Home ព័ត៌មានអន្តរជាតិ មុនសម្រេចចិត្តចង់ក្លាយជាម្ចាស់ផ្ទះចាស់ៗនៅជប៉ុន គួរតែគិតដល់ចំណុចទាំងនេះសិន

មុនសម្រេចចិត្តចង់ក្លាយជាម្ចាស់ផ្ទះចាស់ៗនៅជប៉ុន គួរតែគិតដល់ចំណុចទាំងនេះសិន

65
0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ពលរដ្ឋជប៉ុននៅតំបន់ជនបទបានបោះបង់ផ្ទះចោល រហូតដល់ជាង៨លានខ្នង ហើយផ្ទះទាំងនេះភាគច្រើនមានសភាពចាស់ ដែលភាសាជប៉ុនហៅថា «Akiya» ។ វាជាក្តីសុបិនរបស់មនុស្សជាច្រើនដែលចង់ទិញផ្ទះជប៉ុនក្នុងតម្លៃសមរម្យ ប៉ុន្តែវាមានបញ្ហាជាច្រើនសម្រាប់អ្នកទិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBgHFCKvIt1RpCYR_eMK1j2OPs3-5ZAhQxpz245JfAo_O49vB6clz79c0i5DwYu_gzViN1auDjQgjt85MvcQb_Jk9BPdEMHmkAmr9_4z5yxx5W4v71amXzTFrQaE7h4RJocUYtWeDNDBLcFkdF_2PxMD7tMyuSlaawkMAi3yjhSosFNzXjl2ptxw8s26tG/s1280/image_2024-12-13_11-43-13.png

អ្នកស្រី អេលឈិលី សឹរុអូកាក់ អ្នកជំនាញបានសរសេរអត្ថបទមួយក្នុង gaijinpot blog ដើម្បីដាស់តឿនជន​បរទេស​ មុននឹងសម្រេចចិត្តទិញផ្ទះជប៉ុនតម្លៃថោក ដូច​ខាងក្រោម ៖

*ផ្ទះបោះបង់ចោល មិនមែនមានតែនៅជនបទ ៖ មនុស្សភាគច្រើនគិតថា ផ្ទះបោះបង់ចោល (ឬ Akiya) នឹងស្ថិតនៅតំបន់ជនបទស្ងប់ស្ងាត់ និងមានទេសភាពវាលស្រែ ឬព្រៃភ្នំ ។ ប៉ុន្តែផ្ទះប្រភេទនេះមិនមែនសម្បូរតែនៅជនបទទេ គឺនៅទីក្រុង ឬជាយក្រុង ក៏មានផ្ទះនេះដែរ ដូចជា ៖ ទីក្រុងតូក្យូ, អូសាកា និងទីក្រុងធំៗ ។ ចំនួនផ្ទះ Akiya បានកើនឡើងជាបន្តបន្ទាប់ និងក្លាយជាជម្រើសមួយសម្រាប់អ្នកចង់ទិញផ្ទះតម្លៃសមរម្យក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB60zA2p1IOlt07QoSZMAodeykFd_77rW2xVmz1t1OKHf9Qw4LR8GiJ4S1fKpoZ_7gc6bYHhgBhbsoN12Je3eJ8bGQ3ShLei8IjnF7d2NQrZPRlqoxAZyLj8TGZ_DI7dno0iuTOkzIrAAmTZZCvv9EEHGOEj503F6f6appazOEJVFjgGQc_aLvwURUprGb/s1200/image_2024-12-13_11-43-14%20(2).png

*ការជួសជុលផ្ទះមានតម្លៃថ្លៃហួសពីការគិត ៖ ផ្ទះត្រូវគេបោះបង់ចោលភាគច្រើននៅជប៉ុនមានសភាពចាស់ទ្រុឌទ្រោម ឬមានអាយុរាប់រយឆ្នាំ ហើយការជួសជុលផ្ទះ Akiya គឺអាស្រ័យលើអាយុ និងសភាពផ្ទះ ។ ការជួសជុលផ្ទះនឹងមានតម្លៃខ្ពស់ ដូចជា ៖ ធ្វើបន្ទប់ទឹកថ្មី ឬការកែលម្អបរិវេណផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SpZHMkznGZdnhsQLwWep9FVc9FZE3Q7ADAk-AY9RhirePCnN9-lqX-lquY4EX_miNn2VW-fhS0H_U-ETvverQ-HeMFlnyJGV7r39MzmbcRVea74n2IkuHevuI4Mz_gvsR6Og-w9NskGYTIcct9EL-iodQkgLf_F14dWXNyRrk51hTzO-Xe2ShNrBcOrP/s2000/image_2024-12-13_11-43-14%20(3).png

