Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រទេសមានជាងគេលើពិភពលោក រហូតដល់ថ្នាក់បាចលុយតាមផ្លូវ

មកស្គាល់ប្រទេសមានជាងគេលើពិភពលោក រហូតដល់ថ្នាក់បាចលុយតាមផ្លូវ

94
0

នេះជាប្រទេសតែមួយគត់ក្នុងលោកដែលគ្មានប្រជាជនក្រីក្រទាល់តែសោះ ពោលប្រជាជននៅទីនេះ ៩៩% សុទ្ធតែជាអ្នកមាន រហូតដល់ថ្នាក់បាចលុយតាមផ្លូវទៀតផង ដែលប្រទេសនោះគឺជាប្រទេសកាតា។ ប្រជាជនកាតាធ្វើការត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយពួកគេធ្វើការគ្រាន់តែជាការកម្សាន្ត ទោះបីជាពេលខ្លះប្រជាជនក្នុងប្រទេសនេះគ្មានការងារធ្វើក៏ដោយ ក៏ប្រជាជនគ្រប់រូបនៅតែមានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរហូតដល់ ២ ពាន់ដុល្លារអាមេរិកជារៀងរាល់ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3KvFMW9zcM7ZCrp9CzisLZ_VwFEuurX28eXLOkv_OrNgdt55LP0ixHMRss8VVHxmC7fiM0smii-XS8V9F9_J1Xr-GHVcXoxg29NygUitdFPR_gSY1bbQ5ANZttldf4uFLsnoPVrWZ6kGY-Rf3UN0oPB8inAzKPDOksoYibknQ1pc6CTTiviOkVvvLiVZ/s1280/image_2024-12-13_13-43-38.png

ប្រទេសកាតាមានផ្ទៃដីត្រឹមតែ ១១,៥៨១ ម៉ែត្រការ៉េជាមួយប្រជាជនជាង ២,៧ លាននាក់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច មានព្រំដែនគោកតែមួយគត់ជាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង ចំណែកឯទឹកដីទាំងប៉ុន្មានរបស់វាត្រូវបានហ៊ុព័ទ្ធដោយឈូងសមុទ្រពែក្ស។ ដោយសារប្រជាជនតិច បូករួមនឹងអំណោយផលប្រេងពីធម្មជាតិ និងធនធានដ៏សម្បូរបែប ទើបប្រជាជននៅទីនេះភាគច្រើនសុទ្ធតែជាអ្នកមាន និងជាបុគ្គលល្បីល្បាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18BHLPSjIqjG5CC6AVY-28mUSj9HCEho0cMBN99HEUyg0uzANWzAWjLfodSrH5329bsbFSvndbzo__4DDGM41LH3G1t_UFCOsDvAZfPZ80bOHiUc2x3Us0NK4voN7gOAmWqUZwmWzTV42ptibUsR2P6tMWikf2wJZuibHC8GEDh0FwDksaS57SDTUpeYZ/s1200/image_2024-12-13_13-43-39%20(2).png

ពលរដ្ឋនៅទីនេះមានលុយច្រើនៗណាស់ រហូតដល់ពេលខ្លះពួកគេបាចលុយតាមផ្លូវទៀតផង។ ប្រាកខែជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៧ រយពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយតាំងពីកើតមករហូតដល់ចាស់ ពួកគេមិនចាំបាច់ចំណាយលុយលើវិស័យអប់រំ ការថែទាំសុខភាព និងការចូលនិវត្តន៍នោះទេ ដោយសាររដ្ឋាភិបាលបានយកចិត្តទុកលើប្រជាជនទាំងអស់គ្រប់វិស័យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6mHicwfrlgiU6ZAe0REaIiOzrH6VMZ9ANlmBkR2OLIXlRD8kNFVsHlUe7jSwwJhloM7krOGeN-fBNULB7LDFdVq5NblUGLLH6b6j0fRwQZHhP7O3zi4MEobPk7i8iySt_u1DRFGLPWwsniODdiZfLzBNs1MK718c5EAuFGR816131y1_qPREiu6QiJWsY/s1200/image_2024-12-13_13-43-39.png

កាតាត្រូវបានអង្គការសហប្រជាជាតិចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតទីបីនៅក្នុងពិភពអារ៉ាប់។ វាជាប្រទេសសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់ ដោយមានឧស្ម័នធម្មជាតិបម្រុង និងប្រេងបម្រុងធំជាងគេទីបីនៅលើពិភពលោក។ ក្រៅពីភាពសម្បូរសប្បាយចាយលុយមិនអស់ ប្រទេសនេះក៏មានប្រជាជនអាយុវែងៗជាងគេផងដែរ។ បើនិយាយពីទេសភាពក្នុងប្រទេសកាតាវិញ ក៏មិនធម្មតាដែរ ប្រទេសនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់មិនចាញ់បណ្តាប្រទេសនានានៅលើពិភពលោកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJylSZ3VoYRj-wsIukyePZ-UsbazDXb6aJjwK732EyQWLh_vJSXgXZFP7gtYKiljO4b_BK-3DfMaQx-WjHK03shhaqejmtCO1li9XkD1OXWMqmDlHx1KD-opNU-T2ivaMYJMq01rh5DvtgLMeN_pcE2eYzyioiqsZu2FPFk3sVlfPoGzJzBcs2EdIPiZbu/s1767/image_2024-12-13_13-43-40.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសកាតាត្រូវបានគ្រប់គ្រងដោយព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani ដោយព្រះអង្គម្ចាស់ទទួលបានការអប់រំពីចក្រភពអង់គ្លេស។ ព្រះអង្គបានទៅសិក្សានៅសាលា Sherborne, Dorset និង Sandhurst ដែលសុទ្ធសឹងតែជាសាលាយោធារបស់អង់គ្លេស។ ព្រះអង្គម្ចាស់ Sheikh Tamim បានយកការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាតិ ជាទិសដៅអាទិភាពមួយ។ ព្រះអង្គបានលើកកម្ពស់វិស័យកីឡា ដែលជាផ្នែកមួយនៃការប្រកួតប្រជែងរបស់កាតា ក្នុងការលើកកម្ពស់មុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioZXgXmgSTDDagDcuEiM3C9dia8wpsV418jPEI_TjanVz8gWXNC2pvdUerE0FPRU6JU47quzKHyWWe2X9dgB6Oi7O38VtsqRXt5f9gLwmzFN6QQDeTCHHh5Ki45yEInt2tMjfJzA8PZ3i4z5ThyKV_FaY-NldA8AoN1ahRSII8PBEuSZvBrlM4SJjLObkV/s3000/image_2024-12-13_13-43-41.png