអាក្រក់ដូចអាចារ្យធំការគិតមិនឱ្យតម្លៃមនុស្សស្រី គិតថាមនុស្សប្រុសគ្នាឯងនិយាយអ្វីក៏ឡូយ នាងចង់ប្រាប់ថាកុំគិតតែស្រីsexyមិនចេះធ្វើអីក្រៅពីចាយលុយ ដេកអេះពោះ ចេះតែស្អាតខ្លួនប្រាណមួយមុខ តាមដានគេសិនផងមុនហ្នឹងមានចេតនាគិតអីលើគេមួយ…នាងស្រលាញ់ខ្លួនឯង គ្រួសារ មនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួនទាំងអស់ដោយហ៊ានអះអាងថា នាងពិតមានតម្លៃជាមួយនឹងមនុស្សដែលនាងរស់នៅជាមួយ ព្រោះថាអាចារ្យធំមិនយល់ពីអត្ថន័យជីវិតរបស់បុគ្គលណាម្នាក់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWEpxnmBDn3QXJsNlF3IwCTPOvLJwN2txv4Q4Whe2n-za-yLYIn0If-I6SQELF8MT7YCCLJrvq_bRrcLf4L3_zjNso3k_ix2VsfAxrfBGfuF7RYfiSAmUYZmrpEO3nV5ZRiuLejUeyJ3BYXw7i2yp81xOmWFhVgxr8oW12bJGTmzhJM5PPUiJ2xtBADZxu/s1464/image_2024-12-17_10-16-38.png

សង្សារកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសថា នាងមិនដែលទៅបំបាក់ឬបំផ្លាញមនុស្សដែលនាងស្រលាញ់ ព្រោះមនុស្សរស់នៅពឹងផ្អែកអ្វីជាជីវិតពិតមិនមែនរូបមួយសន្លឹកដែលអាចារ្យធំបានតែងកំណាព្យដោយអគតិនោះឡើយ។ ស្លៀកពាក់ថ្លៃថ្នូរ ស្អាតត្រឹមត្រូវដូចអាចារ្យធំគួរជ្រើសរើសប្រើពាក្យដោយពិចារណា ចាស់ហើយ សាងបុណ្យ សាងកុសលស្គាល់វ័យខ្លួនឯងផង កុំលូកដៃចូលជើងរឿងក្មេងស្រីៗអីចំណាស់ធ្វើតាគេបានហើយ៕