*Akiya មិនមែនជាផ្ទះទទេ ឬគ្មានសម្ភារៈ ៖ ផ្ទះ Akiya ពុំទទួលបានការថែទាំ ឬបោសសម្អាតឡើយ ហើយអ្នកទិញត្រូវជួលភ្នាក់ងារសម្អាតក្នុងតម្លៃខ្ពស់ ជាពិសេស ការជួលភ្នាក់ងារកម្ទេចសម្ភារៈធំៗក្នុងផ្ទះ, ដឹកសំរាម និងបោសសម្អាតផ្ទះ ។ ហេតុនេះ លោកអ្នកនឹងចំណាយប្រាក់យ៉ាងច្រើនលើថ្លៃសម្អាតផ្ទះចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pF2TXCcM4OqXLvGw__awIThI6rJrpntraBO1xGC6PlZSi3Thmn_9YeQP7myXip5ATxtBLHyjQhX6HTVPq8xsncwbf3Oxh-U98lnXRYkNE5Xxb_qFyvRJcuNoBOhODjquaHcBMZG7sptoo3sV5nJpL_Zb_DX1Cq7f4olKLaddDoWy19CYLoASbt9yZon0/s1000/image_2024-12-13_11-43-14.png

*ការបង់ពន្ធ និងសេវាផ្សេងៗចំណាយប្រាក់ច្រើន ៖ បើទោះជាផ្ទះចាស់នៅជប៉ុនមានតម្លៃថោក ប៉ុន្តែបើរួមបញ្ចូលទាំងការបង់ពន្ធផ្សេងៗឃើញថា ត្រូវចំណាយប្រាក់ច្រើនណាស់ ដូចជា ៖ ថ្លៃឈ្មួញកណ្តាល, ថ្លៃផ្ទេរកម្មសិទ្ធិ និងបង់ពន្ធដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwA9gdY3i9XiBtQNe3qvJpb_hg2JldWwHldCaXYBtMVJ5W2iBE1eU0AZjMtXqG3UUWaTT71TiTqtAuS5wiQNSLgVIZ6gldSFEXpcdfcVhsNcujByCgj6OA0JB5Vq2sor3z6dnXgz5CU8gieie7BTc_MGQ6eFDZT4NZRzL4k7YFnZ4Elx_LmmKgbORQJZ6/s1500/image_2024-12-13_11-43-16%20(2).png

បញ្ហាទាំងអស់នេះតែងតែធ្វើឱ្យជនបរទេសឈឺក្បាលពេលចង់ក្លាយជាម្ចាស់ផ្ទះចាស់នៅជប៉ុន ហើយនេះពុំបានគិតពីគ្រោះធម្មជាតិរញ្ជួយដីជាញឹកញាប់ទេ ។ ផ្ទះខ្លះលក់តម្លៃថោក គឺពុំទាន់គិតទាំងតម្លៃដី ខណៈផ្ទះខ្លះទៀតពិបាកធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងខ្វះខាតសេវាកម្មផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguoUzrNce16CeIAGxhaPBqJnZzDBWH0wQPWNfZx7FgB5aw-lHt9qAymJOlZHQQF5_Nedcwo7WPn7WJkJi75X-w1EpXB3CaI9z5NTV-QV7mDV8QiK9GeAbZKq2n2-3M4xPVyOrD_Q3uoPzVThrX8N-PPYDLOE4iY5u9KkTEmh4IMsRAuRU15hjmgbq18y7h/s1000/image_2024-12-13_11-43-16.png

*អ្នកណាក៏អាចទិញផ្ទះចាស់ជប៉ុនបានដែរ ប៉ុន្តែគ្មានសិទ្ធិរស់នៅរយៈពេលយូរ ៖ ច្បាប់ជប៉ុនអនុញ្ញាតឱ្យជនបរទេសអាចទិញផ្ទះបាន ប៉ុន្តែការក្លាយជាម្ចាស់អចលនទ្រព្យរស់នៅរយៈពេលយូរអាចជាបញ្ហាសម្រាប់ជនបរទេស ។ អាជ្ញាធរមូលដ្ឋាននឹងកំណត់ឱ្យផ្ទះថ្មីនៅជនបទចូលរួមចំណែកក្នុងកម្មវិធីនានារបស់សហគមន៍ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6_cUIvPrYl09UcbGmhFDP00_YFzrgLMUAQMKEhz4lPoj3_k1bbdHWasLlao-QWk507LouZ4ekWJiWoENjExa1VTsvCgq1HM7MGOAoc_aev7kImq-RpmaMGziOcnDYFvKsv3K7Q0E54ijkZjqDzmERJzEpzUw-euFg5epXwlVOJvHfLEEtF-mHX0R9JooA/s2560/image_2024-12-13_11-43-17.png

ចុងក្រោយ អ្នកស្រី អេលឈិលី សឹរុអូកាក់ (Ashley Tsuruoka) ដាស់តឿនថា ម្ចាស់ផ្ទះថ្មីត្រូវត្រៀមប្រាក់សម្រាប់ជួសជុលផ្ទះ បន្ទាប់ពីខូចខាតដោយសារគ្រោះធម្មជាតិដែលគ្មានអ្នកណាដឹងមុន ក្រោយពីពួកគេបានចំណាយប្រាក់យ៉ាងច្រើនជួសជុលផ្ទះចាស់ ៕